ការអំពាវនាវរបស់សម្តេចហ៊ុនសែន

សម្តេចតេជោ៖ មិនឲ្យរឹបអូសផ្ទះសម្បែង ឬ ដីធ្លី ក្នុងអំឡុងពេល វិបត្តិជំងឺកូវីដ១៩


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសមិនឲ្យមានការរឹបអូសផ្ទះសម្បែង ឬ ដីធ្លីនៅក្នុងអំឡុងពេលវិបត្តិវីរុសកូវីដ ១៩នោះទេ ដោយស្នើឲ្យម្ចាស់បុរីមានការយោគយល់អំពីបញ្ហានៅពេលនេះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី បច្ចុប្បន្នភាពពីជំងឺកូវីដ១៩ នៅកម្ពុជា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ការបង់រំលស់ផ្ទះសម្បែង និង ដីធ្លី ម្ចាស់បំណុលមិនត្រូវមានការរឹបអូសនោះឡើយ។
សម្តេចតេជោ៖ មិនឲ្យរឹបអូសផ្ទះសម្បែង ឬ ដីធ្លី ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩

នៅ​ក្នុង​ដំណាក់​កាល​នេះ​​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ទិញ​ផ្ទះ​បង់​រំលស់​ជួប​បញ្ហា ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ហើយ​ក្នុង​ពេល​នេះ​ដែរ​​ម្ចាស់​បុរី​មិន​ត្រូវ​ផ្តាច់​កុងត្រា ឬ ក៏​រឹបអូស​ផ្ទះ និង ដីធ្លី ពី​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ​ឡើយ​។

ជាមួយ​គ្នា​នេះ​សម្តេច​ត​ជោ បាន​អំពាវនាវ​ចំពោះ​វិស័យ​ឯកជន ដោយ​ឲ្យ​ស្ថាប័ន​ធនាគារ​ត្រូវ​តែ​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​បន្ត​ទៀត និង​បង្ហាញ​ពី​ការ​យោគយល់​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​ដូច​ជា​ពន្យា​ការ​សង​ប្រាក់ ពន្យា​ការ​សង​អត្រា​ការ​ប្រាក់ និង មិន​ឲ្យ​មានការ​ផាកពិន័យ និង មិន​គប្បី​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ពេល​ដែល​មាន​វិបត្តិ​នេះ​ឡើយ ក៏​ប៉ុន្តែ ត្រូវ​មើល​ផង​ដែរ​ថា​តើ​ពលរដ្ឋ​នោះ​ពិតជា​រង​ផល​ប៉ះពាល់​ដោយសារ​តែ​មេរោគ កូ​វី​ដ ១៩​ដែរ​ឬ​យ៉ាងណា?

ឆ្លើយ​តប​ ទៅ​នឹង​សំណួរ​ ក្រុម​អ្នក​សារព័ត៌មាន      សម្តេច​តេ​ជោ​បញ្ជាក់​ថានៅ​ក្នុង​ពិភពលោក​នេះ​មិន​មាន​ប្រទេស​ណាមួយ​ដែល​ថា​មិន​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ ១៩ នោះ​ទេ គ្រាន់តែ​ទំហំ​នៃ​ផល​ប៉ះពាល់​ក្នុង​កម្រិត​ណា​នោះ គឺ​យើង​មិន​អាច​សន្និដ្ឋាន និង វាយតម្លៃ​បាន​ឡើយ​ទេ ខណៈ​វីរុស​កូ​វី​ដ​១៩ នៅ​មិន​ទាន់​អាច​កំណត់​បាន ប៉ុន្តែ​យ៉ាងណា​ផល​ប៉ះពាល់​វា​កំពុង​កើត​មាន​ហើយ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ទៀត​ថា កំណើនសេដ្ឋកិច្ច​ពិភពលោក​គ្រប់​ប្រទេស​ទាំងអស់​សុទ្ធតែ​មានការ​ធ្លាក់​ចុះ​ដូច​ៗ​គ្នា ជា​ពិសេស​វិស័យ​ឧស្សាហកម្ម និង សេវាកម្ម ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ប៉ុន្តែ​វិស័យ​កសិកម្ម និង​វិស័យ​អន​ឡាញ​ចាប់ផ្តើម​ទទួលផល​ជំនួស​វិញ​។

សម្តេច​បន្ត​ថា វិស័យ​ឧស្សាហកម្ម​ម្ហូបអាហារ និង ផ្នែក​វិ​ជ្ជ​សាស្ត្រ​អាច​នឹង​មាន​កាលានុវត្តភាព​វិញ ខណៈ​ឧស្សាហកម្ម​ផលិត​រថយន្ត ឧស្សាហកម្ម​ផលិត​យន្តហោះ និង​ឧស្សាហកម្ម​មួយ​ចំនួន​ផ្សេង​ទៀត​អាច​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​។

ការ​ប្រកាន់​យក​នូវ​វិធានការ​ណាមួយ​សម្រាប់​កម្ពុជា វា​ក៏​ត្រូវ​ចំណុះ​ឲ្យ​កត្តា​ខាងក្រៅ​ដែរ ដែល​បច្ចុប្បន្ន​ទីផ្សារ​អា​មេ​រិ​ក និង អឺរ៉ុប​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង ដែល​នោះ​វា​នឹង​អាច​បង្កើត​ជា​បញ្ហា​មិនមែន​គ្រាន់តែ​កម្ពុជា​នោះ​ទេ គឺ​គ្រប់​ប្រទេស​ទាំងអស់ ដែល​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​ទាំងអស់​នោះ​នឹង​ជួប​ការ​លំបាក​ចាប់ពី​ពេល​នេះ​តទៅ​ហើយ​។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ​សែន​។

សម្តេច​បញ្ជាក់​បន្ថែម ថា ប្រសិនបើ​សភាពការណ៍​ត្រឡប់​មក​ប្រក្រតី​វិញ សម្រាប់​កម្ពុជា​បាន​ត្រៀម​បម្រុង​រួច​ជា​ស្រេច​ទៅ​លើ​វិធានការ​ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ នូវ​បណ្តា​រោងចក្រ​សហគ្រាស​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង ប៉ុន្តែ​ក៏​មាន​ផ្នែក​មួយ​ចំនួន​កម្ពុជា​ចង់​បង្វែ​ការ​ផលិត​សម្រាប់​ផ្គត់ផ្គង់​ជំនួស​ឲ្យ​ការ​នាំ​ចូល​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រី៖ ស្ថានភាពដ៏លំបាកនៃកូវីដ-១៩ អាចក្លាយជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម

ព័ត៌មាន
ស្របពេលដែលវិស័យស្នូលជាច្រើន នៃសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងដាំក្បាលចុះយ៉ាងខ្លាំង ដោយសារតែបបញ្ហា កូវីដ-១៩ នោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច…

ចិន នាំចេញបរិក្ខារពេទ្យ តម្លៃជាង ១,៤ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធនឹងមេរោគកូវីដ១៩

ព័ត៌មាន
ទោះបីជា ប្រទេសចិន ជាកន្លែងដែលប្រឈមនឹងបញ្ហាមេរោគកូវីដ១៩ ខ្លាំងជាងគេក៏ដោយ នៅពេលនេះ ស្ថានការណ៍នៅក្នុងប្រទេសចិន បានធូរស្បើយហើយ មិនត្រឹមតែប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ