
ក្រុមអ្នកច្នៃបង្កើតវ័យក្មេងទំាង៣រូប បានរួមគំនិតនិងច្នៃបង្កើតសំលៀកបំពាក់ «Street Wear» ក្នុងគម្រោង «Mars Concept» ដែលជាឈ្មោះម៉ាកក្នុងស្រុកមួយក្នុងចំណោមម៉ាកច្នៃបង្កើតថ្មីផ្សេងៗទៀតសម្រាប់គ្រប់លំដាប់អតិថិជនទំាងអស់ ជាពិសេសយុវវ័យសម័យថ្មីនេះ។ គម្រោង «Mars Concept» ត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្តល់នូវគំនិតទូទៅលើការបង្កើតថ្មីលើសំលៀកបំពាក់ និងសម្ភារៈដែលមនុស្សប្រើប្រាស់ទូទៅក្នុងវិស័យម៉ូដ (Fashion)គ្រប់ទម្រង់ ក្រោមគំនិតជាក្តីស្រមៃនៃការរស់នៅភពផ្សេងៗដែលប្រហាក់ប្រហែលនឹងភពផែនដីដែលមនុស្សកំពុងរស់នៅ។

តាមរយៈការផ្សព្វផ្សាយ និងរៀបរាប់ពីគម្រោង «Mars Concept» របស់អ្នកបង្កើតទំាង៣រូប បានឲ្យដឹងថា «ការដាក់តំាងលើកទី១ (1st Batch) នៃគម្រោង Mars Concept គឺដើម្បីបើកសម្ពោធជាផ្លូវការនូវការដាក់លក់សំលៀកបំពាក់បែប «Street Wear» ដែលបានដាក់បង្ហាញ បកស្រាយពីឈ្មោះគម្រោង និងកម្មវិធីដើរម៉ូដបង្ហាញសំលៀកបំពាក់នៃ «Mars Concept» ដែលមានការចូលរួមចែករំលែកស្ទាយនៃការស្លៀកពាក់របស់ខ្លួននៅតាមទីសាធារណៈពីសមាជិករបស់ «Dress To Express» ផងដែរ។




តំណាងស្ថាបនិកមួយក្នុងចំណោមទំាងបី បានបញ្ជាក់ថាការច្នៃម៉ូដម៉ាកក្នុងស្រុកនេះ គឺដើម្បីជួយលើកចិត្តដល់អ្នកច្នៃប្រឌិតជាកូនខ្មែរលើសំលៀកបំពាក់ដែលមិនចំលងគេនិងមានចំនួនកំណត់ច្បាស់លាស់ និងជួយបង្កើតការងារដល់ផលិតកម្មក្នុងស្រុកឲ្យមានទីផ្សារទំាងក្រុងស្រុក និងក្រៅប្រទេស។
***សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចស្វែងរកបានតាមរយៈគេហទំព័រ Facebook: Mars Concept និង Instagram: mars_concept_official៕

