ក្រុមហ៊ុន Samsung នៅវៀតណាម

ក្រុមហ៊ុនយក្ស Samsung បានបោះទុនវិនិយោគជិត ១៨ ពាន់លានដុល្លារនៅវៀតណាម


ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung បានវិនិយោគជិត ១៨ ពាន់លានដុល្លារ ក្នុងប្រទេសវៀតណាមនៅរយៈពេល ២៤ ឆ្នាំចុងក្រោយនេះ ក្នុងនោះដែរ ការវិនិយោគថ្មីៗចុងក្រោយ គេសង្កេតឃើញថាមានការកើនឡើងកាន់តែច្រើន។ តួយ៉ាង បើគិតក្នុងរយៈពេល ត្រឹមតែ៥ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ការវិនិយោគថ្មីៗរបស់ Samsung នៅវៀតណាម មានដល់ទៅ ២៩% នៃទឹកប្រាក់វិនិយោគសរុបឯណោះ។ នេះបើយោងតាមការចុះផ្សយដោយសរព័ត៌មាន VN Express។
ក្រុមហ៊ុនយក្ស Samsung បានបោះទុនវិនិយោគជិត ១៨ ពាន់លានដុល្លារនៅវៀតណាម
ដោយ

ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​យក្ស​របស់​កូរ៉េ​ខាងត្បូង​នេះ មាន​រោងចក្រ​ផលិត និង​ស្រាវជ្រាវ​ចំនួន​ប្រាំបី​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​សម្រេច​បាន​ប្រាក់​ចំណូល​ប្រមាណ ៦០ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១០ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។

នាយក​ប្រតិបត្តិ ក្រុមហ៊ុន​Samsung ប្រចាំ​នៅ​ប្រទេស​វៀតណាម​បាន​កត់សម្គាល់​ឃើញ​ថា ទោះបីជា​មាន​បញ្ហា​ប្រឈម​ក្នុង​ដំណើរការ​រោងចក្រ និង​ប្រភព​គ្រឿងបន្លាស់ ចំ​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩​ក៏​ដោយ ប៉ុន្តែ​ប្រាក់​ចំណូល​ដែល​សម្រេច​បាន​នេះ គឺ​មានការ​កើនឡើង ១៥ ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុង​នោះ​ដែរ ប្រាក់​ចំណូល​សរុប​របស់​ក្រុមហ៊ុន Samsung គឺ​មាន​ដល់​ទៅ ៨៩% ទៅ​ហើយ​បាន​មក​ពី​ការ​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ពី​វៀតណាម​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​។

ទន្ទឹម​នេះ ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​មួយ​នេះ ក៏​កំពុង​សាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ដែល​មាន​តម្លៃ ២២០ លាន​ដុល្លារ​នៅ​ទីក្រុង​ហាណូយ​មួយ​បន្ថែម​ទៀត ដែល​ជា​ប្រភេទ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដំបូង​គេ នៅ​ខាងក្រៅ​ប្រទេស​កំណើត​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា បើ​ទោះបីជា មានការ​ខ្វះខាត​នូវ​ផ្នែក​ខ្លះ​នៃ​ការ​ផ្គត់ផ្គង់​ដល់​ផលិតកម្ម​រោងចក្រ​នៅ​ទូ​ទាំង​ពិភពលោក​ក៏​ដោយ​ចុះ ប៉ុន្ដែ ក្រុមហ៊ុន​យក្ស​លំដាប់​ទី​១​របស់​កូរ៉េ​ខាងត្បូង SAMSUNG នៅ​តែ​រក​ប្រាក់​ចំណូល​ពី​ការ​លក់​របស់​ខ្លួន​បាន​ខ្ពស់​ជាង​ការ​រំពឹង​ទុក ពោល គឺ​នៅ​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២១​នេះ ចំណូល​ការ​លក់​របស់ SAMSUNG នៅ​ទូ​ទាំង​ពិភពលោក បាន​កើន​ដល់​ទៅ​ជាង ៦៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ចំណូល​ប្រចាំត្រីមាស​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នោះ​ឡើយ​៕

អត្ថបទ ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើលោក ចូ ប៉ៃដិន នឹងបន្តយកពន្ធនាំចូលលើគ្រឿងបន្ទះសូឡាដែរ ឬទេ?

ព័ត៌មាន
ទីភ្នាក់ងារពាណិជ្ជកម្មអាមេរិក ជំរុញឱ្យប្រធានាធិបតី លោក ចូ ប៉ៃដិន គួរតែបន្តការយកពន្ធ លើគ្រឿងបន្ទះសូឡាដែលនាំចូលពីក្រៅប្រទេស បន្តទៀត ខណៈដែល…

ការចាក់វ៉ាក់សាំង Pfizer ដូសទី ៣ អាចជួយទប់ទល់មេរោគបំប្លែងថ្មី អូមីក្រុងបាន?

ព័ត៌មាន
លទ្ធផលតេស្តរបស់ ក្រុមហ៊ុន Pfizer និង BioNTech បានបង្ហាញថា ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ របស់វ៉ាក់សាំង Pfizer អាចជួយទប់ទល់នឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ