ក្រៅពីប្រាសាទអង្គរវត្ត តើកម្ពុជាគួរបង្កើតឱ្យមានតំបន់ទេសចរណ៍បែបណា ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម?
អ្នកជំនាញក្នុងវិស័យទេសចណ៍ បានអះអាងថា កម្ពុជាមានផលិតផលទេសចរណ៍យ៉ាងសម្បូរបែបរួមទាំងទេសចរណ៍បែបធម្មជាតិ វប្បធម៌ និងសាសានា ក្នុងការទាក់ទា…
ការព្យាករនេះ ធ្វើឡើងនៅក្នុងឱកាសជួបសម្តែងការគួរសម និងរាយការណ៍ជូនអំពីលទ្ធផលនៃការវាយតម្លៃបឋមលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា រវាងក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលដឹកនាំដោយលោកបណ្ឌិត Hoe Ee Khor ប្រធានសេដ្ឋវិទូ ជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមបេសកកម្មបានមកបំពេញបេសកកម្មរយៈពេលពីរសប្តាហ៍កន្លងមក។
ជាមួយគ្នានេះ AMRO ក៏បានព្យាករផងដែរថា អតិផរណាកម្ពុជា រំពឹងបន្តមានកម្រិតទាបត្រឹម២,៥% នៅឆ្នាំ២០២៤ និង២០២៥។ ទោះជាយ៉ាងណាកក៏ដោយ សេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងហានិភ័យមួយចំនួន ដូចជាហានិភ័យនៃការថមថយនៃតម្រូវការខាងក្រៅ ប្រសិនបើសេដ្ឋកិច្ចនៃប្រទេសជាដៃគូពាណិជ្ជកម្មមានកំណើនទាបជាងការរំពឹងទុក ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម៕