មូលនិធិកូកា-កូឡា សហការជាមួយអង្គការកម្ចីខ្នាតតូច Kiva

កម្មវិធី Change Make Her៖ មូលនិធិកូកា-កូឡា សហការជាមួយអង្គការកម្ចីខ្នាតតូច Kiva ដើម្បីជួយគាំទ្រដល់សហគ្រិនប្រមាណ ៤៥.០០០ នាក់ជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ


មូលនិធិ កូកា-កូឡា បានប្រកាសការគាំទ្ររបស់ខ្លួនសម្រាប់យុទ្ធនាការ Change Make Her ដែលជាភាពជាដៃគូរយៈពេលប្រាំឆ្នាំថ្មីមួយ ជាមួយ Kiva ដែលជាអង្គការមិនរកប្រាក់ចំណេញផ្នែកផ្ដល់កម្ចីខ្នាតតូច។ ការគាំទ្រនេះ គឺដើម្បីជួយសហគ្រិននៅជុំវិញពិភពលោកដែលពិបាកស្វែងរកសេវាហិរញ្ញវត្ថុ ឱ្យមានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានសេវានេះ។
មូលនិធិកូកា-កូឡា សហការជាមួយអង្គការកម្ចីខ្នាតតូច Kiva ដើម្បីជួយគាំទ្រដល់សហគ្រិនប្រមាណ ៤៥.០០០ នាក់ជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ
ដោយ

ការប្រកាសនេះត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំកំពូលភាពចម្រុះ សមភាព និងបរិយាបន្ន ស្ដីអំពីប្រធានបទ «Level the Playing Field» របស់ Coca-Cola នៅឯទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ជាការខិតខំមួយទៀត បន្ថែមពីលើការគាំទ្ររបស់ក្រុមហ៊ុនជាយូរមកហើយ សម្រាប់ការប្រកួត FIFA Women's World CupTM។ កូកា-កូឡា បន្តធ្វើការជាមួយដៃគូដ៏មានឥទ្ធិពលជុំវិញពិភពលោក ក្នុងការជំរុញឱ្យការងារលើកកម្ពស់ស្ត្រីនិងក្រុមដែលមិនមានតំណាងនៅក្នុងវិស័យអាជីវកម្មនិងសង្គម កាន់តែអភិវឌ្ឍឲ្យបានទូលំទូលាយជាងមុន។

Kiva ល្បីឈ្មោះថាជា វេទិកាដែលផ្តល់ប្រាក់កម្ចីជាសកលមួយ ដែលជួយឲ្យអ្នកផ្ដល់កម្ចីងាយស្រួលស្វែងរកអ្នកខ្ចីប្រាក់ តាមរយៈការផ្ដល់កម្ចីដោយវិធីរៃអង្គាស។ វិធីនេះ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងការជួយផ្ដល់ប្រាក់កម្ចីដល់ប្រជាជន​ដែលមិនមានលទ្ធភាពប្រើប្រាស់សេវាធនាគារពាណិជ្ជ។

ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ កម្មវិធី Change Make Her នឹងដើរតួជាមូលនិធិកម្ចីដែលវិលទៅវិលមក សម្រាប់ជួយគាំទ្រដល់សហគ្រិននៅអាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិកខាងត្បូង អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុប ដែលធ្វើអាជីវកម្មលើវិស័យសំខាន់ៗ រួមមានដូចជាវិស័យកសិកម្មបែបចីរភាព ភាពធន់នឹងអាកាសធាតុ ទឹក និងវិស័យលក់រាយ។

លោកស្រី Saadia Madsbjerg ប្រធានមូលនិធិ កូកា-កូឡា បាននិយាយថា៖ «ប្រាក់ដែលអ្នកខ្ចីសង នឹងត្រូវបង្វិលចូលមកមូលនិធិនេះវិញ ជាហេតុធ្វើឱ្យកញ្ចប់មូលនិធិអាចផ្តល់ប្រាក់កម្ចី ម្ដងហើយម្ដងទៀតជូនដល់សហគ្រិននៅជុំវិញពិភពលោក។ រចនាសម្ព័ន្ធនេះនឹងធ្វើឱ្យកញ្ចប់ថវិកាឆ្នាំ២០២៣ចំនួន ១,១ លានដុល្លារសហរដ្ឋអាមេរិក អាចក្លាយជាកម្ចីទំហំ ៤,៥ លានដុល្លារសហរដ្ឋអាមេរិក ត្រឹមឆ្នាំ ២០២៨។

លោកស្រី Madsbjerg បាននិយាយបន្តថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីរបស់យើងជាមួយ Kiva ដែលមានបំណងលើសពីការផ្ដល់ឲ្យទៅទៀត។ តាមរយៈការចូលរួមជាមួយអ្នកផ្តល់ប្រាក់កម្ចីនិងដៃគូដែលមានទស្សនៈដូចគ្នាមកពីជុំវិញពិភពលោក កម្មវិធី Change Make Her នឹងអនុញ្ញាតឱ្យយើងផ្តល់ប្រាក់កម្ចីម្ដងហើយម្ដងទៀត ទន្ទឹមគ្នានឹងអ្នកផ្ដល់កម្ចីរាប់ពាន់ស្ថាប័នផ្សេងទៀត។ ការសហការណ៍នេះ​គឺ​ជា​ភាព​ជា​ដៃគូ​ដែល​ផ្អែក​លើ​ជំនឿដូចគ្នាមួយ ​ដែលជឿថាលទ្ធភាពទទួល​បាន​សេវាហិរញ្ញវត្ថុ​ មានឥទ្ធិពលជួយ​លើក​កម្ពស់​សហគមន៍បាន»។

លោកស្រី Madsbjerg បាននិយាយបន្ថែមថា៖ «សហគ្រាសខ្នាតតូចគឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការបង្កើតការងារនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក។ យើងសង្ឃឹមថា បន្ថែមពីលើការគាំទ្រដោយផ្ទាល់ដល់សហគ្រិន កម្មវិធី Change Make Her នឹងបង្កើតឥទ្ធិពលដ៏ប្រសើរជាបន្តបន្ទាប់សម្រាប់មនុស្សជំនាន់ក្រោយ នៅពេលដែលសហគ្រិនទាំងនោះបន្តបង្កើតការងារថ្មី និងជំរុញឱ្យមានភាពរីកចម្រើននៅក្នុងសហគមន៍របស់ពួកគេ»។

ក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ អង្គការ Kiva បានផ្តល់ប្រាក់កម្ចីប្រមាណជាង ២ ពាន់លានដុល្លារទៅដល់មនុស្ស ៤,៧ លាននាក់នៅទូទាំងពិភពលោក ពោលគឺជាទំហំកម្ចីដែលច្រើនជាងមូលនិធិដទៃទៀត។ ប្រាក់កម្ចីពី Kiva ប្រមាណជាង ៨០ ភាគរយ ត្រូវបានផ្ដល់ជូនទៅស្ត្រី។ ក្នុងនោះ ៩៦ ភាគរយនៃពួកគេ បានសងប្រាក់មកវិញ។ នៅក្នុងប្រទេសកម្ពុជា Kiva បានសម្របសម្រួលដល់សេវាកម្ចីជាប្រាក់ជាង ៦៨ លានដុល្លារដល់អ្នកខ្ចីជាង ២៤៤,០០០ នាក់នៅទូទាំងប្រទេស។

លោក Vishal Ghotge នាយកប្រតិបត្តិ Kiva បាននិយាយថា៖ « Kiva មានកិត្តិយសក្នុងការចាប់ដៃគូជាមួយមូលនិធិ កូកា-កូឡា ក្នុងការពង្រីកការងារផ្ដល់សេវាហិរញ្ញវត្ថុរបស់យើង តាមរយៈប្រាក់កម្ចីដែលអាចផ្លាស់ប្តូរជីវិតមនុស្សបាន។ បើប្រៀបធៀបនឹងការធ្វើតែឯកឯង ភាពជាដៃគូនេះជួយឲ្យយើង អាចផ្តល់ឱកាសដល់មនុស្សបានច្រើនជាង ដល់ទៅរាប់ពាន់នាក់ឯណោះ។ កត្តានេះ សបញ្ជាក់ឲ្យឃើញនូវឥទ្ធិពលនៃភាពជាដៃគូ ដែលមានគុណតម្លៃដូចគ្នា។ យើងសូមថ្លែងអំណរគុណចំពោះមូលនិធិ កូកា-កូឡា ដែលមានការប្តេជ្ញាចិត្តបែបនេះ ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នាលើការងារជំរុញសមភាពយេនឌ័រ ការផ្ដល់សេវាហិរញ្ញវត្ថុជូនជនភៀសខ្លួន និងសេវាកម្មដែលជួយបង្កើនភាពធន់នឹងអាកាសធាតុ នៅក្នុងសហគមន៍នានាជុំវិញពិភពលោក។»

ក្នុងរយៈពេលបួនទស្សវត្សរ៍ចុងក្រោយនេះ មូលនិធិកូកា-កូឡា បានគាំទ្រកម្មវិធីពង្រឹងសេដ្ឋកិច្ចជាច្រើននៅទូទាំងពិភពលោក រួមទាំងកម្មវិធី 5by20 រយៈពេលមួយទសវត្សរ៍ដែលរួមគ្នាជាមួយក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុនជាដៃគូផលិតភេសជ្ជៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចស្ត្រីជាង ៦ លាននាក់។

តាមរយៈកម្មវិធី Change Make Her បុគ្គលិក កូកា-កូឡា នឹងអាចជួយតម្រង់ទិសនៃប្រាក់កម្ចីរបស់ Kiva ជូនដល់សហគ្រិន និងចូលរួមគាំទ្រដោយផ្ទាល់ដល់បេសកកម្មរបស់មូលនិធិ កូកា-កូឡា ។ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីរបស់ Kiva សូមចូលទៅកាន់គេហទំព័រ http://www.kiva.org/​ ។




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលនឹងបញ្ចេញស្តុកអង្ករ ប្រសិនបើអង្ករបន្តកើនឡើងថ្លៃធ្វើឲ្យប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ

ព័ត៌មាន
តម្លៃអង្ករនៅកម្ពុជាហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីតម្លៃស្រូវមានការកើនឡើងខ្ពស់ក្រោយមានការបញ្ជាទិញច្រើនពីប្រទេ…

រាជរដ្ឋាភិបាលថ្មីចេញដំណើរជាមួយមហិច្ឆតាលើកស្ទួយមោទនភាពជាតិឲ្យដូចសម័យអង្គរនៅ២៥ឆ្នាំខាងមុខ

ព័ត៌មាន
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួន ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ