សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាមានងើបឡើង និងបន្តកើនឡើងក្នុងអត្រាមួយគួរអោយកត់សម្គាល់ រួមទាំង កាអភិវឌ្ឍន៍ក្នុងវិស័យឯកជន។ ប៉ុន្តែដោយសារកង្វះនៃការបង្កើតឧបករណ៍ហិរញ្ញវត្ថុ បាននាំឱ្យអត្រាប្រាក់បញ្ញើនៅមាន កម្រិតនៅក្នុងប្រព័ន្ធធនាគារ ដែលនេះជាផលប៉ះពាល់ដ៍ធំដល់អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមជាច្រើន។ ជាង នេះទៅទៀត ទំហំនៃការជួញដូរនៅទីផ្សារមូលបត្រ និងសន្ទីយភាពទីផ្សារនៅមានកម្រិត និងលទ្ធភាពសម្រាប់សហគ្រាស ដែលអាចទទួលបានពីទីផ្សារមូលធន នៅមានភាពទន់ខ្សោយនៅឡើយ។
ដោយសម្លឹងមើលឃើញពីផលវិបាកនេះ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក នឹងផ្តល់ជូនមូលនិធិវិនិយោគដំបូង ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់នេះ ហើយក៏ផ្តល់ការណែនាំពីការធានាទិញ និងការចុះបញ្ជីលក់ក្នុងទីផ្សារមូលបត្រផងដែរ ដើម្បីឱ្យសហគ្រាសទាំងនោះអាចចំណេញពេលក្នុងការស្វែងរកប្រភពទុននេះ ក្នុងពេលជាមួយគ្នានោះសហគ្រាសក៍អាចចុះបញ្ជីលក់មូលបត្រ បានលឿនផងដែរ។
ការទទួលបានមូលនិធិសមធម៌ និងការចុះបញ្ជីក្នុងទីផ្សារមូលបត្រ នឹងជាតម្រូវការយ៉ាងខ្លាំងសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងព្រះរាជាណាចក្រកម្ពុជា ហើយទាំងនេះហើយក៏នឹងក្លាយជាជំហានដំបូងសម្រាប់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចជាតិ។
មូលនិធិនេះ ក៏ជាឪកាសសម្រាប់អ្នកវិនិយោគខ្នាតតូច ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ទីផ្សារមូលធន និងសេដ្ឋកិច្ច ជាតិប្រកបដោយសុវត្ថិភាព តាមរយៈការវិនិយោគក្នុងមូលនិធិនេះ។ មូលនិធិនេះ នឹងសហការជាមួយក្រុមហ៊ុនគណនេយ្យល្បីល្បាញទូទាំងពិភពលោកទាំងបួន ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស និងស្ថាប័នខាងក្រៅផ្សេងទៀត សម្រាប់គ្រប់គ្រង ការវិនិយោគ និងការគ្រប់គ្រងមូលនិធិទាំងអស់ ដើម្បីចូលរួមក្នុងសកម្មភាពទាំងនេះផងដែរ។
លើសពីនេះ អ្នកគ្រប់គ្រង មូលនិធិ និងក្រុមស្រាវជ្រាវនៃមូលនិធិក្នុងក្រុមហ៊ុន មានបទពិសោធន៍ខ្ពស់ ក្នុនងការវិនិយោគផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក គឺជាក្រុមហ៊ុនធានាទិញមូលបត្រ ដែលមានទទួលបានអាជ្ញាបណ្ណពេញលេញក្នុងវិស័យ មូលបត្រតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងកំពុងស្នើសុំអាជ្ញាបណ្ណគ្រប់គ្រងមូលនិធិផងដែរ។ ជាលទ្ធ ផល តាមរយៈការបញ្ជូលគ្នារវាងមូលនិធិវិនិយោគ និងការធានាទិញមូលបត្រ វាអាចធានាបាននូវភាពជោគជ័យនៃការ វិនិយោគកាន់តែប្រសើរ។
មូលនិធិវិនិយោគនេះគឺ ជាមូលនិធិដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា។ វាជាការធ្វើសមាហរណកម្មនៃការអភិវឌ្ឍន៍ មូលនិធិរយៈពេលវែងនៅទីក្រុងហុងកុង និងសហរដ្ឋអាមេរិក។ មូលធនរបស់ព្រះរាជាណាចក្រកម្ពុជា និងការចំណេញ របស់សហគ្រាសឯកជននាពេលបច្ចុប្បន្ន គឺ គោលដៅវិនិយោគជាមួយមូលនិធិនេះ។ ផលិតផលដែលផ្តល់ជូននេះ នឹងផ្តល់ឪកាសក្នុងការទទួលបានប្រាក់ចំណេញខ្ពស់ ហើយត្រូវបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ដើម្បីជៀសវាង បញ្ហាសន្ទីយភាពទីផ្សាររយៈពេលខ្លី។
នេះមិនត្រឹមតែជាការបង្កើតយន្តការតែមួយក្នុងការបោះផ្សាយ ឬបន្ទាប់ពីការ បោះផ្សាយ រហូតដល់ដែនកំណត់ខាងលើនៃមូលនិធិនោះប៉ុណ្ណោះទេ វានឹងមានលទ្ធភាពធ្វើអោយតម្លៃទីផ្សារនឹងបន្ត កើនឡើង ដោយសារការផ្គត់ផ្គង់លើសការកំណត់។
លោកស្រី ប៊ុត កេរ៉ាឌី ជានាយិកប្រតិបត្តិរបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានមានប្រសាសន៍ថា ក្រុមហ៊ុន នឹងសហការជាមួយធនាគារធំៗក្នុងស្រុក ក្នុងការបោះផ្សាយមូលនិធិនេះ និងបើកដំណើរការសេវាអត្រាការប្រាក់ថេរ ជាប្រចាំ ដើម្បីឱ្យមូលនិធិនេះបង្កើតការបញ្ជាទិញមានស្ថេរភាព។
លោកស្រី កឺបានបន្ថែមទៀតថា ជាធម្មតាឧបករណ៍ ហិរញ្ញវត្ថុដំបូងដែលចេញដោយប្រទេសកំពុងរីកចម្រើន តែងតែនាំឱ្យមានការកកកុញនៃទីផ្សារក្នុងស្រុក ហើយក៍អាចកើត ឡើងផងដែរចំ ពោះមូលនិធិវិនិយោគថ្មីដែលនឹងចេញដោយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.កខាងមុខនេះ។
លោក Pan,Chun-Yun នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ក៏បានពន្យល់ពីទស្សនៈវិស័យ និង ចំនុចសំខាន់នៃអាជីវកម្មរបស់ក្រុមហ៊ុន ហើយក៍បានលើកឡើងថា អត្ថប្រយោជន៍របស់ក្រុមហ៊ុន គឺផ្អែកលើសាវតា នៃក្រុមការងារក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ និងបទពិសោធន៍ដ៏សម្បូរបែប ហើយជាក្រុមហ៊ុនមូលបត្រដំបូងគេនៅកម្ពុជា ដែលមានធនាគារវិនិយោគជាអាជីវកម្មចម្បងរបស់ខ្លួន។
ស្នូលនៃក្រុមហ៊ុន គឺផ្អែកលើគុណភាពនៃការស្រាវជ្រាវ។ គិត ត្រឹមបច្ចុប្បន្ននេះ ក្រុមហ៊ុនបានបញ្ចប់របាយការណ៍ស្រាវជ្រាវលើក្រុមហ៊ុនដែលបានចុះបញ្ជីលក់ក្នុងទីផ្សារមូលបត្រ ចំនួន ប្រាំ ក្នុងវិស័យផ្សេងគ្នា និងគ្រោងនឹងបញ្ចប់របាយការណ៍ស្រាវជ្រាវសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីទាំងអស់ នាពេល ខាងមុខ។ របាយការណ៍ស្រាវជ្រាវ និងការតាមដានរបស់ក្រុមហ៊ុន ត្រូវបានរំពឹងថា នឹងផ្តល់ឱ្យអ្នកវិនិយោគទាំងអស់នូវ ឧបករណ៍ហិរញ្ញវត្ថុដ៏ល្អបំផុត ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូល ក៏ជាក្តីសង្ឃឹមមួយដែលសង្ឃឹមថានឹងអាច ជួយដល់ការអភិវឌ្ឍន៍ប្រទេស ស្របពេលជាមួយគ្នាក្នុងការបង្កើនប្រាក់ចំណេញក្រុមហ៊ុន ៕