វ៉ាក់សាំងកូវីដ១៩-ឥណ្ឌា

ឥណ្ឌាគ្រោងបង្កើនថវិកាសម្រាប់វ៉ាក់សាំងកូវីដ-១៩ ដល់៦ពាន់លានដុល្លារនៅឆ្នាំ២០២១


រដ្ឋាភិបាលឥណ្ឌាមានគម្រោងបង្កើនខ្ទង់ថវិកាលើការចំណាយលើវ៉ាក់សាំងកូវីដ-១៩ ជាង ៦ពាន់២រយលានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ចាក់ជូនពលរដ្ឋរបស់ខ្លួន ដែលកំពុងមានតម្រូវការវ៉ាក់សាំងយ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះបើតាមប្រភពចំនួនពីរ ពីខាងរដ្ឋាភិបាលឥណ្ឌា ប្រាប់ទៅទីភ្នាក់ងារសាព័ត៌មាន Reuters។
ដំណើរការចាក់វ៉ាក់សាំងឲ្យពលរដ្ឋឥណ្ឌា រូបភាព៖ Xinhua
ដោយ

រដ្ឋាភិបាលឥណ្ឌានឹងបង្កើនថវិកាឲ្យដល់ជាង៦ពាន់លានដុល្លារ លើការចំណាយសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់ឆ្នាំសារពន្ធនេះ ដោយរាប់ចាប់ពីខែមេសា២០២១ ដល់ខែមេសាឆ្នាំ២០២២។

គម្រោងថវិកាចំណាយលើវ៉ាក់សាំងកូវីដ១៩ក្នុងឆ្នាំនេះរបស់ឥណ្ឌាមានការកើនឡើងជាង១ពាន់៣រយលាន បើធៀបនឹងឆ្នាំសារពើពន្ធ២០២០ ពោលគឺនៅឆ្នាំមុនមានតែប្រមាណជាង ៤ពាន់៨រយលានដុល្លារអាមេរិកប៉ុណ្ណោះ។

ការបង្កើនថវិកាដូចនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារីន ដ្រាម៉ូឌី បានរងការិះគន់ជាថ្មីម្តងទៀតយ៉ាងចាស់ដៃ ជុំវិញគោលនយោបាយរបស់លោក ដែលទាមទារឲ្យបណ្តារដ្ឋដែលឋិតនៅក្រោមរដ្ឋសហព័ន្ធឥណ្ឌាទាំងអស់ ត្រូវបង់ថ្លៃចាក់វ៉ាក់សាំងរៀងៗខ្លួនសម្រាប់ពលរដ្ឋរបស់គេ ដែលមានអាយុក្រោម ៤៥ឆ្នាំ។

មែនទែនទៅ លោកណារីន ដ្រាម៉ូឌី បានក្លាយជាផ្ទាំងស៊ីបនៃការរិះគន់ជាញឹកញាប់ ចាប់តាំងពីកូវីដ១៩បានផ្ទុះឡើងកាលពីប៉ុន្មានជាង២ខែមុន។ លោកត្រូវបានគេរិះគន់ថា មើលស្រាលលើកូវីដ១៩ និងទប់ស្កាត់មិនបានល្អ ក្រោយមកទៀត លោកត្រូវបានគេរិះគន់ពីភាពយឺតយ៉ាវខ្លាំងនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ឥណ្ឌា។

យ៉ាងណាមិញ កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ លោក ម៉ូឌី តាមរយៈកញ្ចក់ទូរទស្សន៍ បានប្រកាសកែតម្រូវគោលនយោបាយរបស់លោកវិញដោយបានធានាថា មនុស្សពេញវ័យទាំងអស់នៅឥណ្ឌានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២១មិថុនាខាងមុខនេះតទៅ។

នាយករដ្ឋមន្ត្រីចាស់វស្សារូបនេះ ថែមទាំងបានយល់ព្រមឲ្យមន្ទីរពេទ្យឯកជនទាំងអស់នៅទូទាំងប្រទេស ទិញយកវ៉ាក់សាំងប្រមាណ ២៥%ពីរដ្ឋាភិបាល យកទៅប្រើប្រាស់ឬធ្វើអាជីវកម្ម ក្នុងតម្លៃមិនលើសពី២ដុល្លារក្នុងមួយដូសនោះទេ។

គួរជម្រាបថា បច្ចុប្បន្នឥណ្ឌាកំពុងប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ចំនួន២ប្រភេទ ក្នុងនោះមានវ៉ាក់សាំង AstraZeneca របស់អង់គ្លេសដែលផលិតនៅប្រទេសឥណ្ឌាដោយវិទ្យាស្ថានសេរ៉ូម និងមួយប្រភេទជាវ៉ាក់សាំងដែលឥណ្ឌាស្រាវជ្រាវ និងផលិតដោយខ្លួនឯងឈ្មោះថា បារ៉ាត់ បាយអូតិច (Bharat Biotech)។ ខណៈដែរវ៉ាក់សាំង SputnikV របស់រុស្សីដែលឥណ្ឌាកម្មង់ទិញ នឹងត្រូវយកមកប្រើប្រាស់នៅពាក់កណ្តាលខែមិថុនានេះហើយ។

សូមបញ្ជាក់ថា បើគិតមកទល់ពេលនេះមានពលរដ្ឋឥណ្ឌាតែជាង ៣,៤% ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋពេញវ័យប្រមាណ ៩៥០លាននាក់ដែលបានទទួលវ៉ាក់សាំងទាំង២ដូសពីរដ្ឋាភិបាលឥណ្ឌា។ ដោយឡែក ចំនួនអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅឥណ្ឌាវិញ មកទល់ពេលនេះមានការថមថយចុះច្រើនហើយ ដោយគិតត្រឹមថ្ងៃទី ៨ ខែមិថុនា ចំនួនអ្នកឆ្លងថ្មីមានក្រោម១០ម៉ឺននាក់ប៉ុណ្ណោះ ដែលជាតួលេខទាបបំផុតក្នុងរយៈពេលជាង២ខែមកនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានៅតែកំពុងរកឱកាសនាំចេញអង្ករទៅកាន់បណ្ដាប្រទេសអាស៊ាន!

ព័ត៌មាន
ជាច្រើនឆ្នាំមកហើយ កម្ពុជានៅតែកំពុងសំឡឹងរកមើលទីផ្សារនាំចេញអង្ករទៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសហ្វីលីពីនតែម្ដង ដោយសង្ឃឹមថា…

ថៃសម្រុកចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ខណៈដែលការឆ្លងកូវីដ-១៩រលកទី៣ នៅតែបន្ដវាយប្រហារ

ព័ត៌មាន
ទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសថៃ ដែលបានអូសបន្លាយពេលជាយូរមកហើយនោះ ឥឡូវនេះ បានចាប់ផ្ដើមសម្រុកចាក់ជូនពលរដ្ឋហើយ ចាប់តាំងពីថ្ងៃចន្ទដើមសប្ដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ