អត្ថបទក្រុមហ៊ុន

អេ អឹម ខេ សហការជាមួយសម្ព័ន្ធសហគមន៍កសិកម្ម ដើម្បីអភិវឌ្ឍវិស័យកសិកម្ម


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានសហការជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ផ្តល់ សេវាហិរញ្ញវត្ថុដល់សហគមន៍កសិកម្មទូទាំងប្រទេស ដែលជាសមាជិករបស់សម្ព័ន្ធ។ តាមរយៈ ការ សហការនេះ អ្នកជំនាញកសិកម្ម បានលើកឡើងថា វានឹងជួយដល់សហគមន៍កសិកម្ម តូចៗ នៅ ប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍជាងមុន ព្រោះពួកគេនឹងមានទុន បន្ថែម ដែលជាជំនួយក្នុងការផលិត និងពង្រីកទីផ្សារផងដែរ។
អេ អឹម អេ សហការជាមួយសម្ព័ន្ធសហគមន៍កសិកម្ម ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម
ដោយ
អំពី AMK Agriculture

សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា គឺជាស្ថាប័នមួយ ដែលមានការជ្រោមជ្រែងពីរាជរដ្ឋាភិបាល ដែល​ការ​ងារ​​ចម្បងរបស់សម្ព័ន្ធ ​គឺបង្កើត និងគ្រប់គ្រងសហគមន៍កសិកម្មនៅកម្ពុជា ក្នុងការផ្តល់ជំនួយ​ផ្នែក​បច្ចេក​ទេស និងជំនួយផ្សេងៗទៀត។ គិតមកត្រឹមពេលនេះ សម្ព័ន្ធសហគមន៍​កសិកម្ម​កម្ពុជា​មាន​សមាជិក​​ជិត​១.២០០សហគមន៍កសិកម្មទូទាំងប្រទេស។

ចាប់ តាំងពីពេលបង្កើតឡើង សម្ព័ន្ធតែងតែបង្កើតកម្មវិធីផ្សេងៗ ជាពិសេសសហការ​ជាមួយដៃគូ​អភិវឌ្ឍ​ដើម្បី​ជួយសមាជិករបស់ខ្លួន។ ជាលទ្ធផលគ្រប់សហគមន៍កសិកម្មកម្ពុជា ​ដែលជាសមាជិក​របស់សម្ព័ន្ធ​មាន​ការ​រីក​ចម្រើន​គួរឲ្យកត់សម្គាល់ក្នុង រយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។

ទោះបីមានការអភិវឌ្ឍមែនក្តី ប៉ុន្តែគេបានសង្កេតឃើញថា បញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាជាច្រើន​ទៀត​នោះគឺ ការកង្វះទុន ឬការទទួលបាន​កម្ចីពីស្ថាប័ន​ហិរញ្ញ​វត្ថុជាបញ្ហាប្រឈមធំបំផុងរបស់ពួកគេ។ ដូចនេះហើយ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា​តែងតែ​ស្វែងរក​ដៃគូសហការ ​ជាពិសេសស្ថាប័នហិរញ្ញវត្ថុ ដើម្បី​ធ្វើយ៉ាងណា​ឱ្យសមាជិក​របស់ខ្លួនទទួលបាន​សេវាហិរញ្ញវត្ថុយ៉ាងងាយស្រួល។ 

អេ អឹម អេ សហការជាមួយសម្ព័ន្ធសហគមន៍កសិកម្ម ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម

ឧកញ៉ា ហង់ សុគន្ធ ​ ប្រធានក្រុមប្រឹក្សាភិបាល នៃ​សម្ព័ន្ធសហគមន៍​កសិកម្មកម្ពុជា​បាន​មា​ន​ប្រសាសន៍​ថា៖ «សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់បំផុតចំពោះសមាជិក គឺ ការពង្រីកទីផ្សារ ការទទួលបាននូវផលិតភាពខ្ពស់ និងតម្លៃប្រកួតប្រជែងលើទីផ្សារនាំចេញ»។

លោកបានបន្តថា៖«ការផលិតតាមបែបសហគមន៍ ដែលកសិករយើងចង់បាននោះគឺ ជំនួយ​ផ្នែក​បច្ចេក​ទេស​ និងដើមទុន ដើម្បីជួយដល់ការផលិត និងការគ្រប់គ្រងច្បាស់លាស់ផ្នែកទីផ្សារ។ ដូចនេះ យើង​ត្រូវ​ការវិនិយោគ និងជំនួយបន្ថែមពីគ្រប់ស្ថាប័ន ជាពិសេសរាជរដ្ឋាភិបាល និង​ដៃ​គូ​ពាក់ព័ន្ធ​នានា ដើម្បី​ឱ្យ​សហគមន៍កសិកម្មកាន់តែមានការរីកចម្រើននៅថ្ងៃអនាគត»។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា៖«ទស្សនវិស័យរបស់ អេ អឹម ខេ គឺជួយប្រជាជនក្រីក្រ ​ធានាឱ្យពួកគាត់ទទួល​បានសេវា​ហិរញ្ញវត្ថុគ្រប់ៗគ្នា ​ដើម្បីយកទៅប្រើ​ប្រាស់ក្នុ​ងការអភិវឌ្ឍជីវភាពរបស់ពួកគាត់។ ជាពិសេស​ប្រជាកសិករ​ដែលត្រូវការទុនបន្ថែម​ក្នុងការ​ពង្រីក​របរកសិកម្មរបស់គាត់»។ 

អេ អឹម អេ សហការជាមួយសម្ព័ន្ធសហគមន៍កសិកម្ម ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម

បើយោង​តាម​លោក​ គា បូរាណ កម្ចីដែល អេ អឹម ខេ បានផ្តល់ឱ្យអតិថិជនរបស់ខ្លួន គឺភាគ​ច្រើន​អតិថិជន​​យក​ទៅ​ប្រើប្រាស់ក្នុងការធ្វើកសិកម្ម។

លោកបានបង្ហាញក្តីរំពឹងដូច្នេះថា៖«ការសហការជាមួយ សម្ព័ន្ធ​សហគមន៍​កសិកម្មកម្ពុជា នឹងជួយ​ដល់​សហគមន៍​កសិកម្ម​នៅកម្ពុជា ​មានទុន​បន្ថែម​ក្នុងការពង្រីក​អាជីវកម្ម​របស់ពួកគាត់ ក្នុងការ​ស្វែងរក​ទីផ្សារបន្ថែម និងពង្រីកសមត្ថភាពក្នុងការផលិត។ ជាលទ្ធផល វានឹងជួយលើកកម្ពស់វិស័យ​កសិកម្ម​នៅកម្ពុជាឱ្យកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង»​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេធំ Huawei សង្ឃឹមថា នឹងមានគោលនយោបាយបើកទូលាយពី ប្រធានាធិបតីថ្មីរបស់អាមេរិក

ព័ត៌មាន
ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺ Huawei បានបញ្ជាក់នៅថ្ងៃអង្គារទី ៩ ខែកុម្ភៈថា លោកជឿជាក់ថា រដ្ឋការលោកចូ បៃឌិន នឹងគិតគូរពីផលប្…

យុវជនខ្មែរងាកមកច្នៃបង្កើតសំលៀកបំពាក់«Street Wear»ជាម៉ាកក្នុងស្រុក

ព័ត៌មាន
សំលៀកបំពាក់បង្កើតថ្មីរបស់គម្រោង «Mars Concept» ដោយកូនខ្មែរ បានដាក់សម្ពោធជាផ្លូវការរួមជាមួយការដាក់តំាងបង្ហាញនៅទីតំាង និងការដើរបង្ហាញម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ