អាកាសធាតុ

ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពអាកាសធាតុនៃឥទ្ធិពលសម្ពាធទាបនឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ ផ្គររន្ទះ និង ខ្យល់កន្ត្រាក់


ក្នុងចេញសេចក្តីជូនដំណឹងអំពីអាកាសធាតុកាលពីព្រឹកមិញ ក្រសួងធនធានទឹកបានឲ្យដឹងថា កម្ពុជានឹងជួបប្រទះផលប៉ះពាល់នៃសម្ពាធទាបដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី ២១-២៧ ខែមេសាឆ្នាំ២០២១នេះ។
ភ្លៀងធ្លាក់ក្នុងរាជធានីភ្នំពេញ
ដោយ

បន្ថែម​ពីលើ​នេះ ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីវាល​និង​តំបន់​ផ្សេង​ទៀត​ដែល​ងាយ​រង​គ្រោះ​ដោយសារ​ព្យុះ និង​រន្ទះបាញ់ ត្រូវ​បាន​ស្នើ​ឱ្យ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​។

បើតាមក្រសួងធនធានទឹក តំបន់​សម្ពាធ​ទាប​ក្នុង​ប្រទេស​ឥណ្ឌា​បាន​និង​កំពុង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​មក​លើ​ប្រទេស​កម្ពុជា​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ទិស​ដៅ​ខ្យល់​ពី​ភាគ​ខាងត្បូង​និង​ភាគ​អាគ្នេយ៍​ដែល​នឹង​បង្ក​ជា​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត​។

ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ព្យុះ ផ្គរ រន្ទះ​ខ្យល់​បក់​ខ្លាំង និង​រលក​ខ្ពស់​ៗ​នៅ​តាម​តំបន់​មាត់សមុទ្រ​៕ 

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៤៣១នាក់ ខណៈអ្នកជាសះស្បើយមានចំនួន៣១នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៤៣១នាក់បន្ថែម…

ក្រោយអ្នកឆ្លងកូវីដ-១៩កើនដល់២៧ម៉ឺននាក់ក្នុងមួយថ្ងៃឥណ្ឌាប្រកាសបិទរដ្ឋធានី ៦ថ្ងៃ

ព័ត៌មាន
ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ដល់ទៅជាង ២៧ម៉ឺននាក់ ដែលបណ្តាលឲ្យរដ្ឋាភិបាលឥណ្ឌា លោក ណារីន ដ្រាម៉ូឌី សម្រេច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ