ទីផ្សាររថយន្ត

វិធានការពន្ធរបស់លោក ដូណាល់ ត្រាំ អាចជំរុញឱ្យតម្លៃរថយន្តនៅអាម៉េរិក ឡើងថ្លៃ៣ពាន់ដុល្លារ ក្នុង១គ្រឿង


សង្រ្គាមពន្ធគយដែលកំណត់ដោយរដ្ឋបាល លោក ដូណាល់ ត្រាំ ប្រឆាំងនឹងផលិតផលរបស់ម៉ិកស៊ិក និងកាណាដា ចំនួន២៥% និងផលិតផលចិន១០% បានធ្វើឲ្យតម្លៃរថយន្តនៅក្នុងទីផ្សារមហាអំណាចសេដ្ឋកិច្ចផុតលេខនៅលើពិភពលោកមួយនេះ ប្រឈមមុខនឹងការឡើងថ្លៃក្នុងមួយគ្រឿងប្រមាណ៣ពាន់ដុល្លារ។ នៅក្នុងស្ថានភាពនេះ គេបានប៉ាន់ប្រមាណថា ឧស្សាហកម្មរថយន្តសហរដ្ឋអាម៉េរិក អាចប្រឈមមុខនឹងផលប៉ះពាល់លើប្រាក់ចំណូល ដែលមានទំហំប្រមាណ៣៣ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
ទីផ្សាររថយន្ត
ដោយ

ការកំណត់ពន្ធថ្មីរបស់សហរដ្ឋអាម៉េរិក លើការនាំចូលទំនិញពីប្រទេសម៉ិកស៊ិក និងកាណាដា ចំនួន២៥% និងចិន១០% ត្រូវបានគេប៉ាន់ប្រមាណថា នឹងបង្កផលប៉ះពាល់ខ្លាំងលើខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ដោយក្នុងនោះគ្រាន់តែឧស្សាហកម្មរថយន្តមួយ អាម៉េរិកអាចប្រឈមមុខនឹងការខាតបង់ប្រាក់ចំណូលរាប់រយរាប់ពាន់លានដុល្លារ។ ការហ៊ានប៉ាន់ប្រមាណបែបនេះធ្វើឡើងដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរវាងឧស្សាហកម្មរថយន្តកាណាដា និងម៉ិកស៊ិក ជាមួយនឹងទីផ្សារនៅសហរដ្ឋអាម៉េរិកផ្ទាល់។

ការិយាល័យស្ថិតិពាណិជ្ជកម្មអាម៉េរិក បានបង្ហាញថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ម៉ិកស៊ិចជាប្រភពនាំចូលរថយន្ត និងគ្រឿងបន្លាស់រហូតដល់ទៅ២៧% ខណៈទីផ្សារកាណាដា បានស្រូបទាញប្រមាណ១២%។ ពាក់ព័ន្ធនឹងទីផ្សារថយន្តនេះដែរ ក្រុមហ៊ុន S&P Global Mobility បានឲ្យដឹងថា ២២%នៃរថយន្តដែលលក់នៅក្នុងទីផ្សារអាម៉េរិក គឺផលិតនៅម៉ិកស៊ិក និងកាណាដា។

លោក អានីនយ៉ា ដាស (Anindya Das) អ្នកវិភាគនៅក្រុមហ៊ុន Nomura Securities បានប៉ាន់ប្រមាណថា ពន្ធដែលកំណត់ជាពិសេសលើប្រទេសទាំង៣ដោយសហរដ្ឋអាម៉េរិក អាចនឹងរំជើបរំជួលដល់ទីផ្សាររថយន្ត និងគ្រឿងបន្លាស់នៅសហរដ្ឋអាម៉េរិក ដែលគេដឹងថា មានទំហំប្រមាណ៣៣ពាន់លានដុល្លារ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Time ការកំណត់ពន្ធថ្មីនេះអាចនឹងធ្វើឲ្យរថយន្តនៅអាម៉េរិកឡើងថ្លៃមួយគ្រឿងប្រមាណ៣ពាន់ដុល្លារ។ ជាទូទៅនៅក្នុងមួយឆ្នាំសហរដ្ឋអាម៉េរិកត្រូវការរថយន្តថ្មីប្រមាណ១៦លានគ្រឿង ហើយទំហំនៃការនាំចូលរថយន្តដើម្បីបំពេញតម្រូវការទីផ្សារនេះមានទំហំសរុបរហូតដល់២២៥ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះដែលអាចទាញទម្លាក់ការនាំចេញផលិតផលកសិកម្មរបស់វៀតណាម ឱ្យធ្លាក់ចុះនៅឆ្នាំនេះ?

ទីផ្សារសំខាន់ៗសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម ដូចជាចិន សហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់ជាដើម បានបង្កើនការរឹតបន្តឹងលើបទបញ្ញត្តិនាំចូលកាន់ត…

ប៉ាណាម៉ាប្រកាសមិនបន្តកិច្ចព្រមព្រៀងខ្សែក្រវាត់ និងផ្លូវជាមួយចិន ដើម្បីផ្គាប់ចិត្តអាម៉េរិក

ប្រធានាធិបតីប៉ាណាម៉ា បានប្រកាសពីការមិនបន្តកិច្ចព្រមព្រៀងខ្សែក្រវាត់ និងផ្លូវជាមួយចិន ដើម្បីផ្គាប់ចិត្តសហរដ្ឋអាម៉េរិក ដែលទាមទារឱ្យកាត់បន្ថយឥ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ