កូតាថ្មីនាំចេញអង្ករកម្ពុជា

កម្ពុជាចាប់ផ្ដើមអនុវត្តកូតាថ្មីនាំចេញអង្ករ ៤០ម៉ឺនតោនទៅប្រទេសចិន ក្នុងរយៈពេល១៧ខែ


ក្នុងចំណោម ផលិតផលកសិកម្ម ដែលកម្ពុជានាំចេញទៅចិន គេសង្កេតឃើញថា អង្ករជាមុខទំនិញដ៏សំខាន់មួយ ដែលពឹងផ្អែកខ្លាំងលើទីផ្សារចិន ហើយកាលពីខែវិច្ឆិកាកន្លងទៅនេះ ភាគីចិនក៏ទើបតែបានផ្ដល់នូវកូតានាំចូលអង្ករថ្មីពីកម្ពុជា រហូតដល់ទៅ ៤០ម៉ឺនតោន ដោយកូតានេះ បានចាប់ផ្ដើមអនុវត្តចាប់តាំងពីខែធ្នូនេះតទៅ រហូតដល់រយៈពេល ១៧ខែ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ការនាំចេញអង្កររបស់កម្ពុជា​ រូបភាព៖ អុិនធឺណែត

ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា បាន​គូសបញ្ជាក់​ថា កូតា​នាំ​ចេញ​អង្ករ ទៅ​ប្រទេស​ចិន​នេះ បាន​អនុវត្ត​ចំនួន​លើក​ទី​៦​មក​ហើយ​។ យ៉ាងណាមិញ សម្រាប់​កូតា​ថ្មី​នេះ គឺជា​ការ​ចុះហត្ថលេខា រវាង​ក្រសួងពាណិជ្ជកម្ម និង​ភាគី​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​បាន​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ដើមខែ​ធ្នូ​នេះ​តទៅ និង​មាន​រយៈពេល ១៧​ខែ​។ បើ​តាម​ឧកញ៉ា ហ៊ុន ឡាក់ ចិន​ផ្តល់​កូតា​នាំ​ចូល​អង្ករ​កម្ពុជា លើក​ដំបូង​ចំនួន​១០​ម៉ឺន​តោន នៅ​ឆ្នាំ​២០១៤ ហើយ​បាន​បង្កើន​កូតា​ដល់​៤០​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៩ និង​នៅ​ឆ្នាំ​២០២១​នេះ នៅ​បន្ដ​ផ្ដល់​៤០​ម៉ឺន​តោន​ដដែល​។

អ្នកជំនួញ និង​ជា​អ្នកជំនាញ ក្នុង​វិស័យ​កសិកម្ម ឧកញ៉ា ហ៊ុន ឡាក់ បាន​គូសបញ្ជាក់​ថា តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឱកាស​ឱ្យ​កម្ពុជា កាន់តែ​បង្កើន​ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ ទៅ​ទីផ្សារ​ចិន ពី​ចំនួន​១០​ម៉ឺន​តោន រហូត​៤០​ម៉ឺន​តោន​។ អ្នកជំនាញ​រូប​នេះ បាន​បន្ត​ថា ផ្អែក​លើ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​ចិន នា​ពេល​បច្ចុប្បន្ន លោក​មាន​ក្ដី​រំពឹង​ខ្ពស់​ថា កូតា​នាំ​ចេញ​អង្ករ នឹង​កាន់តែ​កើនឡើង​បន្ត​ទៀត​។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​រយៈពេល ១១​ខែ ឆ្នាំ​២០២១ កម្ពុជា សម្រេច​បាន​ទឹកប្រាក់​ពី​ការ​នាំ​ចេញ​អង្ករ​ជាង ៤៥៤​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​បរិមាណ​អង្ករ​ជាង​៥៣​ម៉ឺន​តោន ថយ​ចុះ​ជាង ១១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។ ក្នុង​ចំណោម​បរិមាណ​អង្ករ​នាំ​ចេញ​ទាំងនោះ​មាន ជិត​៥០%​បាន​នាំ​ចេញ​ទៅ​ចិន​៕
None



អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះ ជំរុញកម្ពុជា-ចិន បំបែកកំណត់ត្រាគោលដៅទំហំពាណិជ្ជកម្ម ១០ពាន់លានដុល្លារ មុនផែនការកំណត់?

នៅក្នុងរយៈពេលត្រឹមតែ ១០ខែដំបូងនៅឆ្នាំ២០២១នេះប៉ុណ្ណោះ កម្ពុជា-ចិន បានបំបែកនូវកំណត់ត្រាគោលដៅទំហំពាណិជ្ជកម្ម១០ពាន់លានដុល្លាររបស់ខ្លួនយ៉ាង…

ទំហំឥណទានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកើនដល់ជិត៤៥ពាន់លានដុល្លារ កើន២៣% នៅត្រីមាសទី៣ឆ្នាំ២០២១

ទំហំឥណទានដែលផ្តល់ដោយធនាគារ និងមីក្រូហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ន គឺមានទំហំជិត២ដងនៃទំហំ GDP របស់កម្ពុជាឆ្នាំ២០២០ទៅហើយ។ តួយ៉ាង ទិន្នន័យព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ