ម្រេចកំពត

ក្រុមប្រជាកសិករដាំម្រេចកំពតជាង ២០០ គ្រួសារសម្រេចចុះកិច្ចសន្យាលក់ម្រេច ទៅឲ្យក្រុមហ៊ុនអឺរ៉ុប


សមាគមន៍ម្រេចកំពតបានឲ្យដឹងថា កសិករដាំម្រេចតូចៗស្ថិតនៅខេត្តកំពតប្រមាណជិត ២០០ គ្រួសារបានសម្រេចចុះកិច្ចសន្យាលក់ម្រេច ដែលខ្លួនផលិតបានទៅឲ្យក្រុមហ៊ុន EU Land and Pepper ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ស្របពេលដែលបច្ចុប្បន្នការនាំចេញម្រេចកំពតទៅកាន់ទីផ្សារសកលលោកនៅតែមានស្ថិរភាពល្អ។
កសិករ​ប្រមូល​ផល​ម្រេច​ នៅ​ខេត្ត​កំពត។
ដោយ

លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេចកំពត​បាន​បញ្ជាក់ថា ដំណើរការ​នៃការចុះ​កិច្ចព្រមព្រៀង​នេះធ្វើឡើង​រយៈពេល ​២ថ្ងៃ ដែល​ក្នុងរយៈពេល​ពេញមួយ​ថ្ងៃនេះ​មាន​ប្រជាកសិករ​ដាំម្រេច​កំពតជិត​ ២០០​គ្រួសារ​បានចុះកិច្ច​ព្រមព្រៀង​លក់ទៅ​ឲ្យ​ក្រុមហ៊ុន​ EU Land and Pepper  បន្ទាប់ពី​ក្រុមហ៊ុននេះ​បានចុះកិច្ច​ព្រមព្រៀង​គ្នារួចហើយ​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ជាមួយ​សមាគម​​ម្រេចកំពត។

លោក ងួន ឡាយ បញ្ជាក់ថា ចំនួន​ប្រជាកសិករ​អ្នកដាំម្រេច​នៅខេត្ត​កំពត​សរុប​ទាំងអស់​ជាង២០០ គ្រួសារ ដែលនឹង​ចុះកិច្ច​ព្រមព្រៀង​ដើម្បី​លក់ម្រេច​ទៅឲ្យ​ក្រុមហ៊ុន EU Land and Pepper ដោយក្រុមហ៊ុន​នេះ​សន្យាថា នឹងទិញ​ម្រេច​ពីប្រជា​កសិករ​ក្នុងឆ្នាំ​ទី១ ឆ្នាំ២០២១ ចំនួន ១០តោន និងឆ្នាំ២០២២ ចំនួន ២០តោន ជាមួយ​នឹងតម្លៃ ម្រេច ខ្មៅ ១៥ ដុល្លារ ម្រេច​ក្រហម ២៥ ដុល្លារ  និងម្រេចស ២៨ដុល្លារ​ក្នុងមួយ​គីឡូក្រាម។

លោក ងួន ឡាយ អះអាងទៀតថា ក្នុងចំណោម​ក្រុមហ៊ុន​ដែលជា​សមាជិក​ទាំង ៣៨ គឺមានតែ​ក្រុមហ៊ុន ​EU Land and Pepper ទេ ដែល​រំលេច​ខុសពី​ក្រុមហ៊ុន​ដទៃទៀត ខណៈដែល​ក្រុមហ៊ុននេះ មានគោលដៅ​ចម្បង គឺជួយ​ដល់​ប្រជាកសិករ​ក្រីក្រ។

បើតាមលោក ងួន ឡាយ ថា ម្រេចកំពត​ប្រមាណ​ជា៥១ តោន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​បរទេស​រួមមាន​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុងនិងតៃវ៉ាន់ ដែលក្នុងនោះ​មាន​ម្រេចខ្មៅ ម្រេចស និងម្រេចក្រហម និងក្រៅពីនោះ គឺម្រេច​ដែលមាន​ការកែច្នៃ​ប្រលាក់​អំបិល​រួច​មានការ​នាំចេញ​ប្រមាណ​៨តោនផងដែរ។

លោកបានបញ្ជាក់​ទៀតថា ម្រេចកំពត​នៅតែអាច​នាំចេញ​បាន​ដដែល​បើទោះបី​ពេលនេះ ពិភពលោក​កំពុង​រងឥទ្ធិលពល​នៃជំងឺ​កូវីដ-១៩ ក្តី តែការនាំចេញ​ម្រេច​កំពត​នៅតែអាច​នាំចេញ​បាន​ដោយ​មិនត្រូវ​បានប៉ះពាល់​ដោយជំងឺ​កូវីដ-១៩ នោះឡើយ ប៉ុន្តែ សម្រាប់​ទីផ្សារ​ទេសចរណ៍​ក្នុងស្រុក​កំពុង​រងផល​ប៉ះពាល់​ជាខ្លាំង។

លោកងួន ឡាយ បានឲ្យដឹង​ទៀតថា​ តម្លៃ​ម្រេច​ដែលប្រើ​ឈ្មោះ​ម្រេចកំពត​នៅរក្សា​តម្លៃ​ដដែល គឺមិនមាន​ការកើន​ឡើង​ឬ​ធ្លាក់ចុះ​នោះទេពោលគឺ​ម្រេចខ្មៅ ១គីឡូក្រាម ថ្លៃ១៥ ដុល្លារ ម្រេចក្រហម ២៥ដុល្លារ និងម្រេចស ថ្លៃ២៨ដុល្លារ ខណៈ​ម្រេច​មិនបាន​ប្រើឈ្មោះ​ម្រេច​កំពតវិញ គឺមាន​តម្លៃ ចន្លោះពី ៧ពាន់រៀល ទៅ១ម៉ឺនរៀល​ក្នុងមួយ​គីឡូក្រាម ដែល​តម្លៃនេះ​មាន​រយៈពេល ៥ឆ្នាំហើយគិត​មកដល់​ឆ្នាំ​២០២០នេះ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រួសារក្រីក្រនឹងទទួលបានថវិកាពីរដ្ឋ ២ម៉ឺនរៀលក្នុងមួយថ្ងៃ នៅអំឡុងពេលត្រូវធ្វើចត្តាឡីស័ក

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេច បញ្ចេញសាច់ប្រាក់ជាង ១.០០០ លានរៀល ឬស្មើនឹងប្រមាណ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ