អារ៉ាប៊ីសាអូឌីត កំពុងរងសម្ពាធពីលោកខាងលិច

អារ៉ាប៊ីសាអូឌីត កំពុងរងសម្ពាធពីលោកខាងលិច និងត្រូវប្រឈមមុខជាមួយរុស្ស៊ី និងចិនកាន់តែខ្លាំង ជុំវិញរឿងផ្គត់ផ្គង់ប្រេង


សហរដ្ឋអាមេរិក និងអង់គ្លេសកំពុងបង្កើនការដាក់សម្ពាធទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីឱ្យបូមប្រេងបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទៅឲ្យពួកគេ ហើយត្រូវចូលរួមក្នុងកិច្ចប្រឹងប្រែងជាមួយលោកខាងលិចធ្វើឱ្យប្រទេសរុស្ស៊ីស្ថិតនៅឯកោ ខណៈដែលរដ្ឋាភិបាលក្រុងរីយ៉ាដ បានបង្ហាញពីការត្រៀមខ្លួនតិចតួចនៅឡើយក្នុងការឆ្លើយតបបញ្ហានេះ និងស្តារឡើងវិញនូវការគំរាមកំហែង ដែលទាក់ទងនឹងការលែងទូទាត់ជាប្រាក់ដុល្លារ សម្រាប់ការលក់ប្រេងទៅឱ្យប្រទេសចិន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អារ៉ាប៊ីសាអូឌីត កំពុងរងសម្ពាធពីលោកខាងលិច និងត្រូវប្រឈមមុខជាមួយរុស្ស៊ី និងចិនកាន់តែខ្លាំង ជុំវិញរឿងផ្គត់ផ្គង់ប្រេង

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក បូ​រី​ស ច​ន​សុ​ន កាលពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​ជា​ប្រទេស​អ្នក​នាំ​ចេញ​ប្រេង​ឆៅ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ពោល​គឺ​នៅ​ក្រោយ​រយៈពេល​ត្រឹមតែ ១​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ទីប្រឹក្សា​សន្តិសុខ​អា​មេ​រិ​ក​លោក ប្រេត ម៉ែ​ក​ហ្គឺ​ក បាន​ទៅ​ដល់​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​ដែរ ជាមួយ​គណៈប្រតិភូ​សហរដ្ឋអាមេរិក​មួយ​ក្រុម​។

អា​រ៉ា​ប៊ី​សា​អូឌីត និង​ប្រទេស​ជិតខាង​របស់​ខ្លួន គឺ​អា​រ៉ាប់​រួម រួម​ទាំង​ប្រទេស​ផលិត​ប្រេង​មួយ​ចំនួន​ទៀត បាន​ព្រងើយកណ្ដើយ​ចំពោះ​ការ​អំពាវនាវ​របស់​លោក​ខាងលិច ដែល​សុំ​ឱ្យ​ពួក​គេ​ផលិត​ប្រេង​ថែម​ទៀត ដើម្បី​ទប់​តម្លៃ​ប្រេង​កុំឱ្យ​ឡើងថ្លៃ​ខ្លាំង ហើយ​បាន​ជាប់​គាំង​ក្នុង​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ប្រេង​របស់​អង្គការ OPEC ជាមួយ​រុ​ស្ស៊ី​និង​ប្រទេស​ដទៃ​ទៀត​។

ព្រះ​អង្គ​ម្ចាស់ ម៉ូ​ហា​ម៉េ​ដ ប៊ី​ន សាល់​ម៉ា​ន់ ដែល​ជា​អ្នកគ្រប់គ្រង​បណ្ដោះអាសន្ន​នៅ​ព្រះរាជាណាចក្រ​មួយ​នេះ អា​រ៉ាប់​ប៊ី​សា​អូឌីត កន្លង​មកនេះ បាន​ប្រឈម​មុខ​នឹង​ការ​រិះគន់​ពី​លោក​ខាងលិច​យ៉ាង​ខ្លាំង​ជុំវិញ​ការ​សម្លាប់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត គឺ​លោក ចា​ម៉ា​ល់ កា​សូក​គី (Jamal Khashoggi) នៅ​ឆ្នាំ​២០១៨​។ ហើយដោយ​សារ​តែ​ចំណុច​មិនល្អ​នេះ​ហើយ​ទើប​មក​ដល់​ពេល​នេះ ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​បដិសេធ​មិន​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ព្រះ​អង្គ​ម្ចាស់​រូប​នេះ​ឡើយ គិត​មក​ទល់​នឹង​ពេល​នេះ​។

ដោយ​ហេតុតែ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បែប​នេះ ហើយ​ទើប​កន្លង​មក​ព្រះរាជ​ទាយាទ​អា​រ៉ាប់​ប៊ី​សា​អូឌីត​អង្គ​នេះ បាន​ងាក​ទៅ​ចាប់​ដៃគូ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុ​ស្ស៊ី និង​ចិន​ជំនួស​វិញ បើ​ទោះជា​ប្រទេស​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ មាន​ទំនាក់ទំនង​សន្តិសុខ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​យ៉ាងណា​ក៏​ដោយ​។

លោក ម៉ែ​ក​ហ្គឺ​ក​ទីប្រឹក្សា​សន្តិសុខ​អា​មេ​រិ​ក​និង​មន្ត្រី​សហរដ្ឋអាមេរិក​ផ្សេង​ទៀត​បាន​ជួប​មន្ត្រីជាន់ខ្ពស់​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​ជំរុញ​ឱ្យ​ពួក​គេ​បូម​ប្រេង​បន្ថែម​ទៀត និង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់សង្គ្រាម​នៅ​ក្នុង​ប្រទេស​យេ​ម៉ែ​ន ជាទី​ដែល​កងកម្លាំង​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​ប្រយុទ្ធ​នឹង​ក្រុម​ហ៊ូ​ទី ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​។

ទន្ទឹម​នឹង​នេះ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​ចាត់​ទុក​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អា​រ៉ាប់​រួម​ថា​ជា​«​ដៃគូ​អន្តរជាតិ​ដ៏​សំខាន់​»​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​កាត់​ផ្ដាច់​ពិភពលោក​ចេញពី​ការ​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី និង​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បន្ទាប់​ពី​ទីក្រុង​ម៉ូ​ស្គូ​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​៕

អត្ថបទ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តុលាការអន្តរជាតិបង្គាប់ឲ្យរុស្ស៊ីឈប់ឈ្លានពានអ៊ុយក្រែនជាបន្ទាន់

ព័ត៌មាន
តុលាការយុត្តិធម៌អន្តរជាតិ ICJ កាលពីថ្ងៃពុធទី១៦ខែមីនា បានបង្គាប់ឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែ…

អ្នកឧកញ៉ា លី ហួរ៖ ការពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ជាការរួមចំណែករក្សាលំនឹងសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ

ព័ត៌មាន
អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនលី ហួរគ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជាបានបង្ហាញការសាទរ និងគាំទ្រយ៉ាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ