បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុងបរិបទកូវីដ-១៩

ទូទាត់ប្រាក់​តាម QR Code ដោយ​មិន​ចាំបាច់​កាន់​​​ក្រដាស​ប្រាក់ គឺចូលរួម​ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩


ពេលនេះគឺជាពេលវេលា​ដែលសមស្របជាង​ពេលណាៗទាំងអស់ ដែល​គេ​ត្រូវងាក​មក​ប្រើប្រាស់​ការទូទាត់​ប្រាក់​សម្រាប់​ការចាយវាយទិញទំនិញនានា​នៅក្នុងជីវភាព​ប្រចាំថ្ងៃ តាម​ប្រព័ន្ធ​ឌីជីថល ពោល​គឺការចាយវាយ​តាម QR Code ឬ​តាម​ Mobile App ដោយ​មិន​ចាំបាច់​ប៉ះពាល់​ក្រដាសប្រាក់ ។
ទូទាត់ប្រាក់​តាម QR Code ដោយ​មិន​ចាំបាច់​កាន់​​​ក្រដាស​ប្រាក់ គឺចូលរួម​ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩

បើយោងតាម​អ្នកជំនាញ​របស់ក្រសួង​សុខាភិបាល​កម្ពុជា ក្រដាស​លុយ​ក៏ជា​ភ្នាក់ងារ​ចម្លង​មេរោគ​កូវីដ-១៩ដែរ នៅពេលដែល​លុយ​នោះ​បាន​ប្រឡាក់​នូវទឹក​រំអិល​ពី​ផ្លូវដង្ហើម​របស់​អ្នក​ដែលមាន​ផ្ទុកមេរោគ​កូវីដ-១៩ ហើយ​ក្រដាសលុយនោះត្រូវបាន​ប៉ះពាល់បន្តៗគ្នាពី​មនុស្ស​ម្នាក់ទៅមនុស្ស​ម្នាក់ទៀត ។ 

ដោយសារតែប្រជាជន​គ្រប់គ្នា​មិនអាចជៀសផុត​ក្នុងការទិញ​ទំនិញ​ប្រើប្រាស់​ហូប​ចុក​ប្រចាំថ្ងៃ គេគប្បី​ប្រើ​ការទូទាត់​ដោយ SCAN QR Code ដោយ​មិនចាំបាច់​ប៉ះពាល់ក្រដាស​ប្រាក់ ដើម្បី​បង្ការ​ការឆ្លងមេរោគ​កូវីដ-១៩ ដ៏កាចសាហាវនេះ ។​ 

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិជាន់​ខ្ពស់​ទីផ្សារ នៃធនាគារ អេស៊ីលីដា

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិជាន់ខ្ពស់​ទីផ្សារ​ នៃធនាគារ​អេស៊ីលីដា បាន​​និយាយថា «ធនាគារ អេស៊ីលីដា លើកទឹកចិត្ត​ដល់​ការ​ចាយវាយ​ទូទាត់​ប្រាក់​ដោយ​ប្រព័ន្ធ​ឌីជីថល ពោលគឺ​ទូទាត់​ដោយ Scan QR Code តាម​ អេស៊ីលីដាម៉ូបាល សម្រាប់ការទិញ​ទំនិញ​ប្រើប្រាស់​សព្វបែប​យ៉ាង ។ ការទូទាត់ប្រាក់​តាម​ អេស៊ីលីដាម៉ូបាល ដោយ​មិន​ប៉ះពាល់​ក្រដាស​ប្រាក់នេះ គឺ​មាន​ភាពងាយស្រួល មាន​សុវត្ថិភាព និង​បង្ការ​ការឆ្លងមេរោគ​កាច​សាហាវ​បានថែមទៀតផង ។» 

លោកស្រីនាយិកា​បាន​បន្ថែមថា សព្វថ្ងៃនេះ ធនាគារ អេស៊ីលីដា មាន​ដៃគូ​អាជីវកម្ម​​​ចំនួន ៧២.០៤៤ ទីតាំង ដែល​លោក​​អ្នក​​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ ឬ​សេវាកម្ម​ផ្សេងៗ តាម​រយៈ​ឃ្យូអរកូដ (QR Code) របស់​អេស៊ីលីដា​ម៉ូបាល បាន នៅទូទាំង​ប្រទេស​ ៕




អត្ថបទបន្ទាប់


យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មការិនី អាចនឹងធ្វើឡើងនៅដើមខែមេសា

ព័ត៌មាន
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មការិនីរោងចក្រកាត់ដេរ ស្បែកជើង និងវិស័យកម្មន្តសាល អាចនឹងចាប់ផ្ដើមប្រព្រឹត្តទៅនៅដើមខែមេសា ខា…

ជប៉ុន​នឹង​បើក​ផ្សារ AEON មួយទៀតនៅវៀតណាម;​ គ្រោង​បើក​ឲ្យបាន ២០ផ្សារ នៅទូទាំង​ប្រទេស ត្រឹមឆ្នាំ​២០២៥

ព័ត៌មាន
ក្រុមហ៊ុនផ្សារទំនើប​ AEON របស់​ជប៉ុន បានចុះកិច្ច​ព្រមព្រៀង​យោគយល់គ្នា​មួយជាមួយខេត្ត​ បាក់និញ (Bac Ninh) វៀតណាម ដើម្បី​ស្ថាបនា​ផ្សារ​ទំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ