Advertisement
សុខភាព

ទៅ​អនាគត មនុស្ស​អាច​ប្រើ​សរីរាង្គ​ផ្សាំ​ក្នុង​ខ្លួន​សត្វ​ជ្រូក?


បន្ទាប់​ពី​ការ​សាក​ល្បង​និង​កំហុស​ជា​ច្រើន​ឆ្នាំ អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​រឿង​មួយ​ដែល​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ៖ ពួកគេ​បាន​បណ្ដុះ​កោសិកា​មនុស្ស​នៅ​ក្នុង​អំប្រ៊ីយ៉ុង​ជ្រូក។ តើ​ហេតុអ្វី​បាន​ជា​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​រឿង​ដូច្នេះ ?
អ្នក​វិទ្យាសាស្ត្រ​បណ្ដុះ​កោសិកា​មនុស្ស​ជ្រូក​លើក​ដំបូង​ដោយ​ជោគជ័យ
ដោយ
អំពី សុខភាព 266
Advertisement

អ្នកវិទ្យាសាស្ត្រជាច្រើនបាននិងកំពុងធ្វើពិសោធន៍លើការបណ្ដុះសរីរាង្គរបស់សត្វមួយនៅក្នុងខ្លួនរបស់សត្វមួយប្រភេទទៀត។ ឧទាហរណ៍ ថ្មីៗនេះមានសេចក្ដីរាយការណ៍ថា អ្នកវិទ្យាសាស្ត្របានបណ្ដុះលំពែងកណ្ដុរប្រមេះនៅក្នុងខ្លួនកណ្ដុរប្រែង។ 

គោលដៅសំខាន់បំផុតនៃការងារនេះ គឺបណ្ដុះសរីរាង្គមនុស្សនៅក្នុងខ្លួនសត្វដទៃ ដើម្បីបញ្ចប់បញ្ហាកង្វះសរីរាង្គ ដែលមនុស្សជាច្រើនត្រូវចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីផ្សាំសរីរាង្គ។

ឥឡូវនេះ ដោយប្រើប្រាស់វិធីសាស្ត្រស្រដៀងគ្នានឹងការបង្កាត់សរីរាង្គកណ្ដុរប្រមេះ-កណ្ដុរប្រែង អ្នកវិទ្យាសាស្ត្របានបង្កើតអំប្រ៊ីយ៉ុងមនុស្ស-ជ្រូកដំបូងបង្អស់ ដែលលំបាកជាងអ្វីដែលអ្នកគិតទៅទៀត។ ការបណ្ដុះកោសិកានៃសត្វមួយប្រភេទឲ្យរស់រានមានជីវិតនៅក្នុងសត្វមួយប្រភេទទៀតដែលជាពូជខុសគ្នាទាំងស្រុង គឺជាការលំបាកបំផុត ហើយអ្នកវិទ្យាសាស្ត្របរាជ័យជាច្រើនឆ្នាំមកហើយ។

Advertisement

សូម្បីឥឡូវនេះ ការរកឃើញដ៏អស្ចារ្យមួយនេះស្ថិតនៅជាដំណាក់កាលបឋមនៅឡើយ។ ក្នុងចំណោមកោសិកាមនុស្ស-ជ្រូកបណ្ដុះ ១០០,០០០កោសិកា គឺមានតែមួយប៉ុណ្ណោះដែលលូតលាស់ទៅជាកោសិកាមនុស្សសុទ្ធ។ 

ប្រសិនបើអ្នកវិទ្យាសាស្ត្របណ្ដុះអំប្រ៊ីយ៉ុងនេះរហូតដល់ពេញវ័យ សរីរាង្គនេះអាចនឹងមិនមានកោសិកាមនុស្សគ្រប់គ្រាន់ដើម្បីឲ្យខ្លួនមនុស្សស្គាល់ឡើយ ដែលជាហេតុនាំឲ្យខ្លួនប្រាណមនុស្សច្រានចោលសរីរាង្គនេះ ហើយអាចធ្វើឲ្យអ្នកជំងឺស្លាប់បាន។ 

មូលហេតុនេះហើយទើបគេចាំបាច់ត្រូវធ្វើការសិក្សាច្រើនថែមទៀត ដើម្បីកែលម្អបច្ចេកទេសនេះ ហើយសង្ឃឹមថា នៅថ្ងៃណាមួយ វានឹងត្រួសត្រាយផ្លូវសម្រាប់ការបន្សាំសរីរាង្គមនុស្សលើកដំបូងបង្អស់នៅក្នុងសរីរាង្គកាត់មនុស្ស-ជ្រូក។ ប៉ុន្តែ ប្រហែលជាត្រូវការពេលច្រើនឆ្នាំទៀត ឬច្រើនទសវត្សរ៍ក៏ថាបាន៕

ប្រភព៖ គេហ​ទំព័រ Business Insider




អត្ថបទបន្ទាប់


ក្រុមហ៊ុន​បច្ចេកវិទ្យា​៥​ដែល​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក

ចំណេះដឹង
យោងតាមអត្ថបទមួយដែលចុះផ្សាយនៅលើគេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងចំណោមក្រុមហ៊ុនធំជាងគេបំផុតនៅលើពិភពលោកចំនួន ១០ គឺមានពាក់កណ្ដាល...

ល្បិច​ប្រុស​បោក​ស្រី​យក​ព្រហ្ម​ចារី

ចំណេះដឹង
ល្បិច​ប្រុស​បោក​ស្រី​សុំ​ពង​ក្រហម មាន​ច្រើន​រូបភាព​ណាស់ ហើយ​ស្ត្រី​មួយ​ចំនួន នៅ​តែ​បន្ត​ចាញ់​បោក​ល្បិច ដ៏​គម្រក់​របស់​បុរស​ក្បាល​ខូច​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ