វ៉ាក់សាំងកូវីដ១៩

កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ AstraZeneca ជាង៥សែនដូសពីប្រទេសហុងគ្រី


កម្ពុជានៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានទទួលយកវ៉ាក់សាំងកូវីដ១៩ ប្រភេទ AstraZeneca ចំនួន ៥សែន២ម៉ឺន៣ពាន់ដូស ដែលផ្តល់អោយដោយប្រទេសហុងគ្រី។
លោក Istvan Bakos ទីប្រឹក្សានៃស្ថានទូតហុងគ្រីប្រចាំរកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន រូបភាព៖ SPM
ដោយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងនេះដោយផ្ទាល់ ដែលពីធីប្រគល់ននិងទទួលត្រូវបានធ្វើឡើងនៅ វិមានសន្តិភាព។ គួរជម្រាបថា ហុងគ្រី គឺជាប្រទេសទី៦ ហើយដែលបានផ្តល់អំណោយវ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជាក្នុងក្របខណ្ឌទ្វេភាគី។

ស្របពេលដែលមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង នៅតែបង្កហានិភ័យ និងមានភាពមិនប្រាកដប្រជា កម្ពុជា បន្តផ្តល់អាទិភាពដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយបានបើកយុទ្ធការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ កាលពីដើមឆ្នាំ២០២២ និងពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងជូនដល់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ចាប់ពីចុងខែកុម្ភៈមក។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្ពុជាគឺជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ ៩២,២៧ ភាគរយនៃប្រជាជនសរុបប្រមាណ ១៦ លាននាក់ ៕

អត្ថបទ សោម ស្រីពេជ្រ 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីព្រមានដាក់ទណ្ឌកម្មចិន បើហ៊ានចេញមុខជួយផ្តល់អាវុធដល់រុស្ស៊ី

ព័ត៌មាន
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានលើកឡើងថា អូស្ត្រាលីនឹងឈានទៅដល់ការពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មលើប្រ…

ក្រុមហ៊ុនធំៗនៅអាស៊ីនៅតែបន្តរក្សាការបូមឧស្ម័នក្នុងប្រទេសមីយ៉ាន់ម៉ា ទោះបីជា ប្រឈមទណ្ឌកម្មពី EU

ព័ត៌មាន
ការបន្តវត្តមានរបស់ក្រុមហ៊ុនថាមពលអាស៊ីក្នុងប្រទេសមីយ៉ាន់ម៉ាបាន និងកំពុងបង្កឲ្យមានក្តីបារម្ភថា ពួកគេអាចរងផលប៉ះពាល់ពីទណ្ឌកម្មថ្មីរបស់សហភាពអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ