Advertisement
កាស៊ីណូវៀតណាម

កាស៊ីណូវៀតណាម លើកោះភូកុក ឬកោះត្រល់ ចំណេញប្រាក់ជាង ៤លានដុល្លារ ក្រោយបើកដំណើរបាន៦ខែ


កាស៊ីណូ និង រមណីយដ្ឋានCorona របស់វៀតណាម ដែលជាកាស៊ីណូដំបូងគេបង្អស់របស់វៀតណាម ដែលអនុញ្ញាតឲ្យប្រជាជនខ្លួនចូលលេង និងមានទីតាំងនៅលើកោះភូកុក ឬខ្មែរស្គាល់ថា កោះត្រល់នោះ បានបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុ របស់ខ្លួនជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធចំនួន ៤,៦៧ លានដុល្លារអាមេរិក បន្ទាប់ពីកាស៊ីណូនេះ ទើបតែបើកដំណើរការបានតែរយៈពេល៦ខែប៉ុណ្ណោះ។
វៀតណាមបើកកាស៊ីណូតម្លៃជាង ២ពាន់លានដុល្លារ នៅលើកោះ ភូកុក ឬ កោះត្រល់ (រូបភាព ពី http://upffinity.com)
ដោយ
Advertisement

ក្រុមហ៊ុន​វិនិយោគ និងអភវិវឌ្ឍន៍​វិស័យទេសចរណ៍ នៅលើ​កោះភូកុក ឬកោះត្រល់ JSC បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​របស់ខ្លួនថា កាស៊ីណូ និងរមណីយដ្ឋាន​ Corona រកចំណូលបាន​រហូតដល់​ប្រមាណ ២៦​លានដុល្លារអាមេរិក សម្រាប់​រយៈពេល​៦ខែ​នៃការ​បើកដំណើរ​ដំបូង​របស់ខ្លួននេះ។ ទោះយ៉ាងណា របាយការណ៍​មិនបាន​បង្ហាញ​ជាក់លាក់ ពីចំណូល​ល្បែងកាស៊ីណូ មានប៉ុន្មាន និង​ចំណូលពីការ​ជួលសេវា​ដូចជា​សណ្ឋាគារ និងសេវា​ផ្សេងទៀត មានចំនួន​ប៉ុន្មាន​នោះទេ។

ក្រុមហ៊ុន វិនិយោគ និងអភិវឌ្ឍន៍​ទេសចរណ៍​កោះភូកុក ឬកោះត្រល់នេះ គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ និងអចលនទ្រព្យ ក្នុងស្រុក​របស់វៀតណាម គឺក្រុមហ៊ុន Vingroup ហើយក្រុមហ៊ុននេះ មានប្រតិបត្តិការ​លើអាជីវកម្ម​ក្នុងវិស័យទេសចរណ៍ជាច្រើន ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន និង​ការគ្រប់គ្រង​ប្រតិបត្តិការ​វីឡាជាដើម។

កាស៊ីណូ​ និង រមណីយដ្ឋាន Corona របស់វៀតណាមនេះ បាន​បើកដំណើរការ​កាលពីថ្ងៃទី ១៩ មករាឆ្នាំ២០១៩ ដែលវាគឺជា​កាស៊ីណូដំបូង​គេបំផុត​មួយ​នៅវៀតណាម ដែលអនុញ្ញាត​ឲ្យ​ប្រជាជន​ខ្លួន អាចចូលលេង​ល្បែង​ដោយស្របច្បាប់ ហើយវា​ស្ថិតនៅក្នុង​គម្រោង​សាកល្បង​របស់រដ្ឋ សម្រាប់​រយៈពេល ៣ឆ្នាំ។ ក្រៅពីនេះ វៀតណាម ក៏មាន​គម្រោងកាស៊ីណូ​ផ្សេងមួយទៀត ដែលមាន​ទីតាំង​នៅតំបន់​ភាគខាងជើង​នៃប្រទេសវៀតណាម ​ ក្នុងខេត្ត​វ៉ាន់ដុង ដែលវា​ត្រូវបាន​គេរំពឹងថា ក៏នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ក្នុងស្រុក​អាចចូលលេង​ល្បែងបាន​ដូចគ្នាដែរ។

កោះភូកុក ឬកោះត្រល់ គឺមានចម្ងាយ​ប្រមាណតែ ៦៨ គីឡូម៉ែត្រ ប៉ុណ្ណោះ ពី​ខេត្តព្រះសីហនុ​របស់កម្ពុជា ជា​ប៉ូលសេដ្ឋកិច្ច ដ៏សំខាន់ ហើយបច្ចុប្បន្ន​ក៏កំពុងតែ​មានការវិនិយោគ​សាងសង់​សណ្ឋាគារ កាស៊ីណូ​ពីសំណាក់ជនជាតិ​យ៉ាង​សន្ធឹកសន្ធាប់ផងដែរ។ 

រដ្ឋាភិបាលវៀតណាម បាន​សម្រេច​ដក​បម្រាម​ហាមឃាត់​ការលេងល្បែង​របស់ជនជាតិវៀតណាម​នៅកាស៊ីណូ នៅខែ​មីនា ឆ្នាំ២០១៧ និងបាន​អនុញ្ញាត​ឲ្យ​អនុវត្ត​នូវគម្រោង​សាកល្បង សម្រាប់​បើកកាស៊ីណូ​ឲ្យប្រជាពលរដ្ឋវៀតណាម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចចូលេងបាន នៅតាម​ទីតាំង​ជាក់លាក់។

ជនជាតិ​វៀតណាម ដែលអាច​ចូលលេង​ល្បែង​កាស៊ីណូ បាន​ត្រូវមានអាយុ​លើសពី ២១ឆ្នាំ មានចំណូល​យ៉ាងតិច ១០​លានដុង (ប្រមាណ ៤៣០ ដុល្លារ) ក្នុងមួយខែ។ លើសពីនេះ ពួកគេ​ក៏ត្រូវ​បង់​ប្រាក់​ជាមុន​ទើបអាចចូលេងបាន។

មានតែ​កាស៊ីណូ រមណីដ្ឋាន ដែលមាន​ដើមទុន​វិនិយោគ​តិចបំផុត ​២ពាន់លាន​ដុល្លារអាមេរិកប៉ុណ្ណោះ ទើបអាច​មានសិទ្ធិ​ស្វាគមន៍​ជនជាតិ​វៀតណាម​ឲ្យចូលលេង​ល្បែងបាន។ 

គួរជម្រាបដែរថា តាមការអះអាង​ពីមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​កម្ពុជា បាន​ឲ្យដឹងថា ក្រោយពីកាស៊ីណូ Corona របស់វៀតណាម បើកដំណើរការ វាក៏បាន​ធ្វើ​ប៉ះពាល់​ដល់ចំណូល​កាស៊ីណូ​នៅកម្ពុជា​ផងដែរ ពិសេស​ កាស៊ីណូ នៅតាម​តំបន់​ព្រំដែន​វៀតណាម​តែម្ដង ដ្បិតថា ជនជាតិវៀតណាម មិនសូវ​ចូលមកលេង​ល្បែង​កាស៊ីណូ នៅទឹកដីកម្ពុជា​ច្រើន​ដូចកាលពីមុន៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បន្ទាប់​ពី​២​ឆ្នាំ, ចៅក្រម​ប្រកាស​ឲ្យ​ស៊ើប​អង្កេត​ឡើង​វិញ​ករណី​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី

ព័ត៌មាន
បន្ទាប់​ពី​ចំណាយ​ពេល​អស់​ប្រហែល​ជា​ពីរ​ឆ្នាំ​មក, ចៅក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ខែ​តុលា​នេះ ឲ្យ...

មហាសេដ្ឋីអចលនទ្រព្យ ឧកញ៉ា សៀ ឫទ្ធី បង្ហើប គន្លឹះ៣ យ៉ាង ដើម្បីទិញដីចំណេញប្រាក់

ព័ត៌មាន
ការវិនិយោគទិញលក់អចលនទ្រព្យ ដូចជា ដីធ្លី ផ្ទះសម្បែង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានភាពពេញនិយមខ្លាំង ខណៈដែលមួយរយៈចុងក្រោយនេះ គម្រោងព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ