អនុម័តសេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ»

តើសេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» មានសារៈសំខាន់យ៉ាងណាសម្រាប់វិស័យកសិកម្មកម្ពុជា?


សេចក្ដីព្រាងច្បាប់ស្ដីពី«ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ដែលផ្ដោតសំខាន់ លើការធានាការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅក្នុងប្រទេសកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី៤ ខែកុម្ភៈនេះ។ តើសេចក្ដីព្រាងច្បាប់នេះ មានសារៈសំខាន់យ៉ាងណាសម្រាប់វិស័យកសិកម្មនៅកម្ពុជា?
កម្មករលាងសំអាតផ្លែស្វាយត្រៀមកែឆ្នៃដើម្បីនាំចេញ ក្នុងរោងចក្រកែឆ្នៃមួយនៃខេត្តកំពង់ស្ពឺ

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី«ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» កំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្ក ការរាលដាលឆ្លងនិងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀងអនាម័យគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម។ សេចក្ដីព្រាងច្បាប់នេះ ក៏នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម ក៏ដូចជា រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ថែមទាំងដើម្បីធានាការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យ នៅក្នុងប្រទេសកម្ពុជា ផងដែរ។

បើតាមឯកឧត្តម ផៃ ស៊ីផាន គោលបំណងនៃច្បាប់ស្តីពី«ការការពាររុក្ខជាតិ និងភូតគាមអនាម័យ»  ផ្ដោតសំខាន់លើការ ការពារផលប្រយោជន៍របស់ប្រជាកសិករ,គាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ ទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាតត្បាតបំផ្លាញ ពីសំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ ក៏ដូចជា រួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងធ្វើឱ្យមាននិរន្តរភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន។ លើសនេះច្បាប់ខាងលើ ក៏ជួយទប់ស្កាត់ការហូរចូលផលិតផលកសិកម្ម​គ្រប់ប្រភេទ ដែលមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុ​បង្កផលប៉ះពាល់ចំពោះសុខភាព។

ជាពិសេស​ទប់ស្កាត់​ការនាំចូល ឬការផ្ទុះឡើងនូវប្រភេទ​សមាសភាពចង្រៃរាតត្បាតឈ្លានពាន ដែលបង្កមហន្តរាយដល់ដំណាំកសិកម្ម បំផ្លាញជីវចម្រុះ និងបរិស្ថានក្នុងប្រទេសកម្ពុជា ផងដែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី«ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ត្រូវបានរៀបចំឡើងដោយផ្អែកលើគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន នៅក្នុងប្រទេសកម្ពុជា ព្រមទាំងកិច្ចព្រៀងនិងអនុសញ្ញាក្នុងតំបន់និងអន្តរជាតិ ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ ដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនរបស់វិស័យកសិកម្មក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោកប្រកបដោយការប្រកួតប្រជែង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងរណបកោះនរា នឹងបញ្ចប់នៅឆ្នាំ២០២៣ ដូចការគ្រោងទុក ទោះមានការរំខានពីកូវីដ-១៩ក្ដី

ព័ត៌មាន
ថ្នាក់ដឹកនាំក្រុមហ៊ុនអាណិកជនកម្ពុជា(OCIC)អះអាងថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មិនបានបន្ទច់បង្អាក់ការអភិវឌ្ឍន៍ទីក្រុងរណបកោះនរានោះទេ ទ…

ព្រះមហាក្សត្រកម្ពុជា៖ ប្រជាជនចិនមានសមត្ថភាពក្នុងការបង្ហាញភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡាទៅកាន់ពិភពលោក

ព័ត៌មាន
ដូចទៅនឹងការគ្រោងទុកនៅល្ងាចថ្ងៃទី ៤ខែកុម្ភៈ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងត្រូវបានប្រារព្ធឡើងហើយ។ សម្រាប់កម្ពុជាក៏មានព្រះរាជវត្តមា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ