សហគ្រិនខ្មែរ

សហគ្រិនខ្មែរប្រកាសបូកបន្ថែមកញ្ចប់ជំនួយជួយសហគ្រិនបង្កើនការប្រកួតប្រជែង និងសម្រេចបាននូវវិសាលភាព


កាលពីពេលថ្មីៗនេះ សហគ្រិនខ្មែរ បានប្រកាសបើកកម្មវិធីដ៏ថ្មីសន្លាងមួយទៀតដែលហៅថា “កញ្ចប់ជំនួយសហគ្រិនខ្មែរ++” ដែលមានគោលបំណងជួយសហគ្រិនក្នុងស្រុកសម្រេចបាននូវលទ្ធភាព ប្រកួតប្រជែង និងពង្រីកវិសាលភាពអាជីវកម្ម។
សហគ្រិនខ្មែរប្រកាសបូកបន្ថែមកញ្ចប់ជំនួយជួយសហគ្រិនបង្កើនការប្រកួតប្រជែង និងសម្រេចបាននូវវិសាលភាព
ដោយ

កម្មវិធី “កញ្ចប់ជំនួយសហគ្រិនខ្មែរ++” គឺជាកម្មវិធីផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមលើកា​​រធ្វើឱ្យប្រសើរឡើង ផ្នែកបច្ចេកទេសដល់ ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យមដែលធ្លាប់បានឆ្លងកាត់ និងទទួលភាពជោគជ័យ ក្នុងការចូលរួមជាមួយសហគ្រិនខ្មែរកន្លងមក។ នេះក៏ជាយុទ្ធសាស្ត្រថ្មីដែលសហគ្រិនខ្មែរបានរៀបចំដើម្បីឆ្លើយតប ទៅនឹងទិសដៅរបស់ក្រុមប្រឹក្សារបរធនបាលនៃសហគ្រិនខ្មែរ។

កញ្ចប់ជំនួយសហគ្រិនខ្មែរ++ នឹងឆ្លើយតបនឹងតម្រូវការរបស់អាជីវកម្មដែលមានបំណងស្វែងរកការគាំទ្រលើផ្នែក ដូចខាងក្រោម៖

● សម្រួលការចុះបញ្ជីអាជីវកម្ម អនុលោមភាពផលិតផល

● ការផលិតវិដេអូផ្សព្វផ្សាយបែបអាជីវកម្ម

● ដំណើរទស្សនកិច្ចអាជីវកម្មអន្តរជាតិ

● ការប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្ម

● ការអភិវឌ្ឍគេហទំព័រ

● ការរចនាការវេចខ្ចប់ផលិតផល

● ការធ្វើតេស្ត និង ពិសោធផលិតផល និងសេវាកម្មផ្សេងៗទៀតជាច្រើន។

សហគ្រិន ដែលមានបំណងចូលរួមទទួលអត្ថប្រយោជន៍​ពីកញ្ចប់ជំនួយសហគ្រិនខ្មែរ++ អាចចុះឈ្មោះបង្ហាញ ចំណាប់អារម្មណ៍តាមរយៈតំណភ្ជាប់ខាងក្រោម កញ្ចប់ជំនួយសហគ្រិនខ្មែរ ++ ឬ ស្កេន QR ខាងក្រោមនេះ។​

Watch Video Promo: KE Package ++ Video

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រជាជនរាប់លាននាក់នៅអាស៊ីខាងត្បូង និងអាស៊ានកំពុងរងគ្រោះដោយសាររលកកម្តៅ

ព័ត៌មាន
សារព័ត៌មានបរទេសនានារាប់ចាប់ពីបង់ក្លាដែស ឥណ្ឌា ថៃ ហ្វីលីពិន ជាដើមសុទ្ធ តែរាយការណ៍ពីផលប៉ះពាល់ដែលបង្កឡើងដោយរលកកម្តៅមកលើវិស័យនានារាប់ច…

កម្ពុជាមិនមានផែនការផ្អាក ឬកាត់បន្ថយម៉ោងសិក្សានៅអំឡុងអាកាសធាតុឡើងកម្ដៅ ដូចបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាននោះទេ

ព័ត៌មាន
រលកកម្តៅនៅក្នុងសប្តាហ៍ចុងក្រោយនៃខែមេសា ឆ្នាំ២០២៤ នេះ ពុំទាន់ធ្វើឱ្យមានផលប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សដែលរៀននៅក្នុងសាលារបស់រដ្ឋនៅឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ