ផលប៉ះពាល់ពី​​កូវីដ-១៩

តើប្រទេសណាខ្លះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេពីវិបត្តិកូវីដ-១៩?


សេដ្ឋកិច្ចវិទូជាច្រើនរូប បានអះអាងថា ប្រទេសហ្វីលីពីន គឺជាអ្នករងគ្រោះខ្លាំងជាងគេបំផុតពី វិបត្តិមេរោគកូវីដ-១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈប្រទេសក្នុងតំបន់ផ្សេងៗទៀត កំពុងតែព្យាយាមប្រយុទ្ធប្រឆាំងនឹងបញ្ហានេះហើយ ក្នុងនោះ ប្រទេសថៃ ក៏ជាអ្នករងគ្រោះខ្លាំង លំដាប់ទី ២ បន្ទាប់ពី ហ្វីលីពីនផងដែរ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
តើប្រទេសណាខ្លះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេពីវិបត្តិកូវីដ-១៩?
ដោយ

បើតាម​ការព្យាករ​ដែលរៀប​ចំ​ឡើង​ដោយ សារព័ត៌មាន​ Bloomberg​ បានបង្ហាញ​ថា សេដ្ឋកិច្ច​ប្រទេស​ហ្វីលីពីន គឺធ្លាក់ចុះ​ខ្លាំង​ជាងគេ ដែលកាល​ពីដើម​ឆ្នាំ ២០២០ រំពឹង​នឹងរក្សា​បាន​នូវកំណើន​ ៦% ប៉ុន្តែ​នៅពេលនេះ គឺអាច​ធ្លាក់ចុះ​ដល់​ទៅ ៩% សម្រាប់​ឆ្នាំ ២០២០នេះ ពោលគឺ​ធ្លាក់ចុះ​ដល់ទៅ ១៥​ពិន្ទុ​ភាគរយ។

ដោយឡែក សម្រាប់​ប្រទេសថៃ ជាអ្នក​រងគ្រោះ​បន្ទាប់​ ដោយ​បាត់បង់​អស់ ១០ពិន្ទុ​ភាគរយ​នៃសេដ្ឋកិច្ចជាតិ ខណៈ​ប្រទេស​ម៉ាឡេស៊ី បាត់បង់ ៩,៨ពិន្ទុភាគរយ។

កាលពី​សប្តាហ៍មុន ធនាគារ​កណ្តាល​ហ្វីលីពីន បានធ្វើការ​កាត់​អត្រា​គោលនយោបាយ​ជាតិ ដើម្បី​ជួយ​ស្រោច​ស្រង់ដល់​សេដ្ឋកិច្ច​ដែលមាន​ភាព​ទន់ខ្សោយ ដោយសារតែ​វិបត្តិ​មេរោគ​កូវីដ-១៩ និងគ្រោះ​ធម្មជាតិ ដែលមាន​ខ្យល់ព្យុះ​ជាច្រើន កើតឡើង​ផ្ទួនៗគ្នា។

សម្រាប់​ប្រទេសថៃ គឺអាចគ្រប់​គ្រង​ស្ថានការណ៍​មេរោគ​កូវីដ-១៩​បានល្អ ក៏ប៉ុន្តែ វិស័យ​ទេសចរណ៍​របស់ថៃ ត្រូវជាប់​គាំង​ដោយសារតែ​ការរឹត​បន្តឹង​លើជើង​ហោះហើរ​អន្តរជាតិ ខណៈភាព​ចុះទន់​ខ្សោយ​នៃតម្រូវការ​ប្រើប្រាស់​របស់​សកលលោក បានធ្វើឲ្យ​ការនាំចេញ​របស់​ថៃ ថមថយ​ផងដែរ ដែលធ្វើ​ឲ្យ សេដ្ឋកិច្ច​ថៃ អាចនឹង​ធ្លាក់ចុះ ៧% ក្នុងឆ្នាំ ២០២០នេះ។

គួរជម្រាបដែរថា ប្រទេស​វៀតណាម ត្រូវបានគេ​មើល​ឃើញថា ធ្វើបាន​ល្អ​ជាងគេ​បំផុត និង​រងគ្រោះ​តិចជាងគេ​នៅក្នុង​តំបន់ ដែលការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច ផ្លាស់ប្តូរ​ពី ៣,៩% មកនៅ​ត្រឹម ២,៨% ប៉ុណ្ណោះ ​ក្នុងឆ្នាំ ២០២០នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមទទួលបានការទាក់ទាញការវិនិយោគលើសួនឧស្សាហកម្មនៅតាមមាត់សមុទ្រកាន់តែខ្លាំង

ព័ត៌មាន
សួនឧស្សាហកម្មនៅតាមតំបន់ឆ្នេរសមុទ្រ របស់ប្រទេសវៀតណាម បានទាក់ទាញការវិនិយោគកាន់តែខ្លាំងក្លា ពីវិនិយោគិនក្នុងស្រុក ក៏ដូចជាវិនិយោគិនជាច្រើន…

រាជរដ្ឋាភិបាលថៃច្រានចោលព័ត៌មានថា មានគម្រោងខ្ចីបំណុល ១០០ពាន់លានដុល្លារនៅឆ្នាំ២០២១!

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ តាមរយៈការិយាល័យគ្រប់គ្រងបំណុលសាធារណៈ បានច្រាលចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយរបស់ថៃ ដែលថារាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ