ប្រធានអង្គការសហប្រជាជាតិប្រមានថា ប្រឈមមុខនុយក្លេអ៊ែរដាក់គ្នាកំពុងត្រលប់មកវិញ

ប្រធានUN អំពាវនាវឱ្យអត់ធ្មត់ ជុំវិញរឿងកោះតៃវ៉ាន់ និងព្រមានថា ពិភពលោកកំពុងវិលទៅរកការប្រឈមមុខនុយក្លេអ៊ែរដាក់គ្នាឡើងវិញ


ស្របពេលជាមួយនឹងការថ្លែងអំពាវនាវឲ្យភាគីពាក់ព័ន្ធមានការអត់ធ្មត់នៅក្នុងជម្លោះដ៏សែនតានតឹងនៅច្រកសមុទ្រកោះតៃវ៉ាន់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានលើកឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះដែរថា គ្រោះថ្នាក់នៃការប្រឈមមុខដាក់គ្នាផ្នែកអាវុធនុយក្លេអ៊ែ ឬអាវុធប្រល័យលោកនោះ បានត្រលប់មកវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់អស់រាប់ទសវត្សរ៍មកនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗ។
ប្រធានUN អំពាវនាវឱ្យអត់ធ្មត់ ជុំវិញរឿងកោះតៃវ៉ាន់ និងព្រមានថា ពិភពលោកកំពុងវិលទៅរកការប្រឈមមុខនុយក្លេអ៊ែរដាក់គ្នាឡើងវិញ
ដោយ

ប្រធានអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវឱ្យរដ្ឋដែលមានគ្រប់គ្រង់អាវុធនុយក្លេអ៊ែរទាំងអស់ បន្តការប្តេជ្ញាចិត្តថានឹងមិនប្រើប្រាស់អាវុធជាដាច់ខាត។

លោក Guterres បាននិយាយលើកឡើងបញ្ហាទាំងអស់នេះ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ បន្ទាប់ពីបានចូលរួមពិធីរំលឹកខួបសន្តិភាពទីក្រុងហ៊ីរ៉ូស៊ីម៉ាកាលពីថ្ងៃសៅរ៍ ដើម្បីរំលឹកខួបលើកទី ៧៧ នៃការទម្លាក់គ្រាប់បែកបរមាណូលើកដំបូងទៅលើប្រទេសនេះ។

ប្រធានអង្គការសហប្រជាជាតិបានបំពេញទស្សនកិច្ចរយៈពេល ៤ ថ្ងៃនៅប្រទេសជប៉ុនរហូតដល់ថ្ងៃចន្ទនេះ ក្នុងអំឡុងពេលដែលលោកបានទៅទស្សនាទីក្រុង Hiroshima ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ​ដោយសារគ្រាប់បែក​បរមាណូ​ជាមួយ​នាយករដ្ឋមន្ត្រី Fumio Kishida ផងដែរ។

ក្នុងនោះដែរ​ លោក Antonio Guterres ក៏បានអំពាវនាវឱ្យមានការអត់ធ្មត់ចំពោះសំណុំរឿងកោះតៃវ៉ាន់ បន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ជុំវិញ​កោះប្រជាធិបតេយ្យមួយនេះ ដោយសារដំណើរទស្សនកិច្ចប្រធានសភាសហរដ្ឋអាមេរិក Nancy Pelosi មកកាន់តៃវ៉ាន់នេះ។

ជាការពិតប្រកែកមិនបាន ភាពតានតឹងកំពុងកើនឡើងខ្លាំងស្ទើរផ្ទុះ​ជុំវិញ​កោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ច​របស់លោកស្រី Pelosiប្រធានសភាអាមេរិកទៅកាន់កោះនេះ ហើយប្រទេសចិនអះអាងថា វាគឺជាការរំលោភលើគោលការណ៍ «ចិនតែមួយ» របស់ខ្លួន ដែលទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់​ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីចិនបានឡើយ ហើយក៏បានសច្ចាត្រូវតែបង្រួបបង្រួមគ្នាឡើងវិញ​នៅថ្ងៃណាមួយ។

ជាមួយគ្នានោះ អគ្គលេខាធិកា​អង្គការសហប្រជាជាតិ​ លោក Guterres បានហៅបញ្ហាកោះតៃវ៉ាន់ថា «ជារឿងរសើប» ដោយបានបញ្ជាក់ឡើងវិញថា អង្គការសហប្រជាជាតិបានប្រកានខ្ជាប់គោលនយោបាយ «ចិនតែមួយ» តាំងពីមាន​ដំណោះស្រាយ​មហាសន្និបាតកាលឆ្នាំ ១៩៧១ បានប្តូរអាសនៈនៅក្នុងអង្គការអន្តរជាតិមួយនេះ ​ពីតៃវ៉ាន់ ដែលកាលនោះហៅថា សាធារណៈរដ្ឋចិន ​ទៅ​ឲ្យចិន​ដីគោកវិញ ហើយមានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋប្រជាមានិតចិន»។ ការណ៍នេះហើយបានបន្តឲ្យមានភាពល្អក់កករមកដល់សព្វថ្ងៃនេះ រវាងចិនដីគោក និងកោះតៃវ៉ាន់៕




អត្ថបទបន្ទាប់


ការនាំចេញរបស់ចិនកើនឡើងលើសការរំពឹងទុក ប៉ុន្ដែការនាំចូលបន្តទន់ខ្សោយ បង្ហាញពីតម្រូវក្នុងស្រុកធ្លាក់ចុះ

ព័ត៌មាន
ទិន្នន័យផ្លូវការចុងក្រោយពីរដ្ឋាភិបាលចិនបានបង្ហាញថា កំណើននៃការនាំចេញរបស់ប្រទេសចិ ដែលជាយក្សសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកនោះ បន្តកើនឡើង…

តម្លៃប្រេងបន្ដធ្លាក់ចុះចំពេលមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច និងកំណើនយឺតនៃតម្រូវការពីប្រទេសចិន

ព័ត៌មាន
តម្លៃប្រេងបានធ្លាក់ចុះក្នុងថ្ងៃច័ន្ទ ទី ៨ ខែ សីហា ជិតដល់កម្រិតទាបបំផុតបើធៀបក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដោយសារការភ័យខ្លាចនៃការធ្លាក់ចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ