ទីផ្សារដំឡូងមី

អាជ្ញាធរវៀតណាមនឹងរឹតបន្តឹងការត្រួតពិនិត្យគុណភាពដំឡូងមីនាំចូលពីកម្ពុជា ចាប់ពីក្រោយបុណ្យចូលឆ្នាំចិន


អាជ្ញាធរវៀតណាម បានសម្រេចបន្ធូរបន្ថយការរឹតត្បិតលើការនាំចេញដំឡូងមីរបស់កម្ពុជា ជាបណ្តោះអាសន្ន ហើយនឹងចាប់ផ្តើមអនុវត្តវិធានការភូតគាមអនាម័យយ៉ាងតឹងរ៉ឹងឡើងវិញចាប់ពីក្រោយបុណ្យចូលឆ្នាំចិន។ ទន្ទឹមនឹងការរឹតបន្តឹងវិធានការភូតគាមអនាម័យ ឈ្មួញវៀតណាម នឹងដំឡើងថ្លៃទិញដំឡូងមីស្រស់កម្ពុជា រហូតដល់ជាង៤៦០រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃខ្ពស់មួយសម្រាប់កសិករ ខណៈតម្រូវការទីផ្សារកំពុងមានការកើនឡើង។ តើការផ្លាស់ប្តូរនេះផ្ដល់ផលប៉ះពាល់ និងឱកាសអ្វីខ្លះដល់កសិករខ្មែរ?
ទីផ្សារដំឡូងមី
ដោយ

ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានគូសបញ្ជាក់ថា មកដល់ពេលនេះអាជ្ញាធរវៀតណាម បានអនុញ្ញាតឱ្យរថយន្តដឹកដំឡូងមីរបស់កម្ពុជា អាចឆ្លងកាត់ចូលទៅកាន់រោងចក្រនៅក្នុងប្រទេសវៀតណាមបានដូចដើមវិញជាបណ្ដោះអាសន្ន។ បើតាមប្រធានសហព័ន្ធរូបនេះ អាជ្ញាធរវៀតណាមនឹងចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងភូតគាមអនាម័យនៅក្រោយពិធីបុណ្យចូលឆ្នាំចិន។ លោកឧកញ៉ា បានសង្កត់ធ្ងន់ថា នេះជាការដាស់តឿនមួយសម្រាប់កសិករ និងឈ្មួញកណ្ដាល ដែលត្រូវតែលះបង់ទម្លាប់ចាស់ចោលជាបន្ទាន់ ដោយងាកមកផលិត និងនាំចេញឱ្យស្របតាមស្ដង់ដាបច្ចេកទេស។ បើតាមឧកញ៉ា ច្រាយ សុន ដំឡូងមីស្រស់របស់កម្ពុជា ត្រូវបានឈ្មួញវៀតណាម ដំឡើងថ្លៃដល់៤៦០រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃល្អមួយសម្រាប់កសិករ។

​សូមបញ្ជាក់ថា នាពេលពេលថ្មីៗនេះ រថយន្តដឹកដំឡូងមីរបស់កម្ពុជា បានកកស្ទះនៅតាមច្រកព្រំដែនកម្ពុជា-វៀតណាម ដោយសារតែអាជ្ញាធរវៀតណាម បានអនុវត្តអនុក្រឹត្យ ស្ដីពី សុវត្ថិភាពចំណីអាហារដោយគ្មានការជូនដំណឹងមកកម្ពុជា ក្រោយឈ្មួញវៀតណាម រកឃើញដំឡូងមីនាំចូលពីកម្ពុជា មិនមានគុណភាព ដោយសារមានលាយដី និងគ្រួស ស្របពេលកើតមានការរាតត្បាត នៃជំងឺឆ្លងមួយចំនួនជាដើម។

បើតាមការអះអាងរបស់លោកឧកញ៉ា ច្រាយ សុន ក្រៅពីវៀតណាម កម្ពុជា កំពុងធ្វើពិពិធកម្មទីផ្សារដំឡូងមី ដោយមិនពឹងផ្អែកលើទីផ្សារតែមួយនោះទេ ខណៈបច្ចុប្បន្នមានប្រទេសជាច្រើនកំពុងសិក្សា និងត្រៀមបញ្ជាទិញដំឡូងមីកម្ពុជាក្នុងបរិមាណជាង១៥លានតោននាពេលខាងមុខ។ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជាង៦៥៦លានដុល្លារពីការនាំចេញដំឡូងមីទៅទីផ្សារអន្តរជាតិ និងបានសម្របសម្រួលចុះ MoU និងកិច្ចសន្យាទិញ-លក់ដំឡូងមីប្រមាណ១០លានតោន សម្រាប់នាំចេញទៅទីផ្សារចិន និងវៀតណាមផងដែរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកជំនាញទទូចឱ្យរដ្ឋាភិបាលបើកប្រាក់បៀវត្សរ៍ដល់កងទ័ពតាមប្រព័ន្ធធនាគារ ដើម្បីលុបបំបាត់ទាហានខ្មោច និងពង្រឹងតម្លាភាព

ថ្មីៗនេះមានការវែកញែកដេញដោយយ៉ាងក្តៅគគុកលើបណ្តាញសង្គមពាក់ព័ន្ធបញ្ហាកងទ័ពមិនមានបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស ស) និងការបើកប្រាក់បៀវត្សរ…

សមាគមឧកញ៉ាកម្ពុជា នឹងតភ្ជាប់ទំនាក់ទំនងជាមួយតំណាងស្ថានទូតប៉ាគីស្ថាននៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

នៅក្នុងជំនួបជាមួយនឹងថ្នាក់ដឹកនាំនៃសមាគមឧកញ៉ាកម្ពុជា ប្រធានព្រឹទ្ធសភា នៃរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានស្នើឱ្យសមាគមឧកញ៉ាកម្ពុជា តភ្ជាប់ទំនាក់ទំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ