ស្រែអំបិល

តើការអូសបន្លាយភ្លៀងកក់ខែនៅរដូវប្រាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតអំបិលនៅឆ្នាំនេះដែរឬទេ?


ការផលិតអំបិលរបស់កម្ពុជា នៅខេត្តកែប និងខេត្តកំពត នឹងចាប់ផ្ដើមពីខែមករា ដល់ខែកក្កដា។ ជារៀងរាល់ឆ្នាំ ខែដែលទទួលបានទិន្នផលអំបិលច្រើនជាងគេ ស្ថិតក្នុងខែមេសា និងខែឧសភា ព្រោះជាខែមានកម្ដៅខ្លាំង និងឆាប់ទទួលបានផល។ តែយ៉ាងណាបើតាមការព្យាករក្រសួងធនធានទឹក និងឧតុនិយមនៅរដូវប្រាំងឆ្នាំនេះ នៅតំបន់វាលទំនាប និងសមុទ្រ កម្រិតទឹកភ្លៀងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ឬអាចនឹងមានភ្លៀងកក់ខែកម្រិតពីមធ្យមទៅច្រើនជាងឆ្នាំ២០២៤។ តើភ្លៀងកក់ខែនៅរដូវប្រាំងនៅឆ្នាំនេះអាចបង្កផលប៉ះពាល់ដល់ផែនការផលិតអំបិលដែរឬទេ?
ស្រែអំបិល
ដោយ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ជាមធ្យមនៅក្នុងមួយឆ្នាំៗ កម្ពុជា មានផែនការផលិតអំបិលចន្លោះពី៨ម៉ឺនតោនដល់១០ម៉ឺតោន តែលទ្ធផលជាក់ស្តែងវាអាស្រ័យលើអាកាសធាតុ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ប្រសិនបើនៅឆ្នាំនេះ អាកាសអំណោយផលល្អ នោះទិន្នផលផលិតអំបិលអាចមានការកើនឡើងខ្ពស់។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ខែដែលផលិតអំបិលបានទិន្នផលខ្ពស់ជាងគេ គឺខែមេសា និងខែឧសភា ដែលជាខែក្ដៅខ្លាំង និងឆាប់ទទួលបានផល។

​ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រូបនេះ បានអះអាងថា ប្រសិនបើមានភ្លៀងធ្លាក់ច្រើននៅក្នុងរដូវប្រាំង នោះការផលិតអំបិលអាចនឹងមានផលប៉ះពាល់មួយចំនួនដែរ។ តែយ៉ាងណាឯកឧត្តម ជឿជាក់ថា បញ្ហាណាមួយដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុទំនងជាមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការផលិតអំបិល និងការផ្គត់ផ្គង់អំបិលនៅកម្ពុជានោះទេ ដោយសារកម្ពុជា នៅសល់អំបិលក្នុងស្តុកច្រើន។

​បច្ចុប្បន្នកម្ពុជា មានផ្ទៃដីផលិតអំបិលនៅក្នុងខេត្តកែប និងខេត្តកំពតជិត៤ពាន់ហិកតា ដោយបែងចែកជា ស្រែហាល ស្រែបណ្ដុះ និងអូរទឹក។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជា បានផលិតអំបិលនៅលើផ្ទៃដីប្រមាណជិត៣ពាន់ហិកតាប៉ុណ្ណោះ និងទទួលបានទិន្នផលរហូតដល់ជាង១៦ម៉ឺនតោន កើនលើសផែនការដែលបានកំណត់៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើកម្ពុជា មានចំណុចពិសេសអ្វីទាក់ទាញឱ្យវិនិយោគិនចិន បោះទុនវិនិយោគច្រើនជាងគេនៅឆ្នាំ២០២៤?

នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មបានចំនួន៤១៤គម្រោង ជាមួយទុនវិន…

តើជនឆបោកប្រើល្បិចបែបណាប៊ិះធ្វើឱ្យនាយករដ្ឋមន្ត្រីថៃ ក្លាយជាជនរងគ្រោះនៃអំពើឆបោកតាមប្រព័ន្ធអនឡាញ?

អំពើឆបោកតាមប្រព័ន្ធអនឡាញនៅជុំវិញពិភពលោក ជាពិសេសក្នុងតំបន់អាស៊ាន ហាក់មានការរីកដុះដាលយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យមនុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ