ស្វាយចន្ទី

អ្នកជំនាញកសិកម្ម៖ ពលរដ្ឋគួរជៀសវាងយកដីមានជីជាតិទៅដាំដំណាំស្វាយចន្ទី


អ្នកជំនាញក្នុងវិស័យកសិកម្មសង្កេតឃើញថា ចលនាដាំដំណាំស្វាយចន្ទីរបស់ពលរដ្ឋកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដ្បិតពលរដ្ឋយល់ថាស្វាយចន្ទីងាយស្រួលដាំ ធុននឹងអាកាសធាតុ និង ផ្តល់ផលបានយូរ។ ក៏ប៉ុន្ដែ អ្នកជំនាញផ្នែកដាំដុះដំណាំស្វាយចន្ទីនេះ បានផ្តល់ជាយោបល់ថា កសិករគួរចៀសវាងយកដី ដែលមានជីជាតិល្អទៅដាំដំណាំមួយនេះ។ តើហេតុអ្វី គេមិនគួរដាំស្វាយចន្ទី លើដីដែលមានជីវជាតិល្អទៅវិញ?
ដំណាំស្វាយចន្ទីកំពុងរងទុក្ខខ្លាំង
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់ដីមិនស្របតាមលក្ខខណ្ឌគុណភាពដីក្នុងការដាំដុះដំណាំគ្រាប់ស្វាយចន្ទី។ បន្ទាប់ពីលោកសង្កេតឃើញថា ផ្ទៃដីដាំដុះដំណាំគ្រាប់ស្វាយចន្ទីនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងខ្លាំង ហើយកសិករមួយចំនួនហាក់មិនបានគិតពីប្រភេទដី ដែលស័ក្តិសមនឹងដំណាំមួយនេះ។

អ្នកជំនាញរូបនេះ បានចែករំលែកចំណេះដឹងពាក់ព័ន្ធការដាំដំណាំគ្រាប់ស្វាយចន្ទីនេះថា កសិករមិនគួរដាំដំណាំស្វាយចន្ទីលើដីដែលមានជីវជាតិល្អនោះទេ ពួកគេគួរដាំដំណាំផ្សេងដែលមានតម្លៃខ្ពស់ និងមានទីផ្សារល្អជាងនេះ ដើម្បីជាការប្រើប្រាស់ឲ្យអស់លទ្ធភាព។ លោក គូសបញ្ជាក់ថា ក្នុងន័យនេះមិនមែនមានន័យថា គ្រាប់ស្វាយចន្ទីនៅកម្ពុជាគ្មានទីផ្សារនោះទេ។

ក៏ប៉ុន្ដែ លោក អួន ស៊ីឡុត អះអាងបែបនេះ ក៏ដោយសារតែដំណាំស្វាយចន្ទីនេះ ជាដំណាំមិនសូវរើសដីក្នុងការដាំដុះទេ ហើយវាក៏ធន់នឹងអាកាសធាតុផងដែរ។ យ៉ាងណាមិញ ពលរដ្ឋអាចដាំដំណាំស្វាយចន្ទីនៅលើដីខ្សាច់ ដីមិនសូវមានជីវជាតិ និងនៅឆ្ងាយពីប្រភពទឹកក៏បានដែរ។

ពាក់ព័ន្ធបញ្ហានេះ លោក វ៉ា រុតសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាម្ចាស់ចម្ការស្វាយចន្ទីបានលើកឡើងដូចគ្នាថា ពលរដ្ឋមិនចាំបាច់ដាំដំណាំស្វាយចន្ទីលើដីមានជីវជាតិ និងមានប្រភពទឹកគ្រប់គ្រាន់ពេកនោះទេ។ ព្រោះ លោកយល់ថា របរដំាស្វាយចន្ទីផ្តល់ប្រាក់ចំណេញតិចតួចប៉ុណ្ណោះ ដូច្នេះពលរដ្ឋគួរយកប្រើប្រាស់មានជីវជាតិល្អទាំងនោះទៅដាំដំណាំ ដែលអាចផ្តល់ទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់ជាងនេះ ទើបជាការប្រសើរ។ 

ទោះជាបែបនេះក្ដី ការដាំដុះស្វាយចន្ទី នៅតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោក វ៉ា រុតសាន សង្កេតឃើញថា មូលដែលជំរុញឲ្យពលរដ្ឋ ជ្រើសរើសដាំដំណាំស្វាយចន្ទីជាងផ្លែឈើហូបផ្លែផ្សេងៗទៀត ដោយសារស្វាយចន្ទីឆាប់ទទួលបានផល និងមានទីផ្សារល្អ។ កង្វះដើមទុនក្នុងការរៀបចំដី ប្រព័ន្ធស្រោចស្រពដំណាំ និងកង្វះបច្ចេកទេសក្នុងការដាំដុះដំណាផ្សេងៗ ក៏ជាកត្តារួមចំណែកធ្វើឲ្យពលរដ្ឋងាកមកដាំស្វាយចន្ទីផងដែរ ដ្បិតវាងាយស្រួលដាំ និងផ្តល់ទិន្នផលបានយូរគួរសម។ 

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថាតាមតួលេខក្រៅផ្លូវការដែលសមាគមធ្លាប់បានសិក្សាបានបង្ហាញថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីប្រមាណ៥០ម៉ឺនហិកតា។

ដោយឡែក បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅ៥ខែដំបូងឆ្នាំ២០២១ កម្ពុជាសម្រេចបានការនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៨០ម៉ឺនតោន កើនឡើងជាង ៣២០% ក្នុងនោះ ការនាំចេញទៅវៀតណាមមានច្រើនជាងគេបំផុតដល់ទៅ ៧៩ម៉ឺនតោន បន្ទាប់មកគឺទីផ្សារថៃ ចិន និងជប៉ុនជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


«វីរកណ្ដុរ» Magawa ចូលនិវត្តន៍ បន្ទាប់ពីបោស​សម្អាតមីន​បានផ្ទៃដីជាង ២សែន​​ម៉ែត្រការ៉េ​នៅកម្ពុជា

ព័ត៌មាន
បន្ទាប់ពីបំពេញ​ការងារ​ហិត​រុករក​មីន​និងគ្រាប់​មិន​ទាន់ផ្ទុះ​អស់រយៈពេល​ ៥ឆ្នាំ នៅ​ខេត្ត​សៀមរាបនៃ​ប្រទេស​កម្ពុជា «វីរកណ្ដុរ» ម៉ាហ្គាវ៉ា…

គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ យឺតយ៉ាវ ដោយសារកូវីដ-១៩

ព័ត៌មាន
គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើងនៅខែមិថុនា ពោលគឺនៅពាក់កណ្ដាលឆ្នាំ២០២១នេះ ត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ