កូវីដ១៩នៅកម្ពុជា

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៤៤នាក់ទៀតខណៈអ្នកជាសះស្បើយមាន២៩នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៥ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៤៤នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន២៩នាក់។
បុគ្គលិកសុខាភិបាលកំពុងយកសំណាកពលរដ្ឋនៅផ្សារចាស់ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០២១។ រូបភាព៖ អេង ថារិទ្ធ/ខេមបូណូមីស
ដោយ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង៣៤៤​នាក់​នោះ មាន៣៣៩ករណីជាការចម្លង​ក្នុង​សហគមន៍នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» រីឯ៥ករណីទៀតជាអ្នកដំណើរមកពីក្រៅប្រទេស ស្រប​ពេល​ដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​៤០នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង​។

សម្រាប់​អ្នក​វិជ្ជមាន​ករណីសហគមន៍ទាំង៣៣៩នាក់ រួមមាន២៤៣ករណីរកឃើញនៅរាជធានីភ្នំពេញ, កណ្តាល៨ករណី​, ស្វាយរៀង៧១ករណី ​ខេត្តព្រះសីហនុ៦ករណី, កោះកុង ៥ករណី, សៀមរាប ១ករណី តាកែវ៣ករណី និងខេត្តក្រចេះ២ករណី។

សូម​បញ្ជាក់​ដែរ​ថា គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៥២១៨នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ២៣១៩នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន២៨៥៨នាក់​ និងស្លាប់បាត់បង់ជីវិត​ចំនួន៣៦នាក់៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធររាជធានីភ្នំពេញ កំពុងស្វែងរកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ ឲ្យមកបង្ហាញខ្លួនក្នុងពេល​៣ថ្ងៃ

ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសស្វែងរកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ ដែលមានទីលំនៅ នៅរាជធានីភ្នំពេញ ឲ្យចេញមកបង្ហាញខ្លួនជាបន្ទាន់ បើម...

ឥណ្ឌា​ក្លាយ​ជា​ប្រទេសទី៦០ ដែល​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​រុស្ស៊ី Sputnik V

ព័ត៌មាន
នៅដើម​សប្ដាហ៍នេះ ឥណ្ឌា​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​​ នូវ​វ៉ាក់សាំង​កូវីដ​-១៩ ដែល​ផលិត​ដោយ​ប្រទេស​រុស្ស៊ី ឈ្មោះ វ៉ាក់សាំង Sput...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ