ព្រះមហាក្សត្រកម្ពុជាយាងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំង

ព្រះមហាក្សត្រកម្ពុជា៖ ប្រជាជនចិនមានសមត្ថភាពក្នុងការបង្ហាញភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡាទៅកាន់ពិភពលោក


ដូចទៅនឹងការគ្រោងទុកនៅល្ងាចថ្ងៃទី ៤ខែកុម្ភៈ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងត្រូវបានប្រារព្ធឡើងហើយ។ សម្រាប់កម្ពុជាក៏មានព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យយាងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំងផងដែរ ដែលព្រះរាជវត្តមានរបស់ព្រះអង្គនឹងជួយពង្រឹងចំណងមិត្តភាពជាប្រពៃណី ចំណងមិត្តភាពដូចបងប្អូន និងភាពជាដៃគូរវាងកម្ពុជា-ចិនផងដែរ។
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំង

នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយក្រុមសារព័ត៌មានចិន Xinhua ព្រះអង្គមានព្រះរាជបន្ទូលថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងកីឡា​ប៉ារ៉ាឡាំពិករដូវរងាប៉េកាំង ដែលក្រោមពាក្យស្លោកប្រធានបទ«រួមគ្នាឆ្ពោះទៅអនាគត» នេះបានបង្ហាញឱ្យឃើញពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិ និងការយកឈ្នះលើបញ្ហាប្រឈមជាសកល។ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា​​ជឿជាក់ថា ប្រជាជនចិនពិតជា​មានសមត្ថភាពក្នុងការបង្ហញភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡាទៅកាន់ពិភពលោក។

ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានការរំពឹងទុកថា តាមរយៈចំណងមិត្តភាពនៃប្រជាជនទាំងពីរ ប្រទេសដែលប្រៀបដូចបងប្អូន នឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគ្នា​​​កាន់តែរឹងមាំ។ កម្ពុជានិងចិននឹងរួមចំណែកកាន់តែធំធេងសម្រាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ ក៏ដូចជាការជំរុញការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ 

ទំនាក់ទំនង​រវាង​កម្ពុជា​ចិន ត្រូវបានរដ្ឋាភិបាល​ប្រទេសទាំងពីរ​ អះអាងថា​គឺជាមិត្តភាពដែកថែប ដោយកម្ពុជា និងចិន បានក្លាយ​ជាមិត្ត​ចាស់​ដែលមានទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​លើគ្រប់វិស័យ​អស់រយៈពេល​៦០ឆ្នាំកន្លងមកហើយ ហើយចំណងមិត្តភាព​កម្ពុជា

មិនមែនមានតែ​ព្រះរាជវត្តមាន​របស់​ព្រះមហាក្សត្រ​កម្ពុជា​ទេ ដែលយ៉ាងទៅចូលរួម​ក្នុង​ពិធីបើក​ព្រឹត្តិការណ៍កីឡាអូឡាំពិក​​រដូវរងា​ទីក្រុងប៉េកាំង​ប្រទេសចិន ក្នុងនោះ ក៏មាន​ព្រះរាជ​វត្តមាន​សែរាជវង្សថៃយ៉ាង​ទៅចូលរួមផងដែរ គឺព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សុរិនថន ខណៈ​ប្រទេសចិន​ក៏មាន​​ការ​ទទួលព្រះរាជដំណើរ​យ៉ាងដិតដល់ផងដែរ។

​អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​ លោក ចៅ លីចៀន បាន​ថ្លែងថា ប្រទេសចិន​ស្វាគមន៍យ៉ាងកក់ក្ដី​ចំពោះ​ព្រះរាជវត្តមាន​របស់​ព្រះអង្គម្ចាស់ក្សត្រី​ មហាចក្រី សុរិនថន នៃព្រះរាជាណាចក្រថៃ ដែលជាមិត្តចាស់ មិត្តល្អ​របស់​ប្រជាជនចិន និងអ្នកដែលទទួលបាន​មេដាយមិត្តភាពរបស់ចិន។

សូមបញ្ជាក់ថា កីឡាអូឡាំពិក​រដូវរងាទីក្រុងប៉េកាំង​ប្រទេសចិនត្រូវចាប់ផ្ដើម​ឡើង​ពីថ្ងៃទី ០៤ខែកុម្ភៈ និងត្រូវបិទបញ្ចប់​នៅត្រឹមថ្ងៃទី ២០ខែកុម្ភៈ។ ព្រឹត្តិការណ៍កីឡានេះ ក៏មាន​ការប្រទាំងប្រទើសគ្នាខ្លាំងណាស់ដែរ​រវាង​ប្រទេសចិន និងប្រទេសលោកខាងលិច ពិសេស​អាមេរិក ដោយមានក្រុមប្រទេសលោកខាងលិចមួយចំនួន បានធ្វើពហិការការទូត​ចំពោះ​ព្រឹត្តិការណ៍មួយនេះ ក្រោមហេតុផល​ថា ប្រទេសចិន​មានការរំលោភសិទ្ធិមនុស្ស៕ ​

None



អត្ថបទបន្ទាប់


តើសេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» មានសារៈសំខាន់យ៉ាងណាសម្រាប់វិស័យកសិកម្មកម្ពុជា?

សេចក្ដីព្រាងច្បាប់ស្ដីពី«ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ដែលផ្ដោតសំខាន់ លើការធានាការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យន…

អ្នកជំនាញពន្យល់ពីហេតុផលជំរុញឲ្យការនាំចេញអង្ករកម្ពុជាកើនជាង៥០% នៅខែដំបូងឆ្នាំ២០២២

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា នៅត្រឹមរយៈពេល ១ខែដំបូង ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករជាង ៥ម៉ឺនតោន ទៅកាន់ទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ