
កាលពីអំឡុងឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ឥណ្ឌាមានទំហំ៣,៥ទ្រីលានដុល្លារអាម៉េរិក ហើយពេលនេះ ធនាគារយក្សអាម៉េរិក Morgan Stanley បានព្យាករថា ទំហំសេដ្ឋកិច្ចឥណ្ឌា នឹងឈានដល់៤,៧ទ្រីលានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០២៦ ដែលនឹងជូយឱ្យឥណ្ឌា ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុទី៤ ក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាម៉េរិក មហាយក្សចិន និងប្រទេសអាល្លឺម៉ង់ នៅក្នុងឆ្នាំនោះ។ ធនាគារនេះ បានព្យាករទៀតថា នៅត្រឹមឆ្នាំ២០២៨ ទំហំសេដ្ឋកិច្ចរបស់ឥណ្ឌា នឹងឈានដល់៥,៧ទ្រីលានដុល្លារអាម៉េរិក ដែលនឹងវ៉ាឈ្នះប្រទេសអាល្លឺម៉ង់ ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣ក្នុងពិភពលោក។
យោងតាមធនាគារយក្សអាម៉េរិក Morgan Stanley បានឱ្យដឹងថា ប្រទេសឥណ្ឌា មានសេដ្ឋកិច្ចធំបំផុតទី១២ ក្នុងពិភពលោកអំឡុងឆ្នាំ១៩៩០ ប៉ុន្តែបានធ្លាក់ចំណាត់ថ្នាក់មកដល់លេខ១៣វិញនៅឆ្នាំ២០០០ មុនពេលឡើងចំណាត់ថ្នាក់ក្លាយជាសេដ្ឋកិច្ចធំបំផុតទី៩ នៅក្នុងឆ្នាំ២០២០ និងឡើងជាសេដ្ឋកិច្ចធំបំផុតទី៥នៅក្នុងឆ្នាំ២០២៣។
ការព្យាករបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌា នឹងមានចំណែកគ្របដណ្ដប់ពី៣,៥% ឈានដល់៤,៥%នៃ GDP របស់ពិភពលោកទាំងមូលនៅត្រឹមឆ្នាំ២០២៩៕
ដោយ: តែម សុខុម