ទីផ្សារអន្តរជាតិ

វិបត្តិសកល និងបញ្ហាក្នុងស្រុកបន្តទាញទម្លាក់បរិមាណនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ


មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ និងវិបត្តិ សង្គ្រាមដែលបានកើតឡើងជាបន្តបន្ទាប់ គួបផ្សំបញ្ហាក្នុងស្រុកមួយចំនួននៅតែជាបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងការជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្តែងនៅក្នុងរយៈពេល ១១ខែឆ្នាំ២០២៣ កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៧លានតោន គិតជាប្រាក់ជិត៤ពាន់លានដុល្លារ ថយចុះជាង៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ទីផ្សារអន្តរជាតិ
ដោយ

ក្នុងនោះ កម្ពុជា បាននាំចេញអង្ករបានជិត៦០ម៉ឺនតោន ទៅកាន់គោលដៅចំនួន៦០ គិតជាទឹកប្រាក់ជាង ៥០០លានដុល្លារ ស្មើនឹង៨៥% នៃផែនការឆ្នាំ២០២៣។ តាមរយៈលទ្ធផលដែលសម្រេចបាននៅ១១ខែឆ្នាំនេះ អ្នកជំនាញក្នុងវិស័យកសិកម្មវាយតម្លៃថា ការនាំចេញកសិផលរបស់កម្ពុជា នៅឆ្នាំនេះនឹងមានបរិមាណតិចជាងឆ្នាំ២០២២។

បើទោះបីនៅប៉ុន្មានឆ្នាំចុងក្រោយវិបត្តិសកល ពិសេសសង្គ្រាមនៅអ៊ុយក្រែន និងសង្គ្រាមនៅហ្គាហ្សាដែលទើបកើតឡើងថ្មីៗបានធ្វើឱ្យប្រទេសមួយចំនួនប្រឈមនឹងបញ្ហាខ្វះស្បៀងអាហារ និងជំរុញឱ្យតម្រូវការស្បៀងសកលមានការកើនឡើងក្តី តែការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំនេះពុំមានការកើនឡើងនោះទេ។ ជាក់ស្តែងបើតាមការអះអាងរបស់ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកការនាំចេញកសិផលកម្ពុជានៅឆ្នាំនេះហាក់បន្តជាមួយទំនោរធ្លាក់ចុះ បើធៀបនឹងបរិមាណនាំចេញកាលពីឆ្នាំមុន។ ការបន្តស្ថិតក្នុងទំនោរធ្លាក់ចុះនៃការនាំចេញកសិផល និងអង្កររបស់កម្ពុជានេះ ត្រូវបានអ្នកជំនាញកសិកម្មរូបនេះវាយតម្លៃថា អាចបណ្តាលមកពីបញ្ហាសកលនានា និងបញ្ហាប្រឈមក្នុងស្រុកមួយចំនួន ដែលធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកមួយចំនួនកាត់បន្ថយការប្រមូលទិញស្រូវពីកសិករ។

ស្រដៀងគ្នានេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កត់សម្គាល់ឃើញថា ការនាំចេញកសិផលនៅរយៈពេល១១ខែ ឆ្នាំ២០២៣នេះ នៅតែមាននិន្នាការថយចុះ ពោលបានថយចុះជាង ៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ឯកឧត្តមអះអាងថា ការធ្លាក់ចុះនេះ គឺបណ្ដាលមកពីកត្តាធំៗមួយចំនួនដូចជា បញ្ហាជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ការរឹតបន្តឹងហិរញ្ញវត្ថុរបស់ធនាគារកណ្តាលអាម៉េរិក និងវិបត្តិទីផ្សារអចលនទ្រព្យនៅចិន ដោយបញ្ហាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់លំហូរពាណិជ្ជកម្ម រំខាន់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ទាញទម្លាក់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងទាញទម្លាក់តម្រូវការរបស់ប្រទេស ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា។ ការកត់ត្រាទិន្នន័យនាំចេញមិនបានគ្រប់ជ្រុងជ្រោយ ដែលបណ្ដាលមកពីការដោះដូរពាណិជ្ជកម្មតាមច្រករបៀង ដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យ និងទីផ្សារស្រូវក្នុងស្រុកមានតម្លៃខ្ពស់ ក៏ជាបញ្ហាមួយផងដែរ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេសរបស់កម្ពុជា សម្រេចបានជាង៧លានតោន គិតជាទឹកប្រាក់ជិត៤ពាន់លានដុល្លារ ថយចុះជាង៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញអង្ករសម្រេចបានជិត៦០ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥០០លានដុល្លារ ខណៈការនាំចេញស្រូវបានជាង២លានតោន គិតជាទឹកប្រាក់ជាង ៨៤០លានដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួនជាង៤លានតោន គិតជាទឹកប្រាក់ជាង២,៥ពាន់លានដុល្លារ៕

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជួយឱ្យតម្លៃមាសនៅកម្ពុជាហក់ឡើងដល់ជិត២ពាន់៥រយក្នុង១តម្លឹងនៅមួយរយៈចុងក្រោយនេះ?

តម្លៃមាសនៅកម្ពុជា បានហក់ឡើងថ្លៃជាបន្តបន្ទាប់នៅពីរសប្តាហ៍ចុងក្រោយនេះ ពោលគឺបច្ចុប្បន្នមាសមួយតម្លឹងលក់ចេញក្នុងតម្លៃជិត២ពាន់៥រយដុល្លារ កើនឡើងជ…

សិង្ហបុរីដាក់ផែនការបណ្តុះអ្នកបច្ចេកទេសគ្រប់គ្រង AI ឱ្យបាន១ម៉ឺន៥ពាន់នាក់

ឧបនាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលនៅក្នុងប្រទេសសិង្ហបុរីមួយរូបបានប្រកាសថា ប្រទេសដែលមានប្រជាពលរដ្ឋសរុបត្រឹមជាង៥លាននាក់នេះ គ្រោងនឹងរៀបចំឱ្យមានអ្នក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ