អត្ថបទក្រុមហ៊ុន

CamID App កម្មវិធីកម្សាន្តដ៏សម្បូរបែបដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ


CamID គឺជា App ដែលមានមុខងារពិសេសៗដ៏ពេញនិយមបំផុត ដែលអភិវឌ្ឍដោយ មិត្តហ្វូន ដែលប្រៀបដូចជាលិខិតឆ្លងដែនឌីជីថល សម្រាប់ចូលទៅកាន់វេទិកាឌីជីថលដែលផ្ដល់ការកម្សាន្តដ៏សម្បូរបែប និងសេវាកម្មអនឡាញសំខាន់ៗ ដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់រូប ។
CamID App កម្មវិធីកម្សាន្តដ៏សម្បូរបែបដែលកំពុងពេញនិយម

CamID App ជា​មជ្ឈមណ្ឌល​ឌីជីថល​មួយសម្រាប់​អ្នកប្រើប្រាស់​គ្រប់រូប - ក្នុង​នោះរាប់ទាំង​អ្នក​ប្រើប្រាស់ក្រៅប្រព័ន្ធ - ដែល​ដាក់បញ្ចូល​គ្នា​នូវ​គ្រប់​មុខងារ​ពិសេសៗ​ពី​កម្មវិធី MyMetfone, Mocha App និង​ Cinema Service នៅក្នុង App នេះ​តែមួយ ។

CamID App មាន​មុខងារ​ពេញនិយមបំផុត​ចំនួន ៣ ដែល​ផ្ដល់​ការកម្សាន្ត​ដល់​អ្នកប្រើប្រាស់ ជាមួយនឹង​ភាពយន្ត​ ហ្គេម និង​កម្មវិធីកម្សាន្ត​ដ៏សម្បូរបែប​ជាច្រើន​ផ្សេងទៀត និងអនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​គ្រប់គ្រង​ការប្រើប្រាស់​ទិន្នន័យរបស់ខ្លួនប្រចាំថ្ងៃបាន ផងដែរ ។

លោក ញ៉ុង ឌិនថន អគ្គនាយករង​ក្រុមហ៊ុន​ មិត្តហ្វូន បានមានប្រសាសន៍ថា CamID App បើក​ទូលាយ​ដល់​អ្នក​ប្រើប្រាស់​ទូរសព្ទដៃគ្រប់ប្រព័ន្ធ រួមទាំង​ប្រព័ន្ធ​ក្រៅពី​មិត្តហ្វូន ផងដែរ ។

លោក ញ៉ុង ឌិនថន មានប្រសាសន៍ដូច្នេះថា « អ្នកប្រើប្រាស់​ទូរសព្ទដៃគ្រប់ប្រព័ន្ធ​អាច​ចុះ​ឈ្មោះ​ប្រើ​ប្រាស់ App នេះ​បាន ប៉ុន្តែ សម្រាប់អតិថិជន​របស់​មិត្តហ្វូន នឹងទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ថែមទៀត ។ អតិថិជន​មិត្តហ្វូនអាចប្រើប្រាស់ CamID App ជាមួយនឹងទិន្នន័យ​ឥតគិតថ្លៃ រីឯ​អតិថិជន​ថ្មីរបស់​មិត្តហ្វូន ដែល​ទើបតែដោនឡូត CamID App ក៏នឹង​ទទួល​បានទិន្នន័យ 1GB ដោយ​ឥត​គិត​ថ្លៃ។»

CamID App គឺជា​កម្មវិធី​ដំបូងគេបង្អស់​នៅ​កម្ពុជា ដែល​ផ្ដល់​ដល់​អ្នកប្រើប្រាស់​នូវ​មាតិកា​ឌីជីថល​ដ៏​ពេញ​និយមបំផុត ដោយគ្មាន​ការរំខាន​ពីការផ្សាយពាណិជ្ជកម្ម ព្រមទាំង​ផល​ប្រយោជន៍​ជាច្រើន​ផ្សេងទៀត ។ មុខងារពិសេស​និង​ពេញនិយមបំផុត​មួយចំនួន រួមមាន Cinema, eSport និង Metfone+ និង​មុខងារ​ជាច្រើនទៀត ។

Cinema គឺជា​មុខងារមើល​ភាពយន្ត​ដែល​ងាយស្រួលប្រើបំផុត ដែលអ្នកប្រើប្រាស់អាច​មើល​ភាពយន្ត​ដ៏ច្រើន​សម្បូរ​បែបនិងពេញនិយម​ ដែល​មានទាំងការបញ្ចូលសំឡេង ឬមាន​អក្សរបកប្រែជាភាសាខ្មែរ ។ កម្មវិធី eSport មិនត្រឹមតែផ្ដល់​នូវមាតិកា​កីឡាអេឡិកត្រូនិកដ៏សម្បូរបែប​ប៉ុណ្ណោះនោះទេ ប៉ុន្តែ វាក៏ជា​សហគមន៍​នៃអ្នក​ចូលចិត្តនិង​ស្រឡាញ់កីឡាអេឡិចត្រូនិក ផងដែរ ។

មុខងារពិសេសមួយទៀតរបស់ CamID គឺ Metfone+ ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​គ្រប់គ្រង​ព័ត៌មានស៊ីមកាត សមតុល្យទឹកប្រាក់​ និង​ប្រវត្តិនៃការកាត់ទឹកប្រាក់នៅក្នុងគណនី​របស់ខ្លួន និង​ប្រើប្រាស់​សេវាឌីជីថល​ជាច្រើន​ផ្សេង​ទៀត ដោយសប្បាយរីករាយ ។

មិត្តហ្វូន គឺជា​ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយ​នៅក្នុង​ប្រទេសកម្ពុជា ដែលមាន​ហេដ្ឋា​រចនា​​សម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដោយរួមមាន​ស្ថានីយ​ផ្សាយ​សេវាជាង ១ម៉ឺន​១ពាន់​ស្ថានីយ មាន​បណ្ដាញ​ខ្សែកាបអុបទិកជាង ២ម៉ឺន៣ពាន់គីឡូម៉ែត្រ ដែលគ្របដណ្ដប់​លើ​គ្រប់​តំបន់​ទីប្រជុំជន និង​ផ្ដល់​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជា ជាង ៩លាននាក់ ។

ស្របពេលជាមួយគ្នានេះដែរ គោលដៅរបស់មិត្តហ្វូន​នៅក្នុងបណ្ដាឆ្នាំខាងមុខ គឺ​ក្លាយខ្លួន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យាឌីជីថល​លេខ១ នៅក្នុងប្រទេស​កម្ពុជា ផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុន​កំពុងផ្ដោតសំខាន់​លើ​ការផ្ដល់​កម្មវិធី​ឌីជីថល​កាន់តែច្រើន​សម្បូរបែប​ថែមទៀត ដូចជា eMoney សម្រាប់សេវាទូទាត់​ប្រាក់​តាម​ឌីជីថល, CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម, SelfCare, ប្រព័ន្ធ SIS សម្រាប់​ការគ្រប់គ្រង​សាលារៀន និង​កម្មវិធីជាច្រើន​ថែមទៀត ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយលក់ភាគហ៊ុនតម្លៃ ១,៥ពាន់លានដុល្លារពីធនាគារ Shengjing តើក្រុមហ៊ុន Evergrande នឹងមានក្ដីសង្ឃឹមយ៉ាងណាបន្ដទៀត?

ព័ត៌មាន
ដើម្បីជៀសផុតពីការជំពាក់បំណុលរបស់ខ្លួនកុំឲ្យវ័ណ្ដកពេក ក្រុមហ៊ុនចិន Evergrande បានបង្ហើបឲ្យដឹងនៅថ្ងៃពុធទី ២៩កញ្ញាថា ខ្លួនគ្រោងនឹងលក់ភាគហ៊…

តម្លៃប្រេងឆៅ និងធ្យូងថ្មហក់ឡើង កំពុងដាក់សម្ពាធដល់ទីផ្សារភាគហ៊ុននៅអាមេរិក

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈ ដែលរាប់ចាប់ពីប្រេងឆៅ ទៅដល់ ធ្យូងថ្ម បន្តកើនឡើងនៅទូទាំងសកលលោក ដែលបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងថា សកលលោក អាចនឹងជួបបញ្ហាអតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ