កម្ពុជាកំពុងឈរនៅលំដាប់ទី២នៅក្នុងតំបន់អាស៊ាន

កម្ពុជាកំពុងឈរនៅលំដាប់ទី២នៅក្នុងតំបន់អាស៊ានដែលអត្រាចំនួនប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងច្រើនជាងគេ


កម្ពុជាកំពុងឈរនៅលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី បើគិតនៅក្នុងតំបន់អាស៊ាន ដែលប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងច្រើនបំផុត ពោលគិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានប្រមាណជិត ៥លាននាក់រួចហើយ ដែលស្មើនឹងប្រមាណ ៥០%ធៀបនឹងគោលដៅចាក់ជូនប្រជាជនឲ្យបានដល់១០ លាននាក់។
ក្រសួងសុខាភិបាលនិងក្រសួងការងារ បានជ្រើសរើស វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) ធ្វើជាទីតាំងចាក់វ៉ាក់សាំង
ដោយ

កន្លង​មក ក៏​ដូច​ជា​បច្ចុប្បន្ន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យ​បាន​លឿន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំ​មក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ ប្រមាណ​១៣​លាន​នាក់ ត្រូវ​នឹង​វ៉ាក់សាំង​ប្រមាណ ២៦​លាន​ដូ​ស​។ កម្ពុជា​នឹង​សម្រេចការ​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ចំនួន ១០​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ឬ​យ៉ាង​យូរ​បំផុត​នៅ​ដើមឆ្នាំ​២០២២​។គិត​មក​ត្រឹម​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ ២០២១​នេះ កម្ពុជា​មាន​វ៉ាក់សាំង​ចំនួន​ជាង ១៦​លាន​ដូ​សរួច​ហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ក្នុង​នោះ​៖

•​        ​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ផ្តល់​ជូន​កម្ពុជា (​ស៊ី​ណូ​ហ្វា​ម​) ចំនួន ២​លាន​២​សែន​ដូ​ស

•​        ​ជំនួយ​ពី​មជ្ឈមណ្ឌល COVAX (CoviShield) ចំនួន ៣២​ម៉ឺន​៤​ពាន់​ដូ​ស

•​        ​ការ​បញ្ជា​ទិញ​របស់​រាជរដ្ឋាភិបាល​រួម​មាន ស៊ី​ណូ​វ៉ា​ក់ ចំនួន ១០​លាន​៥​សែន​ដូ​ស និង​ស៊ី​ណូ​ហ្វា​ម ចំនួន ៣​លាន​ដូ​ស​។

សូម​បញ្ជាក់​ថា ក្នុង​ខែកក្កដា ឆ្នាំ ២០២១​នេះ កម្ពុជា​នឹង​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ៦​លាន​ដូ​ស ជា​បន្តបន្ទាប់​មាន​ដូច​ខាងក្រោម​៖

•​        ​នៅ​ថ្ងៃ​ទី ៦ ខែកក្កដា ឆ្នាំ ២០២១

វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ស៊ី​ណូ​ហ្វា​ម មក​ដល់​ចំនួន ១​លាន​ដូ​ស

•​        ​ថ្ងៃ​ទី ១០ ខែកក្កដា ឆ្នាំ ២០២១

វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ៤​លាន​ដូ​ស​(​ស៊ី​ណូ​ហ្វា​ម​) ចំនួន​១​លាន​ដូ​ស និង​(​ស៊ី​ណូ​វ៉ា​ក់​) ចំនួន ៣​លាន ដូ​ស

•​        ​ពាក់កណ្ដាល ខែកក្កដា ឆ្នាំ ២០២១

វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ (​ស៊ី​ណូ​ហ្វា​ម​) មក​ដល់​ចំនួន ១​លាន​ដូ​ស​។

នៅ​ថ្ងៃ​ទី ១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ​ដែរ ជប៉ុន​ក៏​ទើបតែ​ប្រកាស​ផ្ដល់​ជំនួយ​វ៉ាក់សាំង AstraZeneca ចំនួន​១​លាន​ដូ​សម​ក​ឲ្យ​កម្ពុជា ដោយ​វ៉ាក់សាំង​នេះ នឹង​ដឹក​មក​ដល់​តាម​រយៈ​កូ​វ៉ា​ក់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ នេះ​បើ​តាម​ការ​អះអាង​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​៕

ប្រភព​៖ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា

អត្ថបទ៖ ហួន ស្រីនីត

None



អត្ថបទបន្ទាប់


កូរ៉េខាងជើង និង ប្រទេសចិន សច្ចារឹតចំណងកិច្ចសហប្រតិបត្តិការកាន់តែស្អិតល្មួតថែមទៀត

មេដឹកនាំកូរ៉េខាងជើង និង ចិន បានប្ដេជ្ញាចិត្តជំរុញឲ្យមានពង្រឹងសហប្រតិបត្តិការរវាងគ្នាឲ្យកាន់តែស្អិតល្មួតថែមទៀត។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងន…

អ្នកជំនាញអង្គការ WHO ព្រមានការចាក់វាក់សាំងលាយឡំគ្នាថាជា «និន្នាការគ្រោះថ្នាក់»

ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកបានផ្តល់ដំបូន្មានចំពោះប្រជាពលរដ្ឋនៅទូទាំងពិភពលោកដែលកំពុងប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ