គ្រាប់ស្វាយចន្ទី

អ្នកជំនាញរំពឹងគ្រាប់ស្វាយចន្ទីកម្ពុជាមានទីផ្សារកាន់តែខ្ពស់ ក្រោយគ្រាប់ស្វាយចន្ទីចំនួន២តោនត្រូវបាននាំចេញទៅចិនជាលើកដំបូង


កម្ពុជាទទួលបានជោគជ័យលើការនាំចេញគ្រាប់ស្វាយចន្ទីចំនួន២តោនលើកដំបូងទៅកាន់ខេត្តហឺណានប្រទេសចិន។ តាមរយៈលទ្ធផលនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជារំពឹងថា កម្ពុជានឹងអាចនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារចិនបានកាន់តែច្រើនថែមទៀតនាពេលខាងមុខ ព្រោះចិនជាទីផ្សារនាំចេញដ៏មានសក្តានុពលមួយរបស់កម្ពុជា។
គ្រាប់ស្វាយចន្ទី
ដោយ

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំប្រកបដោយផ្លែផ្កាចំនួន២លើកក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំកម្ពុជា-ចិន កម្ពុជាបានសម្រេចជោគជ័យក្នុងការនាំចេញគ្រាប់ស្វាយចន្ទីជាលើកដំបូងចំនួន២តោន នៃផលិតផលគ្រាប់ស្វាយចន្ទីដែលបានបញ្ជាទិញចំនួន២រយតោនក្នុងមួយឆ្នាំទៅកាន់ខេត្តហឺណាននៃប្រទេសចិន ដោយកម្ពុជានឹងបញ្ជូនគ្រាប់ស្វាយចន្ទីតាមជើងហោះហើរជារៀងរាល់សប្ដាហ៍បន្ថែមទៀត។

បើតាម ឯកឧត្តម ងិន ឆាយ កម្ពុជានឹងបន្តផ្សព្វផ្សាយអំពីសក្តានុពលរបស់គ្រាប់ស្វាយចន្ទីកម្ពុជា និងជំរុញការនាំចេញទៅកាន់ប្រទេសជាច្រើនទៀតដូចជាទីផ្សារអារ៉ាប់ ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារជប៉ុនជាដើម ដើម្បីពង្រីកទីផ្សារស្វាយចន្ទីរបស់កម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា កន្លងមកក្រុមហ៊ុនដែលជាសមាជិករបស់សមាគមក៏បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចទៅកាន់ខេត្តមួយចំនួននៃប្រទេសចិនផងដែរ ប៉ុន្តែមានចំនួនតិចតូចប៉ុណ្ណោះ។

តាមរយៈការសម្រេចបាននូវការនាំចេញទៅកាន់ខេត្តហឺណាននៃប្រទេសចិននាពេលនេះ លោក អួន ស៊ីឡុត រំពឹងថា គ្រាប់ស្វាយចន្ទីកម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារចិនបានកាន់តែច្រើនថែមទៀត។ ការរំពឹងបែបនេះ ក៏ដោយសារប្រធានសមាគមរូបនេះសិក្សាឃើញថា ទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីដ៏មានសក្តានុពលរបស់កម្ពុជានាពេលអនាគត គឺជាទីផ្សារប្រទេសចិន បន្ទាប់មកទីផ្សារអឺរ៉ុប និងអាមេរិក។

ម្យ៉ាងទៀត តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចតាមរយៈការទាក់ទាញវិនិយោគិនចិនលើការបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ក៏អាចជំរុញឱ្យការនាំចេញទៅទីផ្សារចិនមានការកើនឡើងផងដែរ។

សូមជម្រាបថា នៅក្នុងរយៈពេល៧ខែឆ្នាំនេះ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង៨៣ម៉ឺនតោន មានការកើនជាង៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនកម្ពុជាចំនួន៧៨ទៅចូលរួមពិព័រណ៍ចិន-អាស៊ាននៅប្រទេសចិន ជាមួយក្តីរំពឹងជួយពង្រីកទីផ្សារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត

ក្រុមហ៊ុន សហគ្រាសរបស់កម្ពុជាចំនួន៧៨ ដែលស្ថិតក្នុងវិស័យ SME បានទៅចូលរួមពិព័រណ៍ចិន -អាស៊ានលើកទី២១ នៅទីក្រុងណាននីង ប្រទេសចិន ដើម្បីបង្ហា…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំគណៈប្រតិភូទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅប្រទេសចិន

តាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ