វិស័យកសិកម្ម

អ្នកជំនាញរំពឹងថា តម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នឹងកាន់តែមានស្ថិរភាព ប្រសិនបើគម្រោងនាំចេញ៥០%នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុបទៅកាន់ខេត្តគ័ងស៊ី បានសម្រេច


ក្រុមហ៊ុនមកពីខេត្តគ័ងស៊ី ប្រទេសចិន គ្រោងទិញគ្រាប់ស្វាយចន្ទីឆៅប្រមាណ៥០% នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុបរបស់កម្ពុជា យកទៅកែច្នៃ និងលក់នៅក្នុងទីផ្សារប្រទេសចិន។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា គម្រោងនេះ បានសម្រេចចេញជាបទបញ្ញត្តិមួយចំនួនរួចហើយ នៅឡើយតែការកំណត់លើតម្លៃទិញ-លក់តែប៉ុណ្ណោះ។ តើតម្លៃគ្រាប់ស្វាយចន្ទីអាចនឹងមានភាពប្រសើរជាងមុនដែរទេ ប្រសិនបើគម្រោងនាំចេញ៥០% នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុបរបស់កម្ពុជា ទៅកាន់ទីផ្សារចិន បានសម្រេចមែននោះ?
វិស័យកសិកម្ម
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនរដ្ឋដ៏ធំមួយនៅខេត្តគ័ងស៊ី ប្រទេសចិន គ្រោងទិញគ្រាប់ស្វាយចន្ទីឆៅរហូតដល់៥០% នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុបរបស់កម្ពុជា យកទៅកែច្នៃ និងលក់នៅក្នុងទីផ្សារប្រទេសចិន។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ គម្រោងទិញគ្រាប់ស្វាយចន្ទីឆៅដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានឈានដល់ការសម្រេចជាបទបញ្ញត្តិមួយចំនួនហើយ ហើយនៅចុងឆ្នាំ២០២៤នេះ តំណាងក្រុមហ៊ុនរដ្ឋ និងឯកជនរបស់ចិន នឹងមកជួបជាមួយសមាគមស្វាយចន្ទីម្ដងទៀត ដើម្បីសិក្សាបន្ថែមលើការទិញ-លក់គ្រាប់ស្វាយចន្ទីឆៅនេះ។ ថ្នាក់ដឹកនាំសមាគមរូបនេះជឿជាក់ថា តម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងមានស្ថិរភាពល្អប្រសើរបន្ថែមទៀត ប្រសិនបើអាចនាំចេញទៅកាន់ខេត្តគ័ងស៊ីមែននោះ។

​បើតាមការលើកឡើងរបស់លោក អួន ស៊ីឡុត នៅក្នុងជំនួបពិភាក្សាជាមួយសមាគមស្វាយចន្ទី កាលពីពេលថ្មីៗ ក្រុមហ៊ុនរដ្ឋ និងឯកជនរបស់ខេត្តគ័ស៊ីដាក់គោលដៅស្រូបយកគ្រាប់ស្វាយចន្ទីឆៅឱ្យបានលើស៥០% នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុបរបស់កម្ពុជា និងប្តេជ្ញារួមសហការបង្កើតជា E-Commerce Platform សំរាប់នាំយកគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារធំៗលើពិភពលោក ជាពិសេសទីផ្សារចិន។

យោងតាមទិន្ន័យពីសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល៩ខែឆ្នាំនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន៨៤ម៉ឺនតោន កើនឡើង២៦% ក្នុងនោះនាំចេញទៅប្រទេសវៀតណាម បានជាង៧៩ម៉ឺនតោន និងគិតជាទឹកប្រាក់ជាង១ពាន់១១០លានដុល្លារ កើនឡើង៣៦% ខណៈតម្លៃមានការកើនឡើងប្រមាណ៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ទន្ទឹមនេះ សមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា លំហូរគ្រាប់ស្វាយចន្ទីឆៅចេញទៅក្រៅប្រទេសមានបរិមាណច្រើន ខណៈការកែច្នៃក្នុងស្រុកធ្លាក់ចុះនៅឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២៣។ ការធ្លាក់ចុះការកែច្នៃក្នុងស្រុកនេះ គឺបណ្តាលមកពីសហគ្រាសក្នុងស្រុកខ្វះការវិនិយោគបន្ថែម និងខ្វះទុនបង្វិល ខណៈរោងចក្រធំៗមួយចំនួនមិនទាន់ដំណើរការពេញលេញនៅឡើយ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមន្ទីរទេសចរខេត្តកែប និងកំពត មានការរំពឹងបែបណាក្នុងការស្រូបទាញភ្ញៀវទេសចរក្នុងឱកាសបុណ្យអុំទូក?

នៅសល់តែជាង១សប្តាហ៍ទៀតប៉ុណ្ណោះពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះនឹងឈានចូលមកដល់។ នៅពេលមានពិធីបុណ្យទានម្ដងៗប្រជា…

សេដ្ឋកិច្ចអាម៉េរិក ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនរង្វង់២% នៅឆ្នាំ២០២៥

លោក ប្រាយអែន ម៉យនីហែន (Brian Moynihan) នាយកប្រតិបត្តិធនាគារអាម៉េរិក Bank of America បានប្រាប់សារព័ត៌មាន Nikkei ថា សេដ្ឋកិច្ចអាម៉េរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ