បច្ចុប្បន្នភាព កូវីដ១៩ | ថ្ងៃទី២៤ មីនា ២០២០ ម៉ោង ៩:៣០នាទីយប់

កូវីដ១៩៖ រកឃើញករណីឆ្លងថ្មី ៤នាក់; ជា​សះស្បើយ ៤នាក់; សរុបករណីឆ្លងឡើងដល់ ៩១នាក់


នៅថ្ងៃទី២៤ មីនា ២០២០​នេះ កម្ពុជា​បានរកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ថ្មី ចំនួន ៤នាក់ទៀត លើ​ជនជាតិ​អង់គ្លេស​ ២នាក់ និង​ជនជាតិ​អាមេរិកាំង ២នាក់ ដែលនាំ​ឲ្យ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ទូទាំង​ប្រទេស កើនឡើងដល់ ៩១នាក់ហើយ។
បច្ចុប្បន្នភាព នៃស្ថានភាពឆ្លងវីរុស​កូវីដ១៩ នៅ​កម្ពុជា
ដោយ

ទន្ទឹមនឹង​នេះ​ដែរ ក្រសួង​សុខភិបាល​ឲ្យ​ដឹង​ដែរ​ថា នៅថ្ងៃនេះ​ដដែល អ្នកជំងឺ​វិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ បាន​ជា​សះស្បើយវិញ ដោយ​ពួកគេ​ធ្វើ​តេស្ត​ពីរៗដង ឃើញលទ្ធផល​អវិជ្ជមាន និងបានត្រូវអនុញ្ញាត​ឲ្យ​ត្រឡប់ទៅ​ផ្ទះវិញ។ មកទល់នឹងថ្ងៃនេះ ករណីជាសះស្បើយ​មានសរុប ៦នាក់ហើយ។

ចំពោះករណីឆ្លងថ្មី ០៤នាក់ គឺ​កើត​លើ​បុរស​ជនជាតិអង់គ្លេស អាយុ ៦១ឆ្នាំ និង​ស្ត្រីជនជាតិអង់គ្លេស​អាយុ ៧៩ឆ្នាំ និង​ជនជាតិ​អាមេរិកាំង​ពីរនាក់ប្ដីប្រពន្ធ ក្នុង​នោះប្ដី​មាន​អាយុ ៥៩ឆ្នាំ និង​ប្រពន្ធអាយុ ៦២ឆ្នាំ។ ពួកគាត់ទាំង ៤នាក់ គឺ​ជា​អ្នក​ទេសចរ​នៅ​លើ​នាវា​ Viking Cruise ដែលចូលមកពី​ប្រទេស​វៀតណាម និងស្ថិត​ក្នុងចំណោម​អ្នក​ទេសចរ ៥៧នាក់ ដែលបានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅ​សណ្ឋាគារមួយ នៅខេត្តកំពង់ចាម។ 

បច្ចុប្បន្ន អ្នក​ឆ្លង​ថ្មី ៤នាក់នេះ កំពុងដាក់​ឲ្យ​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម។ ចំណែក​អ្នក​ ៥៣នាក់ផ្សេងទៀត នឹង​​ត្រូវឲ្យ​ចាកចេញពី​សណ្ឋាគារ​មួយ នៅខេត្តកំពង់ចាម។ 

ដោយឡែក អ្នក​ជាសះស្បើយ ៤នាក់ ដែល​ក្រសួង​សុខាភិបាល​ប្រកាសនៅថ្ងៃនេះ មាន ២នាក់ ជាជនជាតិខ្មែរ នៅ​ខេត្ត​ត្បូងឃ្មុំ និង ២នាក់ទៀត ជាជនជាតិ​ខ្មែរ​ដូចគ្នា នៅខេត្ត​បាត់ដំបង។ 

សរុបករណី​វិជ្ជមាន​ វីរុស​កូវីដ១៩ ទូទាំងប្រទេស​ គិតត្រឹមម៉ោង ៩កន្លះយប់ ថ្ងៃទី២៤ មីនា ២០២០ កើនឡើង​ដល់ ៩១នាក់​ហើយ ក្នុងនោះ ស្រី ២៤នាក់ ប្រុស ៦៧នាក់ ហើយ​ក្នុង ៩១ករណី​នេះ ជា​សះស្បើយចំនួន ៦នាក់ (ជនជាតិចិន ០១នាក់, អង់គ្លេស ០១នាក់ និង ខ្មែរ ០៤នាក់)៕




អត្ថបទបន្ទាប់


ផ្សារធំៗ​​នៅ​ភ្នំពេញស្ងប់​ស្ងាត់​ ដោយសារតែ​​វីរុស​កូវីដ១៩

ព័ត៌មាន
ចាប់​តាំង​ពី​វីរុស​កូវីដ១៩​បាន​ឆ្លង​រីករាល​ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក ប្រជាពលរដ្ឋ​ជា​ច្រើន​មាន​ការ​បារម្ភ​និង​ភ័យខ្លាច ដោយ​ម្នាក់ៗ…

បារម្ភ​ពី​ការ​ឆ្លង​វីរុស​កូវីដ១៩ តុលាការ​សម្រេច​លើក​ពេល​សវនាការ​លោក កឹម សុខា

ព័ត៌មាន
ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​លើក​ពេល​សវនាការ​របស់​លោក កឹម សុខា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ