ជប៉ុន អាមេរិក អូស្ត្រាលី និងហ្វីលីពីន

ជប៉ុន អាមេរិក អូស្ត្រាលី និងហ្វីលីពីន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីទប់ទល់ចិន


កាលពីថ្ងៃទី ០៣ ខែឧសភា រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងហ្វីលីពីន បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ ការប្ដេជ្ញាធ្វើកិច្ចសហប្រតិបត្តិការចតុភាគីនេះបានកើតឡើងស្របពេលដែលមានការពង្រីកអំណាចកាន់តែខ្លាំងលើដែនសមុទ្រនៅក្នុងតំបន់ពីសំណាក់ប្រទេសចិន។
ជប៉ុន អាមេរិក អូស្ត្រាលី និងហ្វីលីពីន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីទប់ទល់ចិន

កិច្ចប្រជុំរបស់ប្រមុខការពារជាតិមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងហ្វីលីពីន បានធ្វើឡើងនៅក្រៅក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីប្រចាំឆ្នាំនៅប្រទេសសិង្ហបុរីនាចុងសប្ដាហ៍មុន។ វាជាកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការពារជាតិចតុភាគីលើកដំបូងដែលមានការចូលរួមពីគ្រប់ភាគី។

ក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា រដ្ឋមន្ត្រីទាំងឡាយ"បានអះអាងថា ពួកគេមានចក្ខុវិស័យធ្វើឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ" ហើយប្រឹងប្រែងរួមគ្នាដើម្បីធានាថាចក្ខុវិស័យនេះបន្តរីកចម្រើន"។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ុកាហ្ស៊ុ ហាម៉ាដា (Yasukazu Hamada), រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin), និងសមភាគីអូស្ត្រាលី និងហ្វីលីពីន គីលោក រីឆាដ ម៉ាល់ (Richard Marles) និងលោក ខាលីតូ ហ្គាល់វេស (Carlito Galvez) "បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ដែលមានផលប្រយោជន៍និងឱកាសរួម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ"។

បើយោងតាមប្រភពការទូតមួយ, ក្នុងចំណោមផែនការដែលកំពុងត្រូវបានពិចារណាគឺការល្បាតដែនសមុទ្ររួមគ្នាដោយនាវានៃប្រទេសទាំងបួននៅសមុទ្រចិនខាងត្បូង ជាមួយនិងគោលបំណងជាក់ស្តែងដើម្បីត្រួតពិនិត្យចលនារបស់យោធាចិន និងដើរតួជាការរារាំងយោធាចិន។

កិច្ចប្រជុំនេះបានធ្វើឡើងនៅពេលដែលទីក្រុងតូក្យូ វ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ា សុទ្ធតែបានបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរបស់ពួកគេជាមួយទីក្រុងម៉ានីល ស្របពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកំណើនវត្តមានយោធាទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងនិងខាងកើត និងមានភាពតានតឹងដែលចេះតែកើនឡើងរវាងសហរដ្ឋអាមេរិកនិងចិន។

ប្រទេសជប៉ុន និងហ្វីលីពីន សុទ្ធតែបានប្រឈមមុខនឹងការទាមទាររបស់ចិននៅតំបន់ជុំវិញប្រជុំកោះ សេនកាគុ (Senkaku) ក្នុងសមុទ្រចិនខាងកើត និងការទាមទាររបស់ចិនលើតំបន់ភាគច្រើនស្ទើរតែទាំងអស់នៅសមុទ្រចិនខាងត្បូង។ កាលពីដើមឆ្នាំនេះ សម្ព័ន្ធមិត្តអាស៊ីទាំងពីររបស់សហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាធ្វើការឆ្ពោះទៅចុះហត្ថលេខាលើសន្ធិសញ្ញាដែលបានរចនាឡើងដើម្បីជួយសម្រួលដល់សមយុទ្ធរួម និងដំណើរទស្សនកិច្ចទៅវិញទៅមករវាងកងកម្លាំងរបស់ភាគីនីមួយៗ។ ទីក្រុងតូក្យូក៏បានផ្តល់នាវាល្បាតឱ្យទីក្រុងម៉ានីល និងបាននាំចេញប្រព័ន្ធរ៉ាដាផ្លូវអាកាសទៅកាន់ប្រទេសហ្វីលីពីនផងដែរ។

កាលពីព្រឹកថ្ងៃសៅរ៍ រដ្ឋមន្ត្រីការពារជាតិជប៉ុន, រដ្ឋមន្ត្រីការពារជាតិអាមេរិក, និងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានបើកកិច្ចប្រជុំដាច់ដោយឡែកមួយ ហើយនៅក្នុងនោះ រដ្ឋមន្ត្រីទាំងបីរូបបានសន្យាថានឹងបង្កើនចំនួនសមយុទ្ធរួមគ្នា ដែលធ្វើឡើងដោយកងកម្លាំងរបស់ប្រទេសទាំងបី និងដែលពង្រីកសកម្មភាពរបស់ប្រទេសទាំងនេះនៅលើដែនសមុទ្រចិន៕




អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះជំរុញឲ្យថ្នាក់ដឹកនាំកម្ពុជារំពឹងខ្ពស់ថា កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០?

ព័ត៌មាន
ដ្បិតថា ជំងឺរាតត្បាតកូវីដ១៩ គួបផ្សំនឹងវិបត្តិសាកលនានា បន្តអូសបន្លាយ ក៏ដោយចុះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបង្ហាញពីក្ដីរំពឹងយ៉ាងមុតមាំ…

ក្រុមហ៊ុន Smart Axiata និង iDEN Agency ចូលរួមសហការគាំទ្រកម្មវិធីបញ្ញវន្តឌីជីថល ក្រោមការដឹកនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ប្រតិបត្តិករទូរស័ព្ទចល័ត ឈានមុខគេនៅកម្ពុជាដែលតែងលើកកម្ពស់ការរស់នៅបែបឌីជីថលបានបង្ហាញពីសេចក្តីសោមនស្សរីករាយក្នុងក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ