អត្ថបទក្រុមហ៊ុន

កម្មវិធី CamID បន្ថែមហ្គេមថ្មី៥០ទៀត ដែលធ្វើឲ្យការកម្សាន្តកាន់តែសម្បូរបែបនិងរីករាយ


ប្រសិនបើអ្នកចូលចិត្តហ្គេមកម្សាន្ត ឬកំពុងស្វែងរកអ្វីៗដើម្បីលេងកម្សាន្តឲ្យបានសប្បាយរីករាយនៅលើអនឡាញ នេះជាដំណឹងល្អសម្រាប់អ្នក ។ កម្មវិធី CamID ដែលទទួលបានពានរង្វាន់របស់ មិត្តហ្វូន ទើបតែបានដាក់បញ្ចូលបន្ថែមនូវហ្គេមជាច្រើនថែមទៀតដើម្បីបម្រើដល់ការកម្សាន្តរបស់អ្នក ដោយឥតគិតថ្លៃ ។
កម្មវិធី CamID បន្ថែមហ្គេមថ្មី៥០ទៀត ដែលធ្វើឲ្យការកម្សាន្តកាន់តែសម្បូរបែបនិងរីករាយ
ដោយ

យោងតាម​ការ​ឲ្យ​ដឹងពីក្រុមហ៊ុនមិត្តហ្វូន ហ្គេម​ដែល​លេង​ដោយ​សេរី​និង​ឥត​គិតថ្លៃ​ជាង ៥០ហ្គេម ត្រូវ​បាន​បញ្ចូលទៅក្នុង​កម្មវិធី ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​លេង​និង​សន្សំពិន្ទុ​ដើម្បី​ឈ្នះ​រង្វាន់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ថែមទៀត​ផង ក្នុង​នោះ​រង្វាន់រួមមាន កាតកោស ទិន្នន័យប្រើប្រាស់​អ៊ីនធឺណិត និង​វត្ថុ​
អនុស្សាវរីយ៍​ជាច្រើន​ទៀត ។ លោក ញ៉ុង ឌិនថន អគ្គនាយករង​ក្រុមហ៊ុន មិត្តហ្វូន បាន​មានប្រសាសន៍​ថា ការផ្ដល់​ជូន​ថ្មីនេះ គឺដើម្បី​ឲ្យ​អ្នកប្រើប្រាស់​កម្មវិធី​ CamID ទទួលបាន​បទពិសោធន៍​កម្សាន្ត​សប្បាយ​ផង និង​ឈ្នះ​រង្វាន់ ផង ។

លោក ឌិនថន មានប្រសាសន៍ដូច្នេះថា «ហ្គេមទាំងនេះ គឺមិនគិតថ្លៃ​ទេ ។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ត្រូវ​ចូលទៅ AppStore, PlayStore ឬ AppGallery ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី CamID ថ្មី​ចុង​ក្រោយ​បំផុត ។ បន្ទាប់​មក​ អ្នកអាច​ទទួល​បទពិសោធន៍​កម្សាន្តលេង​ជាមួយ​ហ្គេមជាង ៥០នេះ បន្ថែម​លើ​អ្វីៗដ៏​សម្បូរ​បែប​ដែល​មាន​ស្រាប់​នៅក្នុង​កម្មវិធី​នេះ​ ។ ខណៈ​កំពុង​លេង​ហ្គេម​ទាំងនេះ អ្នក​ក៏នឹងសន្សំបានពិន្ទុ​ដើម្បី​ឈ្នះរង្វាន់​ផងដែរ ។»

លោក ឌិនថន បានបន្ថែមថា «កម្មវិធី CamID ទើបតែ​ទទួល​បាន​ពានរង្វាន់​ជា​ “កម្មវិធី​កម្សាន្ត​ល្អដាច់​គេ​​ប្រចាំឆ្នាំ” ហើយ​មាន​កម្មវិធីកម្សាន្ត​ជាច្រើន​ដែលបានដាក់បញ្ចូលបន្ថែម ដើម្បី​បំពេញ​តម្រូវការ​កម្សាន្ត​របស់​អ្នកប្រើប្រាស់ ។» 

ក្រុមហ៊ុន​បាន​បញ្ជាក់ថា​ សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ​មិត្តហ្វូន គឺអាច​ចូលប្រើកម្មវិធី CamID ដោយ​មិន​អស់​ថ្លៃ​ប្រើអ៊ីនធឺណិត​ឡើយ ។ កម្មវិធី CamID ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ មិត្តហ្វូន ដែលឈាន​មុខ​គេ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យាឌីជីថល បាន​ឈ្នះពានរង្វាន់​ជា «App កម្សាន្តល្អដាច់គេ​ប្រចាំឆ្នាំ» ពី​ស្ថាប័ន​ Globee Awards ដែលជា​ស្ថាប័ន​អន្តរជាតិ​ផ្ដល់​ពានរង្វាន​និង​ចំណាត់ថ្នាក់​ធុរកិច្ច​ដ៏ល្បីល្បាញ​នៅលើ​ពិភព​លោក ។

CamID ប្រៀបដូចជា​លិខិតឆ្លងដែន​ឌីជីថលមួយ​សម្រាប់​ការកម្សាន្ត​និង​សេវាកម្ម​អនឡាញ​សំខាន់ៗ​ជាច្រើន​សម្បូរ​បែប សម្រាប់អ្នក​ប្រើប្រាស់​សេវាទូរសព្ទ​គ្រប់​ប្រព័ន្ធ ៕
None



អត្ថបទបន្ទាប់


វេរភ្លាម ឈ្នះភ្លាម! រហូតដល់ ៤លានរៀល នៅតាមភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស

ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាចូលឆ្នាំសាកលខាងមុខនេះ ថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្…

ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន Total Cambodge ចុះកិច្ចព្រមព្រៀងការចាប់ដៃគូលើសេវាទូទាត់ប្រាក់បែបឌីជីថល

ធនាគារ កាណាឌីយ៉ា ដែលជាអ្នកផ្តល់សេវាធនាគារឌីជីថល និងហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន Total Cambodge ដែលជាសាខារបស់ក្រុមហ៊ុន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ