កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

តើកត្តាអ្វីខ្លះជំរុញឲ្យថ្នាក់ដឹកនាំកម្ពុជារំពឹងខ្ពស់ថា កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០?


ដ្បិតថា ជំងឺរាតត្បាតកូវីដ១៩ គួបផ្សំនឹងវិបត្តិសាកលនានា បន្តអូសបន្លាយ ក៏ដោយចុះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបង្ហាញពីក្ដីរំពឹងយ៉ាងមុតមាំចំពោះភាពជោគជ័យនៃផែនការ របស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យថ្នាក់ដឹកនាំកម្ពុជា រំពឹងខ្ពស់ថា កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០?
តើកត្តាអ្វីខ្លះជំរុញឲ្យថ្នាក់ដឹកនាំកម្ពុជារំពឹងខ្ពស់ថា កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០?

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីជិត៦ពាន់នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវគំនិតសុទិដ្ឋិនិយម និងក្ដីរំពឹងជាថ្មីសម្រាប់ផែនការរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ សម្រាប់សម្តេចតេជោ បើទោះបី បច្ចុប្បន្ន ពិភពលោកបាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជា ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាតកូវីដ១៩ និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនយោបាយ ក៏ពិតមែន តែសម្ដេចជឿថា កម្ពុជានឹងអាចចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ បើតាមសម្ដេច ហ៊ុន សែន ផ្អែកលើកំណើនសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជា ការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធនឹងផ្ដល់ឱកាសឲ្យកម្ពុជាសម្រេចនូវគោលដៅដែលបានគ្រោងទុក។

ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានបង្ហាញគំនិតសុទិដ្ឋិនិយមថា កម្ពុជានឹងអាចក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ តែយ៉ាងណាសម្រាប់អ្នកជំនាញរូបនេះ ការសម្រេចបាននូវផែនការជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ វាមិនមែនជារឿងងាយស្រួលពេក នោះទេ ពោលគឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ការរំពឹងបែបនេះ ក៏ដោយសារលោកយល់ថា កម្ពុជានឹងធ្វើឲ្យពិភពលោកស្គាល់កាន់តែច្បាស់់ ក្រោយជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កាលពីពេលថ្មីៗ។

លើសពីនោះ ភាពរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពិពិធកម្មនៃការគ្រប់គ្រងសេដ្ឋកិច្ចជាតិ ការរៀបចំច្បាប់វិនិយោគថ្មី ការអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យា និងធនធានមនុស្ស ក៏ដូចជា ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ជាដើម សុទ្ធតែជាកត្តារួមចំណែកក្នុងការជួយកម្ពុជាឲ្យសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

បើតាមការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ក្រោយពីកម្ពុជាចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ខាងមុខនេះ កម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធសព្វគ្រប់មុខទំនិញលើកលែងតែអាវុធ ឬហៅកាត់ថា EBA ទាំងស្រុង និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ផងដែរ។ លើសពីនេះ ការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចនេះ កម្ពុជាក៏ទំនងជាលែងទទួលបានហិរញ្ញប្បទានជាមួយអត្រាការប្រាក់អនុគ្រោះពីប្រទេស និងស្ថាប័នហិរញ្ញវត្ថុមួយចំនួន ផងដែរ។ តែយ៉ាងណាប្រមុខរាជរដ្ឋាភិបាលបានអះអាងថា កម្ពុជាបានចរចាជាមួយប្រទេសដៃគូ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនរួចហើយ ក្នុងការឲ្យប្រទេស និងស្ថាប័នទាំងនោះបន្តផ្តល់ហិរញ្ញប្បទានជាមួយអត្រាការប្រាក់សមរម្យដល់កម្ពុជាបន្តទៀត៕




អត្ថបទបន្ទាប់


ប្រមុខចារកម្ម២៤ប្រទេស ជួបប្រជុំគ្នាជាសម្ងាត់ក្នុងប្រទេសសិង្ហបុរី ដោយមិនមានវត្ថមានរុស្ស៊ីនិងអ៊ុយក្រែន

ព័ត៌មាន
យោងតាមប្រភពចំនួនប្រាំបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា មន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន២៤ ដែលជាប្រមុខនិងអ្នកតំណាងផ្នែកចារកម្មបានជួបប្រជុំគ្នាដោយ…

ជប៉ុន អាមេរិក អូស្ត្រាលី និងហ្វីលីពីន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីទប់ទល់ចិន

ព័ត៌មាន
កាលពីថ្ងៃទី ០៣ ខែឧសភា រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងហ្វីលីពីន បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ