វិស័យធនាគារ

ធនាគារកណ្ដាលឡាវ ដំឡើងអត្រាការប្រាក់កម្ចីដល់១០% ចំពេលសេដ្ឋកិច្ចកំពុងប្រឈមនឹងបញ្ហា


ធនាគារកណ្ដាលនៃប្រទេសឡាវ (BOL) បានប្រកាសដំឡើងអត្រាការប្រាក់សម្រាប់កម្ចី រយៈពេលខ្លីពីជាង៨% ឱ្យឡើងដល់១០% ក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរសេដ្ឋកិច្ចទាំងក្នុងស្រុក និងពិភពលោក ដែលឆ្លុះបញ្ចាំងពីការខិតខំរបស់ធនាគារនេះក្នុងការដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងបន្តមានផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Laotian Times។
វិស័យធនាគារ
ដោយ

ក្រោយពីមានការអនុម័តយល់ព្រមពីទេសាភិបាលធនាគារកណ្ដាលឡាវ លោក ប៊ុនលាវ ស៊ិនសាយវ៉ូរ៉ាវង់ (Bounleua Sinxayvoravong) ធនាគារនេះប្រកាសជូនដំណឹងជាផ្លូវកាលពីថ្ងៃទី១២ ខែមិថុនា ថា នឹងសម្រេចដំឡើងអត្រាការប្រាក់កម្ចីគោលឱ្យឡើងដល់១០% ក្នុង១ឆ្នាំ។

បើតាមតារាងអត្រាការប្រាក់ជាប្រវត្តិសាស្ត្ររបស់ធនាគារ BOL អត្រាការប្រាក់កម្ចីតិចជាងមួយសប្តាហ៍គឺ៧.៥% ក្នុង១ឆ្នាំគិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ បន្ទាប់មកអត្រានេះត្រូវបានកែសម្រួលឱ្យឡើងដល់៨.៥% កាលពីដើមខែមីនា។ ការកើនឡើងចុងក្រោយបំផុតដល់ ១០% នេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំរបស់ធនាគារកណ្តាលឡាវ ដើម្បីដោះស្រាយស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។

ការអនុម័តរបស់ធនាគារកណ្ដាលឡាវនេះត្រូវបានគេរំពឹងថា នឹងជះឥទ្ធិពលដល់វិស័យផ្សេងៗទៀត ជាពិសេសគឺប៉ះពាល់ដល់ការចំណាយលើកម្ចី យុទ្ធសាស្ត្របណ្ដាក់ទុន និងសកម្មភាពសេដ្ឋកិច្ចជារួមនៅក្នុងប្រទេសនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ធនាគារអាម៉េរិកធំៗប្រុងប្រយ័ត្នចំពោះការបែងចែកភាគលាភដល់ម្ចាស់ភាគហ៊ុន ខណៈធនាគារកណ្ដាលអាម៉េរិក កំពុងពិនិត្យសុខភាពហិរញ្ញវត្ថុក្នុងវិស័យធនាគារ

ធនាគារអាម៉េរិកធំៗហាក់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបែងចែកភាគលាភ ឬ ចំណែកប្រាក់ចំណេញដល់ភាគហ៊ុនិក ឬម្ចាស់ភាគហ៊ុនដើម្បីធានាថា ខ្លួនមាន…

តើចិនពិតជាកំពុងផ្លាស់ប្តូរគោលនយោបាយការទូតលើបញ្ហាបង្រួបបង្រួមកោះតៃវ៉ាន់មែនឫ?

អ្នកវិភាគបានអះអាងថា ការទទួលស្គាល់លើគោលនយោបាយចិនតែមួយ លែងជាតម្រូវការចង់បានបំផុតរបស់ចិនទៀតហើយ នៅពេលដែលបណ្តាមេដឹកនាំពិភពលោកនៅក្នុងក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ