អត្ថបទពាណិជ្ជកម្ម!

Ford ចាប់ដៃគ្នាជាមួយ Google នាំយក Android មកបំពាក់លើរថយន្ត Ford ក្នុងឆ្នាំ ២០២៣


ក្រុមហ៊ុន Ford និង Google បានប្រកាសជាផ្លូវការពីកិច្ចសហប្រតិបត្តិការក្នុងការនាំយកប្រព័ន្ធប្រតិបត្តិការ Android របស់ Google មកដាក់ដំណើរការលើរថយន្ត Ford នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ អមមកជាមួយនឹងមុខងារផ្សេងៗដូចជា៖ Google Apps, និង Service Built-In។ ជាមួយគ្នានេះដែរ Ford នឹងប្រើប្រាស់សេវាកម្ម Google ផ្សេងទៀត ដែលមានដូចជា៖ សេវាកម្ម Google Cloud, កម្មវិធី Artificial Intelligence (AI), កម្មវិធី Machine Learning (ML) ផងដែរ។
Ford ចាប់ដៃគ្នាជាមួយ Google នាំយក Android មកបំពាក់លើរថយន្ត Ford ក្នុងឆ្នាំ ២០២៣
ដោយ
អំពី Ford Google

ចាប់ពីឆ្នាំ ២០២៣ អតិថិជន​រថយន្ត Ford និង Lincoln នឹងទទួល​បានបទពិសោធន៍​កាន់តែ​ប្រសើរ​ទាក់ទង​ជាមួយនឹងកម្មវិធី​ផ្សេងៗ ដែលជួយ​សម្រួល​ដល់​ការបើកបរ ហើយ​ជាពិសេសនោះ គឺប្រព័ន្ធ​កម្សាន្ដ​បែបថ្មី​ដែលអាច​ប្រើប្រាស់ផ្ទាល់​នៅ​លើ​អេក្រង់ Touch Screen របស់​រថយន្ត​ដោយពុំចាំបាច់​ភ្ជាប់​ជាមួយ​នឹង​ទូរស័ព្ទនោះទេ។

លោក Jim Farley អគ្គនាយក​ក្រុមហ៊ុន Ford បានមាន​ប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford បាន​បន្តធ្វើកំណែទម្រង់​យ៉ាងស៊ីជម្រៅ ដើម្បី​ឆ្លើយតបទៅ​នឹង​តម្រូវការ​នាពេល​បច្ចុប្បន្ននេះ និងនាពេល​អនាគត តួយ៉ាង ដូចជា​រថយន្ត​អគ្គិសនី និងរថយន្ត​ដែលអាច​បើកបរ​បាន​ដោយខ្លួនឯង ហើយថ្មីៗនេះក្រុមហ៊ុន Ford និង Google បាន​រួមគ្នា​ដើម្បីបង្កើត​នូវការច្នៃប្រឌិត​ថ្មី​ដែលអាច​ផ្តល់នូវ​បទពិសោធន៍​ល្អ​ប្រសើរ​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើបថ្មីៗ​ចុងក្រោយ។
លោក Jim Farley អគ្គនាយកក្រុមហ៊ុន Ford

លោក Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google និង Alphabet បាន​មានប្រសាសន៍ថា៖ “ក្រុមហ៊ុន​ Ford បាន​ឈរជើងនៅ​លើវិស័យ​យានយន្ត​អស់រយៈពេល​ជិត ១២០​ឆ្នាំ​មកហើយ ថ្ងៃនេះដែរ យើងពិត​ជាមានមោទនៈភាព ដែលអាច​សហការគ្នា​ជាមួយក្រុមហ៊ុន Ford ដែលអាច​ប្រើប្រាស់​បច្ចេកវិទ្យា​តាមប្រព័ន្ធ​អ៊ីនធឺណេត​ក្នុងការគណនា វិភាគទិន្នន័យ​ក្នុង Cloud ដើម្បី​ជួយផ្លាស់ប្តូរ និងបង្កើន​ល្បឿន​អាជីវកម្ម​របស់ Ford ឲ្យកាន់តែ​ប្រសើរ និងកាន់តែ​ផ្តល់សុវត្ថិភាព​ជូនអ្នក​បើកបរ​រថយន្ត Ford ទាំងអស់​ថែមទៀតផង។”

តាមរយៈការប្រើ Android និងសេវាកម្ម Cloud របស់ Google ក្រុមហ៊ុន Ford នឹងអា​ចធ្វើការ​ផ្ញើសារ​ទៅកាន់​អតិថិជន​របស់​ខ្លួនបាន ទាក់ទងការ​ស្នើរឲ្យ​យកយានយន្ត ទៅធ្វើការថែទាំ ឬត្រួតពិនិត្យផ្សេងៗ ក៏ដូចជា​ការជូនដំណឹង​សំខាន់ៗ​ជាច្រើន​ទៀតផងដែរ។ 

លោក Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google និង Alphabet

សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់​ប្រព័ន្ធប្រតិបត្តិការ Android លើរថយន្ត Ford នាឆ្នាំ 2023 ខាងមុខនោះវាមិនដូចគ្នា​ទៅនឹង​កម្មវិធី Android Auto នាពេល​សព្វថ្ងៃនេះ​ទេ ព្រោះថា Android Auto គ្រាន់​ជាកម្មវិធីមួយ​ប៉ុណ្ណោះ មិនមែន​ជាប្រព័ន្ធ​ប្រតិបត្តិការ​ឡើយ ហេតុដូច្នេះមុខងាររបស់​វាមាន​ដែនកំណត់ ហើយមួយវិញទៀត អ្នកអាចប្រើបាន លុះត្រា​តែភ្ជាប់​វាជាមួយ​ទូរស័ព្ទ Smart Phone ដែលមាន​ប្រព័ន្ធ​ប្រតិបត្តិការ Android ទើបបាន។ តែសម្រាប់រថយន្ត Ford នាពេលអនាគត ដែលបំពាក់​មកជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ស្រាប់វិញនោះគឺ វាដូចជាទូរស័ព្ទ Smart Phone ដែលមាន​ប្រព័ន្ធ​ប្រតិបត្តិការ Android អញ្ចឹង ដែលអ្នកប្រើប្រាស់​អាចបញ្ជា​មុខងារ​សំខាន់ៗ ឬបើកកម្មវិធី​ផ្សេងៗ បានដោយខ្លួនឯង នៅក្នុងនោះ​ផ្ទាល់តែ​ម្ដង​ដែលមានដូចជា៖

១, មុខងារ​ Google Assistant ជួយឲ្យអ្នកបើកបរ​អាចផ្តោតអារម្មណ៍​ក្នុងការបើកបរ​ទៅមុខ និងបញ្ជា​មុខងារផ្សេងៗ​របស់​រថយន្ត​តាមរយៈ​ការប្រើ​សម្លេង​តែប៉ុណ្ណោះ។

២, មុខងារ Google Map បង្ហាញ​ផែនទី និងទីតាំង​បានច្បាស់លាស់ ដែលអាចជួយ​ឲ្យអ្នកបើកបរ​ទៅដល់គោលដៅ​បានឆាប់រហ័ស​ជាងមុន ជាមួយនឹង​ការបង្ហាញ​ស្ថានភាព​ចរាចរណ៍​ជាក់ស្តែង និងធ្វើការណែ​នាំ​ពីគន្លង​ផ្លូវ​ដែលយើង​ត្រូវបើកបរ។

៣, មុខងារ Google Play ផ្តល់នូវការ​កម្សាន្ដ​ដល់អ្នកបើកបរ​តាមរយៈ​មុខងារ Apps ជាច្រើន ដូចជា​ការស្តាប់ចម្រៀង, Podcasts, Audiobooks ដែលមុខងារ​ទាំងអស់នេះ មាននៅលើ​រថយន្ត​ស្រាប់តែម្តង។

តាមរយៈ​ការបំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ Android នៅលើរថយន្ត Ford នេះនឹងអាច​ធ្វើឲ្យក្រុមហ៊ុន Ford និងអ្នកអភិវឌ្ឍន៍​កម្មវិធី Mobile Apps អាចបង្កើត​កម្មវិធី​កម្សាន្ដ និងកម្មវិធី​ផ្សេងៗទៀតបានដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍ថ្មី​នៃការបើកបរ​សម្រាប់​អតិថិជន៕

Ford ចាប់ដៃគ្នាជាមួយ Google នាំយក Android មកបំពាក់លើរថយន្ត Ford ក្នុងឆ្នាំ ២០២៣



អត្ថបទបន្ទាប់


រដ្ឋការលោក Joe Biden នឹងផ្តើមបង់វិភាគទានដល់ WHO ឡើងវិញនៅខែក្រោយ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អានតូនី ប្លីងឃីន បានឲ្យដឹងនៅថ្ងៃពុធទី១៨ កុម្ភៈថា អាមេរិកនឹងចាប់ផ្តើមបង់ប្រាក់វិភាគទានចំនួនជាង ២០០លានដុល្…

កម្ពុជាស្នើទិញវ៉ាក់សាំងកូវីដ-១៩ចំនួន៥លានដូសពីឥណ្ឌា

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជាបានដាក់សំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៥លានដូសបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ