ទាហានកម្ពុជា ទាំង១៨រូប

តើទាហានកម្ពុជា ទាំង១៨រូប អាចមានសង្ឃឹមទទួលបានការដោះលែងទេ ក្រោយមេបក្សភូមិចៃថៃ ក្លាយជាមេដឹកនាំថ្មីរបស់ថ្មី?


គិតមកទល់ពេលនេះមានរយៈពេល៣៨ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជា ចំនួន១៨នាក់ ត្រូវបានទ័ពថៃ ចាប់យកទៅ និងឃុំខ្លួនដោយខុសច្បាប់ បើទោះបីរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវបន្តហើយម្តងទៀត និងពឹងឱ្យស្ថាប័នអន្តរជាតិ ជួយអន្តរាគមន៍យ៉ាងណាក៏ដោយ។ អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គម បានវាយតម្លៃថា ការមិនព្រមប្រគល់កងកម្លាំងទាំង១៨នាក់ មកឱ្យកម្ពុជា វិញនេះ អាចដោយសារកងថៃ ទុកពួកគេធ្វើឈ្នាន់ ដើម្បីដាក់សម្ពាធមកលើកម្ពុជា។
ទាហានកម្ពុជា ទាំង១៨រូប
ដោយ

តើទាហានកម្ពុជា ទាំង១៨នាក់ អាចមានសង្ឃឹមទទួលបានការដោះលែងត្រឡប់មកជួបជុំក្រុមគ្រួសារពួកគេវិញទេ ក្រោយមេបក្សភូមិចៃថៃ ក្លាយជាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ជំនួសលោកស្រី ផែថងថាន?

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ទោះបីថៃ រកឃើញនាយករដ្ឋមន្ត្រីថ្មីក៏ដោយ តែទាហានកម្ពុជា ទាំង១៨រូប ហាក់គ្មានសង្ឃឹមទទួលបានការដោះលែងនោះទេ ព្រោះអំណាចនៃការសម្រេចចិត្តស្ថិតនៅលើក្រុមយោធា។ ប៉ុន្តែបើអំណាចយោធា និងរាជវាំងចុះខ្សោយនោះទើបទាហានកម្ពុជា មានសង្ឃឹមទទួលបានការដោះលែង។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ការដែលទាហានថៃ ឃាត់ខ្លួនទាហានខ្មែរទុកនេះ អាចដោយសារពួកគេទុកធ្វើជាឈ្នាន់នយោបាយ ដើម្បីដាក់សម្ពោធមកលើរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះលោកស្នើឱ្យរដ្ឋភាគីពាក់ព័ន្ធលើកយកបញ្ហាទាហានកម្ពុជាទាំង១៨នាក់មកពិភាក្សាពេលមានជំនួបលើកក្រោយជាមួយប្រទេសថៃ។ ​

ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ រំពឹងថា ថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី លោក អានុទីន ឆានវីរៈកុល ទំនងជាអាចមានការដោះលែងកងទ័ពកម្ពុជា ទាំង១៨រូប ឱ្យមានសេរីភាពឡើងវិញ។ អ្នកជំនាញរូបនេះយល់ឃើញថា ស្របពេលអំណាចនៅក្នុងប្រទេសថៃ ត្រូវបានគ្រប់គ្រងដោយក្រុមយោធាក្រោមការដឹកនាំរបស់ស្ដេចថៃ ដូច្នេះរដ្ឋាភិបាលថ្មីរបស់ថៃ គួរតែចាប់យកច្បាប់អន្តរជាតិ ដោយមានការចូលរួមពីប្រទេសទី៣ ក្នុងការដោះស្រាយបញ្ហាជម្លោះជាមួយកម្ពុជា ដើម្បីស្ដារទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងគ្នាឡើងវិញ។

គួរបញ្ជាក់ថា ក្រោមការជួយអន្តរាគមន៍ពីមហាអំណាចអាម៉េរិក និងចិន ដែលមានម៉ាឡេស៊ីជាប្រធានប្ដូរវេនអាស៊ានជាអ្នកសម្របសម្រួល កម្ពុជាជាមួយថៃនៅទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានព្រមព្រៀងឱ្យមានបទឈប់បាញ់រវាងគ្នា និងគ្នា ហើយនៅថ្ងៃដដែលនោះបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន ទាហានកម្ពុជាចំនួន២១រូបត្រូវបានទាហានថៃប្រើល្បិចចាប់ខ្លួនដោយខុសច្បាប់ ប៉ុន្តែទាហានម្នាក់បានរត់រួចខ្លួន និងពីរនាក់ត្រូវបានដោះលែងក្នុងសភាពទ្រុឌទ្រោម ហើយនៅសល់១៨រូបទៀតមិនទាន់បានដោះលែងនោះទេ បន្ទាប់ពីថៃធ្លាប់បានសន្យាថាបញ្ជូនមកឱ្យកម្ពុជាមកវិញ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើការសងត្រលប់របស់ពលរដ្ឋនៅក្នុងខេត្តជាប់ព្រំដែនជាមួយថៃ មានស្ថានភាពយ៉ាងណា?

ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានធ្វើឱ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី និងបានបង្កផលប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ