វិស័យកសិកម្ម

អ្នកជំនាញថា វិស័យកសិកម្មកម្ពុជា គួរងាកទៅផលិតបែប អខនិក បើចង់ប្រកួតប្រជែងជាមួយប្រទេសជិតខាង


អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា វិស័យកសិកម្មរបស់កម្ពុជានឹងមិនអាចប្រកួតប្រជែងឈ្នះប្រទេសជិតខាងបានឡើយ ប្រសិនបើបន្តអនុវត្តការផលិតដូចសព្វថ្ងៃ ដ្បិតថា វត្ថុដើមបម្រើឱ្យផលិតកម្មមួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេស ជាពិសេសប្រទេសជិតខាងតែម្តង។ ជាគំនិតយោបល់របស់អ្នកជំនាញ ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង អ្នកប្រកបរបរកសិកម្មនៅកម្ពុជាគួរចងជាសហគមន៍ ព្យាយាមបង្កើតពូជ និងវត្ថុធាតុដើមបម្រើផលិតកម្មដោយខ្លួនឯង ជាពិសេសគួរងាកទៅរកការផលិតផលិតផលកសិកម្មតាមបែបសរីរាង្គ ឬអខនិក។
វិស័យកសិកម្ម
ដោយ

វិស័យកសិកម្មនៅកម្ពុជា មានរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានចុងក្រោយនេះ ហើយវិស័យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជួយធានាសន្តិសុខស្បៀងរបស់ប្រទេស។ ប៉ុន្តែបើនិយាយពីភាពប្រកួតប្រជែងវិញ ឃើញថា វិស័យកសិកម្មរបស់កម្ពុជា នៅមានកម្រិតនៅឡើយបើធៀបជាមួយប្រទេសក្បែរខាងដូចជាថៃនិងវៀតណាម។ តើមានកត្តាអ្វីខ្លះទើបធ្វើឱ្យវិស័យកសិកម្មរបស់កម្ពុជាមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន? តើកម្ពុជាត្រូវដូចម្តេច ដើម្បីឱ្យវិស័យកសិកម្មអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន?

ពាក់ព័ន្ធបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា អ្នកប្រកបរបរកសិកម្មនៅកម្ពុជា គួរមានការបែងចែកការផលិតសម្រាប់នាំចេញ និងការផលិតសម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងស្រុក ជាពិសេសគួរងាកពីការផលិតកសិផលតាមបែបប្រើប្រាស់ជីថ្នាំគីមី មកជាការផលិតតាមបែបសរីរាង្គ ឬអខនិកជំនួសវិញ។ បើតាមអ្នកជំនាញរូបនេះបច្ចុប្បន្នមានតែការផលិតតាមបែប អខនិក ទេ ដែលអាចជួយឱ្យវិស័យកសិកម្មរបស់កម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ព្រោះការផលិតបែបនេះទោះបីផ្តល់ទិន្នផលទាប តែអាចលក់បានតម្លៃថ្លៃ និងអាចជួយកែប្រែកម្ពុជាឱ្យក្លាយសួនច្បារបន្លែបង្ការសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអាចជួយបម្រើដល់វិស័យទេសចរណ៍ផងដែរ។

មួយវិញទៀតអ្នកជំនាញសេដ្ឋកិច្ចរូបនេះយល់ឃើញថា ដើម្បីអាចជួយឱ្យវិស័យកសិកម្មរបស់កម្ពុជាមានសមត្ថភាពអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង អ្នកប្រកបរបរកសិកម្មទាំងអស់គួរចងក្រងជាសហគមន៍កសិករឱ្យបានច្រើន ដ្បិតវិធីនេះអាចជួយកាត់បន្ថយថ្លៃដើមផលិត និងទទួលបានអត្រាការប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងកម្រិតទាប​។ លើសពីនេះកសិករ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធគួររិះរកវិធីសាស្ត្រផលិតពូជ និងវត្ថុធាតុដើមបម្រើឱ្យផលិតកម្មដោយខ្លួនឯងឱ្យបានច្រើនបន្ថែមទៀត។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចរូបនេះជឿជាក់ថា វិស័យកសិកម្មរបស់កម្ពុជានឹងមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានឡើយ បើបន្តអនុវត្តការផលិតដូចបច្ចុប្បន្ន។ មិនអាចប្រកួតប្រជែងបាន ក៏ដោយសារកម្ពុជា មានផ្ទៃដីដាំដូចតូច ហើយការធ្វើកសិកម្មរបស់កសិករភាគច្រើនធ្វើជាលក្ខណៈគ្រួសារ គួបផ្សំគ្រាប់ពូជ និងជីថ្នាំកសិកម្មភាគច្រើននាំចេញពីបរទេស ជាពិសេសប្រទេសជិតតែម្តង។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង៦៥៦ពាន់តោន គិតជាទឹកប្រាក់ប្រមាណ៤៦៦លានដុល្លារ កើនឡើងប្រមាណ៣% បើធៀបនឹងឆ្នាំ២០២២។ ដោយឡែក ការនាំចេញស្រូវរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៣ វិញសម្រេចបានជាង៤លានតោន កើនឡើងជាង២៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលគិតជាទឹកប្រាក់សរុបជាង១ពាន់៣រយលានដុល្លារ។ នេះបើយោងតាមទិន្នន័យដែលបង្ហាញដោយសហព័ន្ធស្រូវ-អង្ករកម្ពុជា៕

None



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច ជំរុញឲ្យអគ្គនាយកដ្ឋានពន្ធដារពង្រឹងការប្រមូលចំណូលបន្ថែម

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការប្រមូលចំណូលរបស់អគ្គនាយកដ្…

ឯកឧត្តម ហេង សុខគង់៖ ក្រោយចូលឆ្នាំចិន នឹងមានវិនិយោគិនចិន និងក្រុមហ៊ុនអាមេរិកនៅចិនជាច្រើនមកបោះទុនវិនិយោគលើវិស័យជាច្រើននៅកម្ពុជា

មន្ត្រីជាន់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អះអាងថា នៅក្រោយពិធីបុណ្យចូលឆ្នាំចិនខាងមុននេះ កម្ពុជានឹងមានវិនិយោគិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ