Advertisement
Advertisement
Advertisement
វិស័យដឹកជញ្ជូនវៀតណាម

ខ្សែរថភ្លើងក្រោមដីដំបូងរបស់វៀតណាម សាងសង់រួចរាល់ហើយ និងត្រៀមបើកដំណើរការឆាប់ៗនេះ!


ការងារសាងសង់ខ្សែរថភ្លើងក្រោមដីដំបូងបង្អស់របស់វៀតណាមក្នុងរដ្ឋធានីហាណូយ ត្រូវបានបញ្ចប់រួចរាល់ហើយ នៅសល់តែការត្រួតពិនិត្យសុវត្ថិភាពប៉ុណ្ណោះ មុនសម្រេចបើកប្រតិបត្តិការសម្រាប់ការធ្វើពាណិជ្ជកម្ម ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកគ្រប់គ្រងគម្រោងនេះ។
ខ្សែរថភ្លើងក្រោមដីដំបូងរបស់វៀតណាម សាងសង់រួចរាល់ហើយ និងត្រៀមបើកដំណើរការឆាប់ៗនេះ! (រូបភាព៖vietnaminsider.vn)
ដោយ
Advertisement

សារព័ត៌មាន Vietnam Express ដែលបាន​ស្រង់​សម្ដី​របស់​លោក Tang Hong អគ្គនាយក​គ្រប់គ្រង​គម្រោង​រថភ្លើង​ក្រោមដី Cat Linh-Ha Dong Metro បាន​ឲ្យដឹង​កាលពីពេល​ថ្មីៗនេះ​ថា សំណង់​ផ្លូវដែក,​ ការដំឡើង​ឧបករណ៍សម្ភារ និង​ការ​បំពាក់បំប៉ន​បុគ្គលិកសម្រាប់​បម្រើការ​ គឺត្រូវបាន​រៀបចំរួចរាល់​អស់ហើយ ហើយក្រុមហ៊ុន​ម៉ៅការ​សាងសង់​ក៏បាន​ជូនដំណឹង​ទៅកាន់​ក្រសួង​ដឹកជញ្ជូន​ហើយដែរ។

លោក Hong ដែលធ្វើការងារ​នៅក្នុង​ក្រុមហ៊ុន​ម៉ៅការ​ដ៏ធំ​គឺ China Railway Sixth Group បាន​និយាយទៀតថា ការបើក​សាកល្បង​រយៈពេល ២០ ថ្ងៃ ​កាលពីខែមុន ត្រូវបានកាត់បន្ថយ​មកនៅ​៥ថ្ងៃវិញ បន្ទាប់ពី ក្រុមប្រឹក្សាភិបាល​គ្រប់គ្រង​ផ្លូវដែក​ក្រុង​ហាណូយ (MRB) តម្រូវ​ឲ្យ​អ្នកម៉ៅការ​បញ្ចប់​នីតិវិធី​មួយចំនួន​ជាមុនសិន។ 

តំណាង​ក្រុមប្រឹក្សាភិបាល​គ្រប់គ្រង​ផ្លូវដែក​ក្រុងហាណូយ​បាន​បញ្ជាក់ថា ការសាងសង់​គឺត្រូវបាន​បញ្ចប់រួចរាល់ហើយ លើកលែងតែ​សម្ភារបរិក្ខា​ខ្លះ ដែល​មិនប៉ះពាល់ដល់​ប្រតិបត្តិការ​របស់​រថភ្លើងក្រោមដីនេះប៉ុណ្ណោះ។

ក្រុមហ៊ុន​ម៉ៅការចិន កំពុង​ធ្វើការងារ​ដើម្បី​អាចបំពេញ​នូវ​ការតម្រូវ​ពីអាជ្ញាធរវៀតណាម ក្នុងការ​បន្ត​ដំណើរការ​រត់សាកល្បងនេះ រួមទាំង​ការធានានូវ​សមត្ថភាព​របស់បុគ្គលិក ដើម្បីគ្រប់គ្រង​ស្ថានភាព​មានអាសន្នជាដើម។ នេះបើតាម​ការបញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន​ម៉ៅការ។

គម្រោងរថភ្លើងក្រោមដីនេះ ត្រូវការ​ទទួលបាន​នូវការវាយតម្លៃ​ផ្នែកសុវត្ថិភាព​ពី​សម្ព័ន្ធ​ក្រុមហ៊ុន​ប្រឹក្សាយោបល់​របស់បារាំង Apave-Certifier-Tricc មុននឹង​ក្រសួង​ដឹកជញ្ជូនវៀតណាម​សម្រេច​ទទួលយក។ 

លោក Hong បាន​លើកឡើងទៀតថា លោកចង់​ឲ្យ​ដំណើរការនេះ ប្រព្រឹត្តទៅ​បានកាន់តែលឿន ដូចដែល​គម្រោងនេះ ត្រូវការ​ការចំណាយ​ប្រមាណ​២,១៦ លាន​ដុល្លារអាមេរិក ក្នុងមួយខែៗ សម្រាប់​ប្រាក់ខែ​បុគ្គលិក​ទាំងជនជាតិ​ចិន​ និងវៀតណាម​ជាង ២០០នាក់​ ក៏ដូចជា​ចំណាយ​លើ​ថាមពល​អគ្គិសនី​៤.៣០០ ដុល្លារ​អាមេរិក​ក្នុងមួយថ្ងៃ​ផងដែរ។

ផ្លូវរថភ្លើង​ក្រោមដី​ដំបូង​របស់​វៀតណាមនេះ គឺមានចម្ងាយរត់​បាន​១៣គីឡូម៉ែត្រ ពី​ស្ថានីយ Cat Linh ក្នុងជាយក្រុង​ នៃស្រុក Dong Da ទៅកាន់​ស្ថានីយ Yen Nghia ក្នុង​ភាគខាងត្បូង​ឈៀងខាង​លិច​ស្រុក​ Ha Dong។

ការងារ​សាងសង់​ផ្លូវដែកនេះ ចាប់ផ្ដើម​តាំងពីឆ្នាំ​២០១១មក ហើយ​ដំបូង​គេ​បាន​គ្រោងបញ្ចប់​នៅឆ្នាំ២០១៣ ប៉ុន្ដែ ដោយសារតែ​មានឧបសគ្គ​មួយចំនួន រួមទាំង​បញ្ហា​ប្រាក់កម្ចី​ជាមួយប្រទេសចិន​ ដែលទើបតែ​ត្រូវបានដោះស្រាយ​កាលពី​ធ្នូ​ឆ្នាំ​២០១៧កន្លងទៅ។ ដូច្នេះហើយ ទើប​ធ្វើ​ឲ្យគម្រោងនេះ បាន​ជាប់គាំងអស់​ជាច្រើនឆ្នាំ។ 

ដំបូងឡើយ គម្រោងនេះ​ប៉ាន់ប្រមាណថា មានតម្លៃ ៥៥៣ លាន​ដុល្លារអាមេរិក ក្រោយមក​ក៏បង្កើនដល់ទៅ ៨៦៨ លាន​ដុល្លារអាមេរិក រួមបញ្ជូលទាំង​​ប្រាក់កម្ចី​ពីប្រទេសចិន ៦៧០ លាន​ដុល្លារអាមេរិក​ផងដែរ។

ក្រុងហាណូយ​មាន​ផែនការ​សាងសង់​ផ្លូវដែក​ក្នុងក្រុង ចំនួន​៨ខ្សែ ដែល​បញ្ជូលគ្នា​ទៅ​មានចម្ងាយ​រហូតដល់ទៅ ៣០៥ គីឡូម៉ែត្រ រួមទាំងកំណាត់ផ្លូវ​ដែក ចំនួន​៣ផ្នែក ខណៈដែល​គម្រោង​អភិវឌ្ឍន៍​នីមួយៗ​ គឺមាននៅឆ្នាំ២០៣០ និងចក្ខុវិស័យវែងឆ្ងាយ​ដល់ទៅ ២០៥០៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលបារាំង សម្រេចផាកពិន័យក្រុមហ៊ុន Google ជាង១៦០ លានដុល្លារអាមេរិក

ព័ត៌មាន
អាជ្ញាធរគ្រប់គ្រងការប្រកួតប្រជែងរបស់បារាំង កាលពីពេលថ្មីៗនេះបានសម្រេចផាកពិន័យលើក្រុមហ៊ុនយក្សរបស់អាមេរិក Google ក្នុងចំនួនទឹកប្រាក់ ប្រម...

អាមេរិក​និយាយ​ថា ការ​គំរាម​កំហែង​ចំពោះ​ការ​រស់រាន​របស់​ទន្លេ​មេគង្គ​ពិត​ជា​មាន​មែន

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​អាមេរិក​លោក W. Patrick Murphy បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី២០ ខែ​ធ្នូ​នេះ ថា ការគំរាម​កំហែង​ចំពោះ​ការរស់រាន​មាន​ជីវិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ