វ៉ាក់សាំងកូវីដ-១៩

កម្ពុជាស្នើទិញវ៉ាក់សាំងកូវីដ-១៩ចំនួន៥លានដូសពីឥណ្ឌា


រដ្ឋាភិបាលកម្ពុជាបានដាក់សំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៥លានដូសបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃទី ១៩ កុម្ភៈឆ្នាំ២០២១។
សម្តេច ហ៊ុនសែន (ឆ្វេង) នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ណារីនដ្រា ម៉ូឌី (ស្តាំ) នាយករដ្ឋមន្ត្រីឥណ្ឌា រូបភាព៖ ហ្វេសប៊ុក ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា
ដោយ

សេចក្តីប្រកាសព័ត៌មាន​ដដែលបានឲ្យដឹងថា កាលពី​ល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឯកឧត្តមប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បានជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ ឯកឧត្តម ស៊ូប្រាម៉ានយ៉ាំ ចៃហ្សុនកា រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​កូវីដ-១៩។

ជាមួយគ្នានេះ ភាគីកម្ពុជា​បានលើកឡើង​ពីតម្រូវការ ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ចំនួន ៥លានដូស ដោយស្នើសុំ​ឱ្យ​ភាគី​ឥណ្ឌា​ផ្គត់ផ្គង់ វ៉ាក់សាំងនេះ ក្នុងដំណាក់កាល​ដំបូង​ចំនួន ១លានដូស​សិន។

យ៉ាងណាមិញ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​មិនទាន់​បានឆ្លើយ​តបយ៉ាងណានោះទេ ដោយបាន​លើកឡើងថា បច្ចុប្បន្ន ឥណ្ឌា​កំពុងមាន​តម្រូវការ​វ៉ាក់សាំង​ខ្ពស់ទាំង​នៅក្នុង និងក្រៅប្រទេស។ ប៉ុន្តែលោកបានសន្យាថា នឹងជួយជ្រោមជ្រែង​កម្ពុជា​ឲ្យទទួល​បាន​វ៉ាក់សាំងទាំងនេះ ដោយនឹង​ដាក់សំណើរ​ទៅកាន់រ​ដ្ឋាភិបាល​ឥណ្ឌា​ក្នុងពេលខាងមុខ។

សូមបញ្ជាក់​ថា បើតាម​ស្ថានទូត​ឥណ្ឌាប្រចាំ​កម្ពុជា បាន​អះអាង​កាលពីថ្ងៃទី ០៦ ខែកុម្ភៈ​ឆ្នាំ២០២១ថា ឥណ្ឌា​នឹង​ផ្ដល់ជំនួយ​វ៉ាក់សាំង​កូវីដ-១៩ ចំនួន ១០ម៉ឺនដូស​ដល់​កម្ពុជា ខណៈដែល​កម្ពុជា​កាលពីថ្ងៃទី ៧ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ទើបតែ​ទទួលបាន​ជំនួយ​វ៉ាក់សាំង​ប្រមាណ​៦០ម៉ឺនដូស​ពីប្រទេសចិន និងបាន​ចាក់ជូនអ្នកនៅជួរមុខបាន​មួយចំនួន​រួចហើយដែរ៕ 

None



អត្ថបទបន្ទាប់


Ford ចាប់ដៃគ្នាជាមួយ Google នាំយក Android មកបំពាក់លើរថយន្ត Ford ក្នុងឆ្នាំ ២០២៣

ក្រុមហ៊ុន Ford និង Google បានប្រកាសជាផ្លូវការពីកិច្ចសហប្រតិបត្តិការក្នុងការនាំយកប្រព័ន្ធប្រតិបត្តិការ Android របស់ Google មកដាក់ដំណើរកា…

ខឹង​គ្មាន​អ្នកស្ដាប់គាត់និយាយ នាយករដ្ឋមន្ត្រីថៃដើរចេញពី​កិច្ច​ពិភាក្សា​ក្នុងរដ្ឋសភា

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុត ចាន់អូចា បានដើរ​ចេញ​ពី​កិច្ច​ប្រជុំ​ពិភាក្សា​នៅក្នុង​រដ្ឋសភា ដោយ​ទំនង​ជា​ខឹង​ថា សមាជិក​រដ្ឋសភា​នាំគ្នា​ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ