KFC នៅក្នុងប្រទេសថៃ

ក្រុមហ៊ុនគ្រប់គ្រង KFC នៅថៃ ត្រៀមទុនជាង៦៤លានដុល្លារ ពង្រីកសាខាបន្ថែម១៥ សាខានៅដើមឆ្នាំក្រោយ


ក្រុមហ៊ុន RD ដែលបានទិញសិទ្ធិបន្ត (Franchisee) ភោជនីយដ្ឋាន KFC នៅក្នុងប្រទេសថៃ នៅតែបង្ហាញពីសុទិដ្ឋិនិយមចំពោះកំណើននៃទីផ្សារ បើទោះបីជា បច្ចុប្បន្នស្ថានភាពកូវីដ-១៩នៅតែបន្ដគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាសេដ្ឋកិច្ចប្រទេសថៃក៏ដោយ។ តួយ៉ាង ក្រុមហ៊ុនRD នេះ គ្រោងនឹងពង្រីកសាខាបន្ថែម១៥សាខាទៀតនៅដើមឆ្នាំក្រោយនេះ ដោយចំណាយដើមទុនជាង៦៤លានដុល្លារ។ នេះបើតាមការរាយការណ៍មួយរបស់សាព័ត៌មាន The Nation Thailand។
ក្រុមហ៊ុនគ្រប់គ្រង KFC នៅថៃ ត្រៀមទុនជាង៦៤លានដុល្លារ ពង្រីកសាខាបន្ថែម១៥ សាខានៅដើមឆ្នាំក្រោយ (រូបភាព៖ Nikkei Asian Review)
ដោយ

នាយកប្រតិបត្តិ​ក្រុមហ៊ុន អភិវឌ្ឍន៍​ភោជនីយដ្ឋាន RD គឺលោក Andrew Norton បាន​អះអាង​ប្រាប់​សារព៏ត៌មាន​ខាងលើនេះថា «នៅឆ្នាំនេះ យើងមាន​ផែនការ​វិនិយោគប្រមាណ​២ពាន់លាន​បាត (ជាង៦៤លាន​ដុល្លារអាមេរិក) ក្នុងការ​ពង្រីក​សាខា​ក្រោមការគ្រប់គ្រង​របស់​ក្រុមហ៊ុន RD ក៏ដូចជា​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សាខា​ដែលមាន​ស្រាប់ផងដែឬ ដើម្បី​ផ្ដល់​នូវបទពិសោធន៍​កាន់តែប្រសើរ​ដល់​អតិថិជន»។

លោក Andrew បន្ថែមថា ក្នុងរយៈពេល​៣ឆ្នាំកន្លងមកនេះ​ក្រុមហ៊ុន RD បានបើក​សាខា​ KFC ចំនួន​៨៥​សាខា និង​ត្រៀម​បង្កើត​១៥​សាខា​បន្ថែមទៀត​នៅ​ដើមឆ្នាំ២០២១ ខណៈដែល​គិតមកទល់​បច្ចុប្បន្ន​ក្រុមហ៊ុននេះ មាន​សាខា​ KFC នៅក្នុង​ប្រទេសថៃ ២០៧ សាខា។

នាយកប្រតិបត្តិ​ក្រុមហ៊ុន RD រូបនេះ បាន​គូសបញ្ជាក់​ទៀតថា ក្រុមហ៊ុន នឹង​ប្រារព្ធ​ខួប​៤ឆ្នាំ​នៃការ​ទទួលបាន​សិទ្ធិ​បន្ត KFC សម្រាប់​ទីផ្សារ​ប្រទេសថៃ​នៅក្នុងពេល​ឆាប់ៗនេះ ដោយក្រុមហ៊ុន​ចាត់ទុកថា នេះគឺជា​ការរីកចម្រើន​លឿនបំផុត​នៃ​ Franchisee​របស់​ហាង KFC នៅក្នុងប្រទេសថៃ។ នៅក្នុងរយៈពេល​៣ឆ្នាំមកនេះ ការលក់​របស់ KFC ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ ក្រុមហ៊ុន RD នៅក្នុង ប្រទេសថៃ គិតជាមធ្យម​មានការកើនឡើង​ប្រមាណ ២៤% ធៀបនឹង​កាលពីពេល​ដែល​ហាង​នេះ បាន​បើក​ក្នុងទីផ្សារ​នាពេល​ថ្មីៗ។ បន្ថែមពីនេះទៀត បច្ចុប្បន្ននេះ ក្រុមហ៊ុន RD មានបុគ្គលិក​សរុប​នៅក្នុង ប្រទេសថៃ​ជាង​១.៧០០នាក់។

គិតត្រឹមថ្ងៃទី ៣១ ខែ​កក្កដា ភោជនីយដ្ឋាន​ KFC នៅក្នុងប្រទេសថៃ សរុប​មានចំនួន ៨២៦ កន្លែង​ ដោយមាន​ការកាន់​កាប់​ដោយក្រុមហ៊ុន​ផ្សេងៗគ្នា ក្នុងនោះ មាន​២៨៣ កន្លែង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Central Restaurants Group, ៣៣៦ កន្លែងទៀត​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន QSR of Asia, និង​២០៧ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន RD៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនអួតថា ការនាំចេញរបស់ខ្លួនក្នុងខែកក្កដាកើនឡើងលើសការរំពឹងទុក

ព័ត៌មាន
មានប្រទេសជាច្រើនលើសកលលោកកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្មវិនិយោគធ្លាក់ចុះនៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ ក៏ប៉ុន្ដែបើមើលកា…

របាយការណ៍ ADB៖ កម្ពុជា នឹងបាត់ចំណូល ៤២០លានដុល្លារ ពីការផ្ញើប្រាក់មកស្រុក របស់ពលករនៅក្រៅប្រទេស

ព័ត៌មាន
នៅឆ្នាំ២០២០នេះ ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលករចំណាកស្រុកកម្ពុជា ដែលធ្វើការនៅក្រៅប្រទេស អាចនឹងបាត់បង់ប្រហែល៤២០លានដុល្លារអាមេរិក ពោលគឺម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ