អាកាសធាតុនៅកម្ពុជា

កម្ពុជានឹងទទួលរងអាកាសធាតុចុះត្រជាក់ក្រោម១៨°Cចាប់ពីខែធ្នូរហូតដល់ខែកុម្ភៈឆ្នាំ២០២២


នៅដើមខែធ្នូខាងមុខនេះរហូតដល់ខែកុម្ភៈឆ្នាំ២០២២ កម្ពុជានឹងទទួលរងឥទ្ធិពលនៃការប្រែប្រូលអាកាសធាតុ ដែលធ្វើឲ្យចុះត្រជាក់ខ្លាំងដល់ក្រោម ១៨ អង្សាសេ ដែលបណ្ដាលមកពីបាតុភូតឡានីណា ក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២១។
រូបតំណាង៖ នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា នៅពេលខាងមុខ (ប្រភពរូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម)
ដោយ

ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា ចំពោះស្ថានភាពបែបនេះ បានធ្វើឲ្យធាតុអាកាសចុះត្រជាក់នៅតំបន់ស៊ីបេរី នឹងបានរុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោមនិងគ្របដណ្ដប់លើកម្ពុជា ហើយវានឹងធ្វើឲ្យកម្ពុជាអាចនឹងចុះត្រជាក់ខ្លាំង ខណៈនៅពេលខាងមុខនេះកម្ពុជាឈានចូលដល់ រដូវលំហើយដែលមានលក្ខណៈត្រជាក់ផង និងក្ដៅផង។  ហើយការប្រែប្រួលនេះត្រូវបានកើតមានឡើងចំនួន២លើកដូចជា៖

១ ការចុះត្រជាក់លើកទី១ ចាប់ពីសប្ដាហ៍ទី១ ដល់ សប្ដាហ៍ទី៣ខែធ្នូ ឆ្នាំ២០២១ នៅក្នុងអំឡុងពេលនោះថ្ងៃខ្លះអាចនឹងចុះត្រជាក់ក្នុងកម្រិតមធ្យមទៅបង្គួរ ទៅលើបណ្ដាលខេត្តនៅភាគខាងលើ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ដែលមាន សីតុណ្ហភាពអប្បបរិមា និងធ្លាក់ចុះក្នុងរង្វង់ពី១៨°C ដល់១៩°Cនិងរាជធានីខេត្តផ្សេងទៀតសីតុណ្ហភាពអប្បរបរិមាពី១៩°C ដល់២១°C។

២ ការចុះត្រជាក់លើកទី២ ចាប់ពីសប្ដាហ៍ទី៤ ខែធ្នូ ដល់ខែកុម្ភៈឆ្នាំ២០២២ អាចនឹងមានការចុះត្រជាក់ក្នុងកម្រិតមធ្យមទៅបង្គួរជាប់ៗគ្នាច្រើនថ្ងៃ ទៅលើបណ្ដាខេត្តនៅលើ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ដែលមានសីតុណ្ហភាពអប្បបរិមា និងធ្លាក់ចុះក្នុងរង្វង់ពី ១៥ °Cដល់ ១៧°C និងរាជធានីខេត្តផ្សេងទៀតសីតុណ្ហភាពអប្បរបរិមាពី១៨°Cដល់២០°C ផងដែរ។

សួមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម ក៏សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេស បងប្អួនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលមានដូចខាងលើមានការពារ និងត្រៀមខ្លួនជានិច្ច ហើយត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះការប្រែប្រួលបាតុភូតធម្មជាតិខាងលើនេះ ដើម្បីជៀសវាងបង្កជាគ្រោះថ្នាក់នៅអំឡុងពេលនោះផងដែរ៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្សបហោស៍ ម៉ាជេស្ទីក ស្ថិតនៅលើដងវិថីពាណិជ្ជកម្ម ផ្តល់ជូនតម្លៃកាន់តែពិសេស ជាមួយនឹងការបង់ប្រាក់កាន់តែងាយស្រួល

ព័ត៌មាន
ពិតជាពិសេសមែន!!! ហ្សបហោស៍ ម៉ាជេស្ទីក ស្ថិតនៅលើដងវិថីពាណិជ្ជកម្ម ក្នុងតំបន់ដ៏មានសក្តានុផល ផ្តល់ជូនតម្លៃកាន់តែពិសេសចាប់ពី 274,148 ដុល្លា…

អ្នកជំនាញ មើលឃើញពីសញ្ញាវិលទៅរកប្រក្រតីភាពនៃចរន្តសេដ្ឋកិច្ចកម្ពុជា ក្រោយចរន្ដទេសចរណ៍ផ្ទៃក្នុងស្ទុះកើនខ្លាំង

ព័ត៌មាន
អ្នកជំនាញទេសចរបានអះអាងថា ការវិលទៅរកប្រក្រតីភាពនៃសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាកំពុងបង្ហាញពីភាពល្អប្រសើរកាន់តែច្រើន ខណៈដែលចរន្ដទេសចរណ៍ផ្ទៃក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ