ទេសចរណ៍​ជា​មាស​បៃតង

តើ​​ដឹង​​ទេ មួយ​ឆ្នាំៗ កម្ពុជា​រក​ចំណូល​បាន​ប៉ុន្មាន​​ពី​វិស័យ​ទេសចរណ៍?


វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​របស់​កម្ពុជា ត្រូវ​បាន​ចាត់​ទុក​ជា​មាស​បៃតង និង​ជា​ការ​នាំចេញ​នៅ​នឹង​កន្លែង។ វិស័យ​នេះ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​តាមរយៈ​ការ​បង្កើត​ប្រាក់​ចំណូល​ជូន​ជាតិ បង្កើត​ការងារ ជំរុញ​ការ​វិនិយោគ និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅប្រាសាទអង្គរវត្ត រូបភាព៖ ហេង ភារម្យ
ដោយ

យោងតាម​តួលេខ​ពី​ក្រសួង​ទេសចរណ៍ ក្នុង​ឆ្នាំ​២០១៦ កម្ពុជា​ទទួល​បាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​ជូន​ជាតិ ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង ១៣% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប ដោយ​មាន​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ៥​លាន​នាក់។ ហើយ​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ ៦២​ម៉ឺន​នាក់ ស្មើនឹង ១៣% នៃ​កម្លាំង​ពលកម្ម​សរុប ព្រមទាំង​ការងារ​ដោយ​ប្រយោល​រាប់​សិប​ម៉ឺន​នាក់​ទៀត។

តាម​ការព្យាករណ៍​ក្នុង​ឆ្នាំ​២០២០ កម្ពុជា​គ្រោង​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ ដែល​អាច​ស្មើ​នឹង​ចំណូល​ចាក់​បញ្ចូល​សេដ្ឋកិច្ច​ជាតិ​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

វិស័យ​ទេសចរណ៍​កម្ពុជា​ក៏​បាន​ចូលរួម​ចំណែក​លើក​កម្ពស់​ថែរក្សា​និង​អភិរក្ស​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ​របស់​ប្រទេស ចូលរួម​កាត់​បន្ថយ​ការ​កើន​ឡើង​នៃ​កម្ដៅ​ភព​ផែនដី និង​ជា​កាតាលីករ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​សាកល​ភាវូប​នីយកម្ម និង​សមាហរណកម្ម​តំបន់​ផង​ដែរ។

របាយការណ៍​អង្គការ​ទេសចរណ៍​ពិភព​លោក បង្ហាញ​ថា វិស័យ​ទេសចរណ៍​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​តំបន់​អាស៊ាន។ នៅ​ឆ្នាំ​២០១៦ ការ​មក​ដល់​នៃ​ទេសចរ​អន្តរជាតិ​ក្នុង​តំបន់​អាស៊ាន​មាន​ចំនួន ១១៦​លាន​នាក់ កើន​ឡើង ៦,៥%។ ទេសចរ​ផ្ទៃក្នុង​អាស៊ាន មាន​ចំនួន ៥១​លាន​នាក់ ត្រូវ​ជា ៤៦% នៃ​ទេសចរ​អន្តរជាតិ​សរុប​មក​ទស្សនា​តំបន់​អាស៊ាន ដោយ​មាន​កំណើន ៤%។

ទេសចរណ៍​អាស៊ាន​បាន​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ ១២​លាន​នាក់ និង​មិន​ផ្ទាល់ ប្រមាណ ៣០​លាន​នាក់ និង​បាន​បង្កើត​ចំណូល​ជូន​ជាតិ​ប្រមាណ ១២% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ ជា​ចក្ខុវិស័យ ឆ្នាំ​២០២០ អាស៊ាន​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ១២៣​លាន​នាក់។

បើ​គិត​ត្រឹម​ឆ្នាំ​២០១៥ វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ប្រមាណ ២៥០​លាន​នាក់ ពោល​ក្នុង​ចំណោម​ការងារ​ចំនួន ១១ មាន​ការងារ ០១ ជា​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ និង​បង្កើត​ចំណូល​សរុប​ប្រមាណ ៧,៣ ទ្រី​លាន​ដុល្លារ​អាមេរិក។ 

ក្នុង​ពិភពលោក ចំណូល​ពី​វិស័យ​ទេសចរណ៍ ស្មើនឹង ៣០% នៃ​ការ​នាំ​ចេញ​ផ្នែក​សេវាកម្ម និង ៧% នៃ​ការ​នាំ​ចេញ​សរុប ស្ថិត​ក្នុង​លំដាប់​លេខ​៣ បន្ទាប់​ពី​ការ​នាំ​ចេញ​ផលិតផល​ប្រេង​ឥន្ធនៈ និង​ផលិតផល​គីមី៕




អត្ថបទបន្ទាប់


ឧកញ៉ា លី ហួរ៖ ដើមទុនរកស៊ីដំបូងរបស់ខ្ញុំកើតចេញពីជ្រូក១ក្បាល

និយាយ​ពី​ឈ្មោះ លី ហួរ មាន​ប្រជាជន​ភាគ​ច្រើន ប្រាកដ​ជា​ស្គាល់​ច្បាស់​ណាស់ តាមរយៈ លីហួរ ដូរ​លុយ ប្តូរ​បា្រក់ និង​លក់​មាស នៅ​ផ្សារ​អូរ​ឫ…

វិនិយោគិន​បរទេស​ធំ​ជាង​គេ​ទីបី​នៅ​កម្ពុជា គឺ​ហុងកុង! តើ​ហុងកុង​រក​ស៊ី​លើ​វិស័យ​អ្វី​ខ្លះ?

ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​មក​កាន់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា (CDC) បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ការ​វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ