Advertisement
លំនៅដ្ឋានក្នុង​បុរី​កាន់តែ​ពេញ​និយម!

វីដេអូ៖ តើ​ហេតុ​អ្វី​បាន​ជា​គេ​ចូលចិត្ត​រស់​នៅ​ក្នុង​បុរី?


បច្ចុប្បន្ន ខណៈ​ដែល​គ្រួសារ​មាន​ជីវភាព​មធ្យម​និង​ធូរធារ​កាន់​តែ​កើន​ចំនួន គេ​ឃើញ​និន្នាការ​នៃ​បែបផែន​រស់នៅ​ក៏​ប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ គ្រួសារ​ជា​ច្រើន​ចូលចិត្ត​រស់​នៅ​ក្នុង​បុរី​​ដែល​មាន​រចនាបថ​សាងសង់​​ស្អាតៗ​ប្រណីតៗ។
លំនៅដ្ឋាន​ប្រណីតៗ នៅ​ក្នុង​បុរី​ប៉េងហួត បឹងស្នោរ ស្ថិត​ក្នុងខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

កំណើន​​សេដ្ឋកិច្ច​ប្រមាណ ៧​ភាគរយ​រៀង​រាល់​ឆ្នាំ ក្នុង​រយៈ​ពេល​ជិត​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ បូករួម​នឹង​កំណើន​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​និង​ចំនួន​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​និង​លើ​មធ្យម ត្រូវ​គេ​មើល​ឃើញ​ថា​ ជាកត្តា​រុញ​ច្រាន​កំណើន​តម្រូវការ​លំនៅ​ដ្ឋាន​នៅ​ក្នុង​ក្រុង។

ទន្ទឹម​នឹង​នេះ ទម្លាប់​នៃ​ការ​រស់នៅ​របស់​គ្រួសារ​អ្នក​នៅ​ភ្នំពេញ ក៏​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់។ ដោយ​គ្រួសារ​ជា​ច្រើន​ងាក​ទៅ​ជ្រើស​រើស​រស់​នៅ​ក្នុង​បុរី។ តាម​ការ​សាកសួរ​ប្រជាជន​អ្នក​រស់​នៅ​ក្នុង​បុរី ពួកគាត់​ភាគ​ច្រើន​​និយាយ​ថា ចូលចិត្ត​ភាព​ស្ងប់ស្ងាត់ និង​បរិស្ថាន​ស្អាត។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត ឲ្យ​ដឹង​ថា ពួកគាត់​ចូល​ចិត្ត​រស់នៅ​ក្នុង​បុរី ព្រោះ​វា​មាន​សន្តិសុខ​និង​សុវត្ថិភាព ដែល​ធ្វើ​ឲ្យ​គាត់​គ្មាន​ក្ដី​បារម្ភ​នានា។

រាជធានីភ្នំពេញ សព្វថ្ងៃ ចំនួន​ប្រជាជន​រស់នៅ​កើន​ឡើង​យ៉ាង​លឿន គឺ​ដល់​ប្រមាណ ៣​លាន​នាក់​ទៅ​ហើយ។ ហើយ​កំណើន​នៃ​ប្រជាជន​ដែល​មាន​ជីវភាព​មធ្យម​និង​ខ្ពស់ ជំរុញ​កំណើន​តម្រូវការ​លំនៅដ្ឋាន​បែប​បុរី ខុនដូ អាផាតមិន និង​ផ្វះ​ល្វែង។

ស្ថិតិ​ថ្មី​បំផុត​ពី​ក្រសួង​ជំនាញ បង្ហាញ​ថា គម្រោង​សំណង់​លំនៅដ្ឋាន​បែប​បុរី គិត​សរុប​មក​ទល់​នឹង​បច្ចុប្បន្ន មាន​ចំនួន ១៥៣​ទីតាំង នៅ​ទូទាំង​រាជធានី​និង​ជាយ​រាជធានី ដែល​គិត​ជា​ផ្ទះ​មាន​រាប់​ម៉ឺន រាប់​សែន​ខ្នង។

សួនច្បារ​ខៀវ​ស្រងាត់ នៅ​ក្នុង​បុរី​ប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ។ (រូបភាព៖ ហេង ភារម្យ)

ជុំវិញ​និន្នាការ​រស់នៅ​ក្នុង​ផ្ទះ​បុរី​នេះ​ដែរ លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអែល មាន​ប្រសាសន៍​ថា ទម្លាប់​រស់នៅ​​របស់​ប្រជា​ពលរដ្ឋ​តាម​បុរី​លំនៅ​ដ្ឋាន​ហាក់បី​ដូចជា​មាន​ការ​ផ្លាស់​ប្តូរ និង​បត់បែន​លឿន​មែន​ទែន នៅ​អំឡុង​ពេល​ប្រមាណ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ឧកញ៉ា​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ពី​មួយ​ឆ្នាំ​​ទៅ​មួយ​ឆ្នាំ យើង​ឃើញ​មាន​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម​និង​ខ្ពស់ បាន​ងាក​មក​ចាប់​អារម្មរណ៍​ទិញ​ផ្ទះ​ដើម្បី​រស់នៅ​ក្នុង​បុរី​លំនៅដ្ឋាន​ជាច្រើន ដោយសារ​តែ​បុរី គឺ​ជា​​សហគមន៍​មួយ ដែល​មាន​ការ​គ្រប់គ្រង​ហ្មត់ចត់​ពី​សំណាក់​ម្ចាស់​គម្រោង មាន​សន្តិសុខ សណ្តាប់​ធ្នាប់​ល្អ មាន​ទីធ្លារ សួនច្បារ កន្លែង​ហាត់​ប្រាណ ។ល។ និង ។ល៕

សួនកុមារ នៅ​ក្នុង​បុរី​ប៉េង​ហួត បឹងស្នោរ ខណ្ឌ​ច្បារអំពៅ។ (រូបភាព៖ ហេង ភារម្យ​)
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារ​កម្ពស់​៣៣​ជាន់ តម្លៃ​២៥០​លាន​ដុល្លារ​ថ្មី​មួយ​ នឹង​ផុស​ឡើង​នៅ​ឆ្នាំ​២០២០

ព័ត៌មាន
អគារ​លំនៅដ្ឋាន​បែប​ពាណិជ្ជកម្ម​ចម្រុះ​​​ស្ដង់ដារ​អន្តរជាតិ​ថ្មី​មួយ​ទៀត នឹង​ផុស​ត្រដែត​ឡើង​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ​​ក្នុង​រយៈពេល​៣...

ជា ឡង់ដា សហគ្រិន​វ័យ​ក្មេង​នៅ​ពីក្រោយ​សេវា​ទិញ​​​សំបុត្រ​ឡាន​​តាម​​អនឡាញ

ព័ត៌មាន
ក្នុង​វ័យ​២៧​ឆ្នាំ លោក ជា ឡង់ដា បាន​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​ម្នាក់ ក្នុង​ពិភព​ជំនួញ​នៅ​កម្ពុជា។ លោក​បាន​ក្លាយ​ជា​ស្ថាបនិក​ក្រុមហ៊ុន ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ