វិស័យអចលនទ្រព្យ

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាននឹងបង្កើតគណៈកម្មការជំនាញ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យអភិវឌ្ឍន៍លំនៅឋាន


សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងបង្កើតគណៈកម្មការជំនាញ ដើម្បីជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាសមាជិក និងបញ្ហាប្រឈមនានាក្នុងវិស័យអចលនទ្រព្យ។ នេះបើតាមការគូសបញ្ជាក់របស់លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នាកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
វិស័យអចលនទ្រព្យ
ដោយ

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីស្តាប់ពីកង្វល់ និងបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន សំដៅដើម្បីស្វែងរកដំណោះស្រាយ ក៏ដូចជាសុំការអន្តរាគមន៍ពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ។

លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានគូសបញ្ជាក់ថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងបង្កើតគណៈកម្មការបច្ចេកទេសត្រួតពិនិត្យសំណង់ និងគណៈកម្មការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីរួមចំណែកជួយលើកកម្ពស់វិស័យសំណង់ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យអចលនទ្រព្យផ្នែកអភិវឌ្ឍន៍លំនៅឋាន​នៅកម្ពុជា។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ គណៈកម្មការដែលនឹងបង្កើតឡើងនៅខែធ្នូ ខាងមុខនេះ នឹងដើរតួនាទីជួយសម្របសម្រប ក៏ដូចជាផ្តល់ការពិគ្រោះផ្នែកច្បាប់ផ្សេងៗដល់ក្រុមហ៊ុនជាសមាជិកក្រុមហ៊ុនក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានជាមួយអតិថិជន ក៏ដូចក្រសួងស្ថាប័នរដ្ឋ។

ពាក់ព័ន្ធវិស័យសំណង់នេះដែរ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអ្នក​ឧកញ៉ា លី ហួរ បានកោះប្រជុំបន្ទាន់មួយជាមួយក្រុមហ៊ុនសមាជិករបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីស្តាប់ពីកង្វល់ និងបញ្ហាប្រឈមនានា ដែលក្រុមហ៊ុនអភិវឌ្ឍន៍កំពុងជួបប្រទះ សំដៅដើម្បីស្វែងរកដំណោះស្រាយជូនក្រុមហ៊ុនជាសមាជិក ក៏ដូចជាអតិថិជនរបស់ពួកគេ។

បន្ទាប់ពីបានស្តាប់បញ្ហាប្រឈមនានារបស់ក្រុមហ៊ុន លោកអ្នកឧកញ៉ា លី ហួរ បានផ្តល់ជាគំនិតដំណោះស្រាយមួយចំនួន ហើយបញ្ហាមួយចំនួនទៀតត្រូវបាន លោកអ្នកឧកញ៉ា សន្យានឹងយកទៅពិគ្រោះដោះស្រាយជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗ។

ក្រៅពីបញ្ហាប្រឈមនានា ការកោះប្រជុំបន្ទាន់នេះ ក៏ដើម្បីចង់ដឹងពីទំហំទឹកប្រាក់ ដែលអតិថិជនកំពុងបង់រំលស់ជាមួយក្រុមហ៊ុនទាំងនោះផងដែរ ដ្បិតថា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់រួមជាមួយភាគីពាក់ព័ន្ធ ព្រមទាំងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កំពុងសិក្សាលទ្ធភាពក្នុងការប្រើវិធីសាស្ត្រ ដោយបង្វែឱ្យអតិថិជនបង់រំលស់ជាមួយធនាគារ ហើយធនាគារផ្តល់ប្រាក់សុទ្ធដល់ក្រុមហ៊ុនអភិវឌ្ឍន៍។

​បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងឆ្នាំ២០២៤នេះ អនុម័តលើគម្រោងវិនិយោគទូទាំងប្រទេសចំនួន២,៦២២គម្រោង ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង៤ពាន់៣រយលានដុល្លារ ថយចុះប្រមាណជាង១៥% បើធៀបនឹងឆ្នាំ២០២៣ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង៥ពាន់១រយលានដុល្លារ ជាមួយគម្រោងសំណង់ចំនួន២,៩២៤គម្រោង។

គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសជាង៦ម៉ឺន៧ពាន់គម្រោង ដោយមានទុនទុនវិនិយោគប្រមាណជិត៧៩ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


តើមកទល់ពេលនេះការសិក្សាគម្រោងផ្លូវល្បឿនលឿនទី៣ តម្លៃជាង៤ពាន់លានដុល្លាររបស់កម្ពុជាទទួលបានវឌ្ឍនភាពយ៉ាងណាហើយ?

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត តម្លៃជាង៤ពាន់លានដុល្លារ ដែលជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា នៅមិនទាន់ទទួលបានដំណឹងណាមួយថា…

ក្រុមហ៊ុន Vietjet សម្ពោធផ្លូវហោះហើរ ហាណូយ-កូឡាឡាំពួ ជំរុញពង្រឹងការតភ្ជាប់ប្រទេសនានាក្នុងតំបន់អាស៊ាន

ភ្នំពេញ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បានសម្ពោធជាផ្លូវការនូវសេវាហោះហើរផ្ទាល់ថ្មីរបស់ខ្លួនតភ្ជាប់ទីក្រុងហាណូយ និងកូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ