ពាណិជ្ជកម្មកម្ពុជា-ចិន

តើកត្តាអ្វីខ្លះ ជំរុញកម្ពុជា-ចិន បំបែកកំណត់ត្រាគោលដៅទំហំពាណិជ្ជកម្ម ១០ពាន់លានដុល្លារ មុនផែនការកំណត់?


នៅក្នុងរយៈពេលត្រឹមតែ ១០ខែដំបូងនៅឆ្នាំ២០២១នេះប៉ុណ្ណោះ កម្ពុជា-ចិន បានបំបែកនូវកំណត់ត្រាគោលដៅទំហំពាណិជ្ជកម្ម១០ពាន់លានដុល្លាររបស់ខ្លួនយ៉ាងជោគជ័យ ពោលគឺសម្រេចបាននៅមុនផែនការដែលបានគ្រោងទុកនៅឆ្នាំ២០២៣ទៅទៀត។ តើមានកត្តាជំរុញពីក្រោយអ្វីខ្លះ ដែលធ្វើឲ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនកើនខ្ពស់ និងលើសផែនការកំណត់យ៉ាងដូច្នេះ?
រូបតំណាង៖ ពាណិជ្ជកម្មកម្ពុជា
ដោយ

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​ឲ្យ​ដឹង​ថា នៅ​រយៈពេល ១០​ខែ​ដំបូង ក្នុង​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា​-​ចិន បាន​កើន​ដល់​ទៅ​ជិត ១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក  មាន​កំណើន​ជិត​៥០% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០ ដែល​ជា​តួលេខ​កំណើន​ទំហំ​ពាណិជ្ជកម្ម​នេះ គឺ​មាន​លើស​ពី​ផែនការ​ដែល​ប្រទេស​ទាំង​ពីរ​បាន​កំណត់​ទៅ​ទៀត

ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស​ថា សន្ទុះ​នៃ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ហាក់​កាន់តែ​មាន​កំណើន​ខ្លាំង​ជាង​ប្រទេស​ដទៃ​។ អ្នកនាំពាក្យ​រូប​នេះ បាន​បន្ត​ថា រយៈពេល​ចុង​ក្រោយ​នេះ ទាំង​ភាគី​ទាំង​ពីរ​សុទ្ធតែ​បាន​ពង្រីក​ទំហំ​នៃ​ការ​នាំ​ទំនិញ​ចេញ​-​ចូល រៀង​ៗ​ខ្លួន​។ បើ​តាម​ឯកឧត្តម ប៉ែន សុ​វិជាតិ ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ចិន ភាគច្រើន​ជា​ផលិតផល​កសិកម្ម ហើយ​ផលិតផល​ចិន​នាំ​ចូល​កម្ពុជា ភាគច្រើន​ជា​វត្ថុធាតុដើម​ដូច​ជា ផ្នែក​វាយនភ័ណ្ឌ និង​ឧស្សាហកម្ម​។

មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម បាន​សង្កត់ធ្ងន់​ថា សព្វថ្ងៃ ផលិតផល​កម្ពុជា ពិសេស​ផលិតផល​កសិកម្ម ដូច​ជា អង្ករ ផ្លែស្វាយ​ស្រស់ ផ្លែ​ចេក​ស្រស់ និង​កសិផល​ដទៃ​ផ្សេង​ទៀត កាន់តែ​បង្ហាញ​ពី​វិសាលភាព​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ បើ​តាម​ឯកឧត្តម ប៉ែន សុ​វិជាតិ បណ្ដា​ទីផ្សារ​អន្តរជាតិ ពិសេស​ប្រទេស​ចិន កាន់តែ​មាន​ទំ​ទុកចិត្ត និង​ជឿជាក់​លើ​គុណភាព​លើ​ទំនិញ​កម្ពុជា ទើប​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន លើស​ពី​អ្វី​ដែល​ប្រទេស​ទាំង​ពីរ​បាន​គ្រោងទុក​។

ឯកឧត្តម ប៉ែន សុ​វិជាតិ បាន​សង្កត់ធ្ងន់​ទៀត​ថា មិនមែន​តែ​ផលិតផល​កសិកម្ម នោះ​ទេ​ដែល​កម្ពុជា បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន ក្នុង​នោះ ក៏​មាន​ដូច​ជា ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង​ផង​ដែរ​។ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូប​នេះ ក៏​បាន​បង្ហាញ​នូវ​ក្ដី​រំពឹង​ខ្ពស់​បន្ថែម​ទៀត​ផង​ដែរ​ថា ក្រោយ​កម្ពុជា​-​ចិន ក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​២០២២ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​កើន​ខ្ពស់​បន្ថែម​ទៀត​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ចិន​មិន​ត្រឹមតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ នៅ​ក្នុង​វិស័យ​វិនិយោគ​វិញ វិនិយោគិន​ចិន​ក៏​ស្ថិត​នៅ​ក្នុង​កំពូល​តារាង​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​កម្ពុជា​ផង​ដែរ ពិសេស​នៅ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់​តែ​ម្ដង​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើបច្ចេកវិទ្យាឌីជីថលជួយអ្វីខ្លះដល់សាលារៀនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩

ព័ត៌មាន
កាលពីមុន វិទ្យាល័យ ហ៊ុន សែន សេរីភាព មិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសោះឡើយ រហូតដល់ពេលផ្ទុះឡើងជំងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យសា…

កម្ពុជាចាប់ផ្ដើមអនុវត្តកូតាថ្មីនាំចេញអង្ករ ៤០ម៉ឺនតោនទៅប្រទេសចិន ក្នុងរយៈពេល១៧ខែ

ព័ត៌មាន
ក្នុងចំណោម ផលិតផលកសិកម្ម ដែលកម្ពុជានាំចេញទៅចិន គេសង្កេតឃើញថា អង្ករជាមុខទំនិញដ៏សំខាន់មួយ ដែលពឹងផ្អែកខ្លាំងលើទីផ្សារចិន ហើយកាលពីខែវិច្ឆ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ