ការចាក់វ៉ាក់សាំង Pfizer

ការចាក់វ៉ាក់សាំង Pfizer ដូសទី ៣ អាចជួយទប់ទល់មេរោគបំប្លែងថ្មី អូមីក្រុងបាន?


លទ្ធផលតេស្តរបស់ ក្រុមហ៊ុន Pfizer និង BioNTech បានបង្ហាញថា ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ របស់វ៉ាក់សាំង Pfizer អាចជួយទប់ទល់នឹងការឆ្លងមេរោគបំប្លែងថ្មី អូមីក្រុងបាន។ នេះគឺជាសញ្ញាដំបូងមួយ ដែលបង្ហាញថា ដូសជំរុញគឺអាចនឹងជាមធ្យោបាយសំខាន់ក្នុងការការពារប្រឆាំងនឹងការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រូបភាព វ៉ាក់សាំង Pfizer
ដោយ

ការ​រក​ឃើញ​របស់ Pfizer និង BioNTech បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ចំនួន ២ ដូ​ស​អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ពី​មេរោគ​ដើម​បាន ប៉ុន្តែ​សម្រាប់​មេរោគ អូ​មី​ក្រុង ការ​ចាក់ ២ ដូ​ស អាច​ការពារ​បាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​។ ប៉ុន្ដែ តាម​ការ​ធ្វើតេស្ត​ចុង​ក្រោយ​នេះ បានឱ្យ​ដឹង​ថា  មេរោគ អូ​មី​ក្រុង ត្រូវ​បាន​បន្សាប​យ៉ាង​មាន​ប្រសិទ្ធភាព តាម​រយៈ​ការ​ចាក់​ដូ​ស​ទី​៣ ដោយ​វា​នឹង​ជួយ​បង្កើន​ការ​ការពារ​ការ​ឆ្លង​មេរោគ បំប្លែង​ថ្មី​នេះ​។

ទោះ​យ៉ាងណា ប្រសិនបើ​ចាំបាច់ ក្រុមហ៊ុន​នេះ អាច​នឹង​អភិវឌ្ឍ​ការ​ផលិត​វ៉ាក់សាំង​ដែល​ត្រូវ​បាន កំណត់​គោលដៅ​ជា​ពិសេស​ទៅ​លើ​មេរោគ អូ​មី​ក្រុង ក្នុង​ខែមីនា ឆ្នាំ ២០២២​។ គួរ​ឱ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន Pfizer និង BioNTech ជា​អ្នក​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩ ដំបូង​គេ ដែល​បង្ហាញ​ជា​ផ្លូវការ​អំពី​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​របស់​ពួក​គេ​ប្រឆាំង​នឹង មេរោគ អូ​មី​ក្រុង​។

ទន្ទឹម​នេះ ក្រុមហ៊ុន​បាន​និយាយ​ថា ពួក​គេ​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​នាំ​យក​វ៉ាក់សាំង​បង្ការ​មេរោគ​អូ​មី​ក្រុង​ដើម្បី​ផ្គត់ផ្គង់​នា​ពេល​ឆាប់​ៗ​នេះ​។ ជាក់ស្ដែង ក្រុមហ៊ុន​នឹង​រួចរាល់​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ថ្មី​ប្រមាណ​ពី ២៥ ទៅ ៧៥ លាន​ដូ​ស​ជា​លើក​ដំបូង​ក្នុង​ខែមីនា​ខាង​មុខ​នេះ​។

រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ទិន្នន័យ​សំខាន់​ណាមួយ ដែល​បញ្ជាក់​ថា ក្រុមហ៊ុន Moderna, Johnson & Johnson និង អ្នក​ផលិត​វ៉ាក់សាំង​ដទៃ​ទៀត បាន​បង្ហាញ​អំពី​លទ្ធផល​តេស្ត​វ៉ាក់សាំង​របស់​ពួក​គេ​ថា អាច​ការពារ​ទប់ទល់​នឹង​មេរោគ​ថ្មី​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ពួក​គេ​រំពឹង​ថា នឹង​បញ្ចេញ​ទិន្នន័យ ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​ទៀត​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ០៨ ខែធ្នូ មេរោគ​បំប្លែង​ថ្មី ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​អះអាង​ថា បាន​ឆ្លង​រាលដាល​ទៅ​ដល់​ប្រទេស​ចំនួន​៥៧​ប្រទេស​ហើយ អ្នកជំងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​កាន់តែ​ច្រើន​ថែម​ទៀត ខណៈ​ដែល​មេរោគ​ប្រភេទ​ថ្មី​នេះ កំពុង​ចរាចរ​ចម្លង​យ៉ាង​លឿន​រហ័ស​។ តួយ៉ាង​នៅ​អាហ្វ្រិក​ខាងត្បូង​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ជាង ៦​ម៉ឺន​នាក់​ហើយ​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស Samsung បានបោះទុនវិនិយោគជិត ១៨ ពាន់លានដុល្លារនៅវៀតណាម

ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung បានវិនិយោគជិត ១៨ ពាន់លានដុល្លារ ក្នុងប្រទេសវៀតណាមនៅរយៈពេល ២៤ ឆ្នាំចុងក្រោយនេះ ក្នុងនោះដែរ ការវ…

WHO៖ រដ្ឋាភិបាលប្រទេសទាំងអស់ត្រូវវាយតម្លៃឡើងវិញចំពោះមេរោគអូមីក្រុង ហើយត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំង

អង្គការសុខភាពពិភពលោក បានប្រកាសប្រាប់ប្រទេសទាំងអស់ ត្រូវវាយតម្លៃឡើងវិញនូវវិធានការឆ្លើយតបចំពោះកូវីដ១៩បំប្លែងថ្មី អូមីក្រុង និងត្រូវតែបង្កើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ