អត្ថបទពាណិជ្ជកម្ម

កម្ពុជា និងឥណ្ឌា ដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត សម្រាប់ភ្ញៀវទេសចរឥណ្ឌាមកកម្ពុជា


ឥឡូវនេះ ភ្ញៀវទេសចរឥណ្ឌា ដែលមកធ្វើដំណើរកម្សាន្ដនៅកម្ពុជា អាចប្រើប្រាស់កម្មវិធីចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុរបស់ឥណ្ឌា ដើម្បីស្កេនទូទាត់ថ្លៃទំនិញ និងសេវាកម្មតាម ខេអេចឃ្យូអរកូត របស់អាជីវកម្មប្រមាណ ៤លាន៥សែនទីតាំងនៅទូទាំងប្រទេសកម្ពុជា ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។ ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងឥណ្ឌានេះ ត្រូវបានរៀបចំឡើងដោយធនាគារអេស៊ីលីដា ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនឥណ្ឌា NPCI International និងមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលរបស់ឥណ្ឌា Reserve Bank of India។
កម្ពុជា និងឥណ្ឌា ដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត សម្រាប់ភ្ញៀវទេសចរឥណ្ឌាមកកម្ពុជា
ដោយ
អំពី KHQR

ថ្លែងនៅក្នុង ពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា (ដំណាក់កាលទី១៖ ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា) កាលពីថ្ងៃទី ០២​ ខែមិថុនា ឆ្នាំ ២០២៦ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានលើកឡើង​ថា កម្ពុជា និងឥណ្ឌា មានអរិយធម៌បុរាណបានផ្សារភ្ជាប់គ្នាមកអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ រួមទាំងវប្បធម៌ ជំនឿ និងការធ្វើពាណិជ្ជកម្ម។ យ៉ាងណាមិញ​ សម្រាប់កិច្ចសហប្រតិបត្តិការលើ​ការទូទាត់​ឆ្លងដែនតាម ឃ្យូអរកូតនេះ លោកជំទាវជឿជាក់ថា នឹងជួយសម្រួលដល់ភ្ញៀវទេសចរឥណ្ឌា​មក​កាន់កម្ពុជា អាចធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្ម បានយ៉ាងងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់​នៅកម្ពុជា តាមរយៈការស្កេន ខេអេចឃ្យូអរកូត របស់អាជីវកម្មប្រមាណ ៤លាន៥សែនទីទាំង​នៅទូទាំង​ប្រទេស។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ដែរថា “ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនដំណាក់កាលទី១ ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅ​ប្រទេសកម្ពុជា ដោយ   ធនាគារ អេស៊ីលីដា ភីអិលស៊ីនេះ គឺតំណាងឱ្យសមិទ្ធិផល​ដ៏សំខាន់មួយ​នៅក្នុងផែនទីបរិវត្តកម្មឌីជីថល។ លោកបណ្ឌិតបន្ថែមថា ការតភ្ជាប់ការទូទាត់ឆ្លងដែនតាម​រយៈ​ឃ្យូអរកូត​រវាងកម្ពុជា និងឥណ្ឌា នឹងជួយសម្រួលការទូទាត់ និងបម្រែបម្រួលអត្រា​ប្តូរប្រាក់​សម្រាប់អ្នកធ្វើដំណើរ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហការនេះ នឹងផ្តល់អត្ថប្រយោជន៍​យ៉ាងច្រើនដល់អាជីវករក្នុងស្រុក តាមរយៈការទទួលបានទីផ្សារ   ឌីជីថល ដែលមានសន្ទុះខ្ពស់ ការជួយ​បង្កើន​ប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់ និងការបង្កើនសមត្ថភាពប្រតិបត្តិការ តាមរយៈការទូទាត់ភ្លាមៗ និងមានសុវត្ថិភាពខ្ពស់។

លោក Ritesh Shukla, នាយក​ប្រតិបត្តិ ក្រុមហ៊ុន NPCI International បានគូសបញ្ជាក់ថា ការដាក់ឱ្យ​ដំណើរការសម្រាប់ការទូទាត់តាមរយៈកម្មវិធី UPI (Unified Payments Interface) នៅលើបណ្តាញ​ខេអេចឃ្យូអរកូត (KHQR) របស់ពាណិជ្ជករទូទាំងប្រទេសកម្ពុជានេះ គឺជាព្រឹត្តិការណ៍​ដ៏សំខាន់​មួយនៅក្នុងដំណើរការនៃការទូទាត់ឆ្លងដែន។ កិច្ចសហការនេះ មិនត្រឹមតែពង្រឹងការ​តភ្ជាប់ការទូទាត់តា​ម​ពេលវេលាជាក់ស្តែង រវាងប្រព័ន្ធអេកូនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជាមូលដ្ឋា​ន​គ្រឹះសម្រាប់​ការចូលរួមជំរុញវិស័យ ទេសចរណ៍ និងពាណិជ្ជកម្មផងដែរ។

គួររំលឹកថា ធនាគារ អេស៊ីលីដា បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទូទាត់ឆ្លងដែនតាមឃ្យូអរកូត ចាប់តាំងពីឆ្នាំ២០២០ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ​ ដែលជួយ​ឱ្យអតិថិជនអាចធ្វើ​ប្រតិបត្តិការទូទាត់​តាមរយៈឃ្យូអរកូតបានភ្លាមៗ និងដោយរលូន នៅទូទាំងតំបន់អាស៊ាន និងប្រទេសដៃគូជាច្រើន៕




អត្ថបទបន្ទាប់


តើវិស័យទេសចរណ៍កម្ពុជា បានជួបព្យុះភ្លៀងអ្វីខ្លះនៅ៥ខែកន្លងមកនេះបានជាចំណូលរបស់​គ្រឹះ​ស្ថាន​អង្គរធ្លាក់ចុះរហូតដល់ប្រមាណ៣០%?

ក្រុមអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ បានកត់សម្គាល់ឃើញថា វិស័យទេសចរណ៍របស់កម្ពុជា ​កំពុងបង្ហាញសញ្ញាថមថយគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយន…

អ្នកជំនាញថា ថៃកំពុងប៉ុនប៉ងញុះញង់ឱ្យកម្ពុជាប្រើកម្លាំងទ័ព ដើម្បីបង្វែរដានវិបត្តិផ្ទៃក្នុងរបស់ខ្លួនមកកាន់ខ្សែបន្ទាត់ព្រំដែន

នាពេលថ្មីៗនេះយោធាថៃប្រដាប់អាវុធប្រមាណ៥០នាក់បានចូលមកបោះបង្គោល និងរាយលួសបន្លាយ៉ាងគឃ្លើននៅជិតតំបន់មុំ៣ ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ